ប្រទេសថៃ៖ នាយកដ្ឋានឧតុនិយមចេញក្នុងប្រទេសថៃបានចេញសេចក្តីប្រកាសលើកទី២ ដោយបានបញ្ជាក់ថានឹងមានរលកខ្យល់ដែលមានកម្លាំងខ្លាំងនៅឈូងសមុទ្រថៃ ដែលបណ្ដាលឱ្យផ្នែកខាងក្រោមមានរលកខ្ពស់ពី ២-៣ ម៉ែត្រ ដូច្នេះអ្នកធ្វើដំណើរដោយទូកត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ន។ ចំណែកសីតុណ្ហភាពវិញ នៅភាគខាងជើង- ខាងកើត នឹងនៅបន្តធ្លាក់ចុះរហូតដល់ ១ ឬ ៣ អង្សាសេ។

នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២នេះ មានសេចក្ដីរាយការពីនាយកដ្ឋានឧតុនិយម បានជូនដំណឹងលើកទី ២ អំពីបញ្ហាខ្យល់បក់បោកខ្លាំងនៅឈូងសមុទ្រថៃភាគខាងក្រោម ក្នុងអំឡុងថ្ងៃទី២៤ រហូតដល់ទី ២៦ ខែធ្នូ ឆ្នាំ២០២២។ ដោយខ្យល់មូសុងឦសានដែលបោកបក់លើឈូងសមុទ្រថៃ ភាគខាងត្បូង និងសមុទ្រ Andaman កាន់តែមានកម្លាំងខ្លាំងឡើងៗ  ដែលបណ្ដាលឱ្យរលកខ្យល់នៅឈូងសមុទ្រថៃមានកម្លាំងខ្លាំង ហើយឈូងសមុទ្រថៃនឹងមានរលកខ្ពស់ពី ២ ទៅ ៣ ម៉ែត្រ និងមាន ផ្គរ រន្ទះផងដែរ។

អាស្រ័យហេតុនេះសុំឲ្យប្រជាពលរដ្ឋរស់នៅតាមឆ្នេរសមុទ្រភាគខាងត្បូង ឆ្នេរសមុទ្រខាងកើត ប្រុងប្រយ័ត្នពីរលកដែលបោកបក់មកច្រាំង។

ជាមួយគ្នានោះប្រភពដដែលក៏បានបន្ថែមផងដែរថា ចំណែកតំបន់សម្ពាធ ខ្ពស់ ឬ ម៉ាស់ខ្យល់ត្រជាក់ នឹងអូសបន្លាយមកលើប្រទេសថៃ និង សមុទ្រចិនខាងត្បូង ដែលធ្វើឱ្យអាកាសធាតុត្រជាក់ នៅភាគខាងជើងប្រទេសថៃនៅពេលព្រឹក ហើយសីតុណ្ហភាពនឹងថយចុះ ១ ឬ ៣ អង្សាសេ ខណៈខ្យល់បក់បោកពីទិសខាងលើ ផ្លាស់ទីកាត់ភាគខាងជើង។ ជាមួយគ្នានោះនៅតំបន់ខ្លះនឹងមានភ្លៀងធ្លាក់តិចតួចនៅតំបន់ភាគខាងជើង។

ដូច្នេះគេបានអំពាវនាវឱ្យប្រជាពលរដ្ឋ នៅភាគខាងជើង នៃប្រទេសថៃថែរក្សាសុខភាពដោយសារ អាកាសធាតុចុះត្រជាក់ខ្លាំង៕ ប្រភព៖ pptvhd36