រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្ដាញចារកម្មរបស់សហរដ្ឋអាមេរិក និង មន្រ្ដីជាន់ខ្ពស់របស់ចក្រភពអង់គ្លេស បានអះអាង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី គាំទ្រដោយវិមានក្រឹមឡាំង បានទិញគ្រឿងយុទ្ធោបករណ៍ ពីប្រទេសកូរ៉េខាងជើង ហើយនេះជាសញ្ញាមួយ បង្ហាញអំពីការអស់សង្ឃឹមរបស់លោក ពូទីន នៅក្នុងការងាកទៅរកជំនួយ ពីប្រទេសកុម្មុយនិស្ដឯកោមួយនេះ ដែលប្រឆាំងនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ទីភ្នាក់ងារសារព័ត៌មានរបស់អាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៣ ខែធ្នូ ថា ការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានរកឃើញ ថា កូរ៉េខាងជើង បានផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនគ្រឿងសព្វាវុធ ទៅឲ្យក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ី ឈ្មោះ Wagner (វ៉ាគន័រ) ដែលមានកម្លាំងទាហានប្រមាណ ៥០ ០០០នាក់ កំពុងតែប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា កូរ៉េខាងជើង បានសម្រេចដឹកជញ្ជូនគ្រឿងសព្វាវុធយ៉ាងច្រើន បញ្ជូនទៅឲ្យក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group រួមមាន គ្រាប់រ៉ុក្កែត និង មីស៊ីល …ជាដើម។ ការវាយតម្លៃផ្នែកចារកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក បានកើតឡើង ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជនដ៏ល្បីល្បាញរបស់រុស្ស៊ី មួយនេះ បាន និង កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គ្រាមរបស់ក្រុងម៉ូស្គូ ប្រឆាំងងនឹងអ៊ុយក្រែន។What's really behind Kim Jong Un's meeting with Putin?

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ ប្រចាំនៅសេតវិមាន បានបញ្ជាក់ ថា «យើងវាយតម្លៃឃើញ ថា ចំនួនគ្រឿងសឹកមួយចំនួន ត្រូវបានបញ្ជូនចេញពីប្រទេសកូរ៉េខាងជើង យកទៅផ្គត់ផ្គង់ដល់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលកំពុងតែប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែន។ ប៉ុន្ដែសកម្មភាពបែបនេះ នឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរស្ថានការណ៍ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែ នោះឡើយ។

អ្នកនាំពាក្យ រូបនេះ បានបន្ថែម ថា ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានកំណត់ ថា កូរ៉េខាងជើង បានសម្រេចបញ្ជូនគ្រឿងសព្វាវុធ ជាលើកដំបូង កាលពីខែមុន ដោយកត់សម្គាល់ឃើញ ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភ អំពីផែនការរបស់កូរ៉េខាងជើង នៅក្នុងការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍បន្ថែមទៀត។How US Patriot missile systems could impact the Russia-Ukraine war | The  Hill

ស្របគ្នានេះដែរ លោក ជេមស៍ ក្លេវើរលី (James Cleverly) រដ្ឋមន្រ្ដី ក្រសួងការបរទេសចក្រភពអង់គ្លេស បានថ្កោលទោសដល់ប្រទេសកូរ៉េខាងជើង ចំពោះការផ្គត់ផ្គង់គ្រឿងសឹក ទៅឲ្យរុស្ស៊ី។ លោករដ្ឋមន្រ្ដី បានអះអាង ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែងាក ទៅរកជំនួយ ពីប្រទេសកូរ៉េខាងជើង។ សកម្មភាពបែបនេះ ជាសញ្ញាមួយ បង្ហាញអំពីការអស់សង្ឃឹម និង ភាពឯកោរបស់រុស្ស៊ី។

ទោះជាយ៉ាងណា ក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខ មកអះអាង ថា ក្រុងព្យុងយ៉ាង មិនបានផ្គត់ផ្គង់ ឬ លក់គ្រឿងសព្វាវុធណាមួយ បញ្ជូនទៅឲ្យក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី នោះឡើយ។ កូរ៉េខាងជើង សូមបដិសេធនូវសេចក្ដីរាយការណ៍ ដោយគ្មានមូលដ្ឋានច្បាស់លាស់ទាំងនេះ។Ukraine war: Russia launches 'massive strikes' to keep Kyiv's progress in  check | Euronews

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ កូរ៉េខាងជើង KCNA បានរាយការណ៍ ថា សាធារណរដ្ឋប្រជាមានិតកូរ៉េ នៅតែមិនមានការផ្លាស់ប្ដូរនូវគោលជំហររបស់ខ្លួន លើបញ្ហាប្រតិបត្តិការគ្រឿងសព្វាវុធ រវាងកូរ៉េខាងជើង និង រុស្ស៊ី។

អ្នកនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងជើង បានអះអាង ថា កូរ៉េខាងជើង មិនបានលក់គ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី នោះឡើយ។ បញ្ហានេះ មានតែសហរដ្ឋអាមេរិក ប៉ុណ្ណោះ កំពុងតែបញ្ជូនអាវុធ ទៅបង្ហូរឈាម និង បំផ្លិចបំផ្លាញ នៅក្នុងប្រទេសអ៊ុយក្រែន។

លោក ចន ឃើរប៊ី បានអះអាងទៀត ថា ក្រុមចារកម្មសហរដ្ឋអាមេរិក បានរកឃើញ ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner មានកម្លាំងទ័ព ប្រហែល ៥០ ០០០នាក់ កំពុងតែប្រយុទ្ធ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុនមួយនេះ ត្រូវបានគ្រប់គ្រង ដោយមនុស្សដ៏ជិតស្និទ្ធជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយពួកគេកំពុងតែចំណាយលុយ ប្រហែល១០០លានដុល្លារ នៅក្នុង១ខែៗ សម្រាប់ការចូលរួមធ្វើសង្គ្រាមនេះ៕