រដ្ឋធានីមូស្គូ៖ ស្របពេលប្រធានាធិបតីអ៊ុយក្រែន កំពុងតែបំពេញទស្សនកិច្ច នៅលើទឹកដីរបស់សហរដ្ឋអាមេរិក ដែលគេដឹងយ៉ាងច្បាស់ អំពីការសុំជំនួយសន្ដិសុខ និង ប្រព័ន្ធការពារដែនអាកាសដ៏ទំនើប យកមកទប់ទល់នឹងការវាយប្រហារ ដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី នោះ មេដឹកនាំវិមានក្រឹមឡាំង បានខឹងសម្បាយ៉ាងខ្លាំង ហើយចាត់ទុកសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន មិនមានចេតនា ចង់បញ្ចប់ជម្លោះ និង ចូលរួមធ្វើសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា រដ្ឋាភិបាលក្រុងមូស្គូ បានបញ្ជាក់ ថា ក្រុងកៀវ ទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសផាទ្រីយ៉ូត ( Patriot) ពីសហរដ្ឋអាមេរិក នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នៅរដ្ឋធានីវ៉ាស៊ីនតោន។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន នឹងមិនបានជួយដោះស្រាយ បញ្ចប់ជម្លោះ ឬ រារាំងដល់រុស្ស៊ី អំពីការសម្រេចបាននូវគោលដៅរបស់ខ្លួននោះឡើយ។US: MIM-104 Patriot SAMs face Russian aircraft over Ukraine

ថ្វីបើប្រព័ន្ធការពារដែនអាកាស Patriot ត្រូវគេចាត់ទុកយ៉ាងទូលំទូលាយ ជាខែលការពារដ៏ទំនើប និង មានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្ដែសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចាត់ទុក ថា «ខែលនេះ ហួសសម័យទៅហើយ»។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា រុស្ស៊ី នឹងស្វែងរកវិធីសាស្រ្ដ សម្រាប់ទប់ទល់។ ក្រុងមូស្គូ មានគោលបំណង ចង់បញ្ចប់សង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែបញ្ហាត្រង់ថា វានឹងមិនអាចជៀសរួច ពាក់ព័ន្ធនឹងដំណោះស្រាយការទូតនោះឡើយ។

ប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា គោលដៅរបស់យើង មិនមែនចង់បង្កើនជម្លោះយោធានោះទេ ប៉ុន្ដែផ្ទុយទៅវិញ យើងចង់បញ្ចប់សង្គ្រាមនេះ។ យើងនឹងព្យាយាមខិតខំបញ្ចប់ជម្លោះ ហើយបើវាបញ្ចប់កាន់តែឆាប់ ក៏កាន់តែល្អខ្លាំងណាស់»។Japan Conducts Patriot PAC-3 Anti-missile Battery Deployment Drill - YouTube

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ ប្រចាំនៅសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ពូទីន បានបង្ហាញយ៉ាងច្បាស់ ថា គាត់មានសុច្ឆន្ទៈ នៅក្នុងការចរចា សម្រាប់ការបញ្ចប់សង្រ្គាម ដោយបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈរហូតមក។ ប៉ុន្ដែផ្ទុយទៅវិញ សកម្មភាពគ្រប់យ៉ាងរបស់ពូទីន កំពុងតែវាយប្រហារ តាមផ្លូវគោក និង អាកាស ថាតើអាចនិយាយបានថា គាត់ជាបុរសម្នាក់ ចង់បានសន្ដិភាពដែរឬទេ? តាមការពិត ពូទីន ចង់បន្តអំពើហិង្សា ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន ហើយគាត់កំពុងតែបង្កើននូវការធ្វើសង្រ្គាម កាន់តែខ្លាំងឡើង»។

រុស្ស៊ី បានថ្លែងជាដដែលៗ ថា ក្រុងមូស្គូ បើកចំហផ្លូវចរចាសន្ដិភាព។ ប៉ុន្ដែអ៊ុយក្រែន និង សម្ពន្ធមិត្តរបស់ក្រុងកៀវ សង្ស័យ ថា មានផែនការ អូសបន្លាយពេលវេលា ក្រោយពេលកម្លាំងទាហានរបស់ក្រុងមូស្គូ បានទទួលបរាជ័យជាបន្ដបន្ទាប់ និង ការដកទ័ពចេញពីតំបន់មួយចំនួន ដែលជាសន្ទុះ នៃការប្រែប្រួលស្ថានការណ៍សង្គ្រាម អស់រយៈពេល១០ខែមកនេះ ដើម្បីអនុគ្រោះដល់ក្រុងកៀវ។???????????? ???????????????? ???????????????????????????????? on Twitter: "Very interesting Patriot  launcher unit. There is two different type of missiles on same launcher -  green is quad pack PAC-3 CRI and the desert tan PAC-3

លោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានត្រឡប់មកកាន់មាតុប្រទេសវិញ ដោយមានការជួយជ្រោមជ្រែង ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់គាត់ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដែលជាដំណើរទៅក្រៅប្រទេសជាលើកទី១ ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពាន នៅក្នុងប្រទេសរបស់គាត់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

លោកប្រធានាធិបតីអ៊ុយក្រែន បានសរសេរសារ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «យើងកំពុងតែធ្វើដំណើរ ចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ជាមួយនឹងការនាំមកនូវលទ្ធផលដ៏ល្អ មកជូនប្រជាជនអ៊ុយក្រែន។ សហរដ្ឋអាមេរិក ពិតជាជួយយើងយ៉ាងពេញទំហឹង»។

រុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ ថា «សហរដ្ឋអាមេរិក បានបញ្ជូនគ្រឿងយុទ្ធោបករណ៍ទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំង ប្រព័ន្ធមីស៊ីលការពារដែនអាកាស ឬ គ្រឿងសឹកផ្សេងៗទៀត នឹងក្លាយជាគោលដៅ ដោយស្របច្បាប់របស់ទាហានរុស្ស៊ី វាយប្រហារកម្ទេចចោល»។Russia-Ukraine war live: UN chief believes war in Ukraine 'will go on';  Putin in Belarus for talks with Lukashenko – as it happened | Ukraine | The  Guardian

លោកឧត្ដមសេនីយ៍ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី បានព្រមាន ថា សហរដ្ឋអាមេរិក កំពុងតែចូលរួមយ៉ាងសកម្ម នៅក្នុងជម្លោះនេះ តាមរយៈការបញ្ជូន និង ការផ្គត់ផ្គង់គ្រឿងសព្វាវុធបន្ថែមទៀត ទៅជួយដល់ប្រទេសអ៊ុយក្រែន»។

ជាមួយគ្នានេះដែរ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយ ត្រៀមខ្លួន សម្រាប់កិច្ចចរចាសន្តិភាព នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នោះឡើយ។ នេះជាសញ្ញាមួយ បង្ហាញ ថា សហរដ្ឋអាមេរិក កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន នាដំណាក់ពេលចុងក្រោយនេះ»។

អ្នកនាំពាក្យវិមានក្រឹមឡាំង រូបនេះ បានសង្កត់ធ្ងន់ ថា ការប្រកាសផ្ដល់ប្រព័ន្ធការពារ Patriot ពីសហរដ្ឋអាមេរិក មិនមែនជាអំណោយផលល្អ សម្រាប់ដំណោះស្រាយបញ្ចប់ជម្លោះនេះ ឲ្យបានឆាប់រហ័សនោះឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ សកម្មភាពរបស់សហរដ្ឋអាមេរិក ក៏មិនអាចរារាំងដល់សហព័ន្ធន៍រុស្ស៊ី មិនឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួន នៅក្នុងអំឡុងប្រតិបត្តិការយោធាពិសេសនេះដែរ»។Latest on Ukraine: A weekly recap and look ahead at Russia's war (Dec. 12)  : NPR

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានថ្លែងទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក ថា សហរដ្ឋអាមេរិក ផ្ដល់ជំនួយមកដល់ប្រទេសរបស់គាត់ មិនមែនជាជំនួយមនុស្សធម៌នោះឡើយ។ ប៉ុន្ដែជំនួយទាំងនេះ គឺជាការវិនិយោគ សម្រាប់លទ្ធិប្រជាធិបតេយ្យ និង សន្ដិសុខរបស់ពិភពលោក ខណៈគាត់បានអំពាវនាវឱ្យមានការប្រយុទ្ធ ប្រឆាំងនឹងពួកណាស៊ីស នៅក្នុងសង្គ្រាមលោកលើកទី២ ដើម្បីជំរុញឱ្យមានជំនួយបន្ថែមទៀត ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានរៀបចំអនុម័តកញ្ចប់ជំនួយយោធា និង សេដ្ឋកិច្ចបន្ទាន់បន្ថែម មានទំហំទឹកប្រាក់ ៤៤,៩ពាន់លានដុល្លារ។ នេះជាការអនុម័តលើការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាន់តែទូលំទូលាយ ដែលជំនួយ រហូតដល់៥០ពាន់លានដុល្លារ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅឆ្នាំនេះ។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស អំពីកញ្ចប់ជំនួយយោធាថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ១,៨៥ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ដោយរាប់បញ្ចូលទាំងខែលការពារ Patriot និង គ្រាប់រំសេវ សម្រាប់ប្រព័ន្ធកាំភ្លើងផ្សេងៗទៀតផងដែរ ។ ការប្រកាសអំពីកញ្ចប់ជំនួយថ្មីបន្ថែមនេះ បានកើតឡើង នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចរបស់លោក ហ្សេឡែនស្គី នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ៕