បរទេស៖ រដ្ឋជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី លិចនៅក្រោមកម្រិតទឹកជំនន់ដ៏ខ្ពស់ និងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ ជាលទ្ធផលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២នេះថា ទីភ្នាក់ងារឧតុនិយមជាតិម៉ាឡេស៊ី បានបង្ហាញពីស្ថានភាពទឹកជំនន់នៅក្នុងរដ្ឋ ជាច្រើនដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់បន្ទាប់ពីមានព្យុះផ្គររន្ទះ និងមានភ្លៀងធ្លាក់ខ្លាំងយ៉ាងលឿន ចាប់តាំងពី ដើមសប្តាហ៍នេះ។
ជាលទ្ធផលគ្រោះធម្មជាតិនេះ ត្រូវបានទីភ្នាក់ងារបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយម៉ាឡេស៊ីបាន បញ្ជាក់យ៉ាងដូច្នេះថា គ្រោះធម្មជាតិនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និងមនុស្សសរុបជាង ៧២,០០០ នាក់នៅក្នុងរដ្ឋដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវតែជម្លៀសចេញពីផ្ទះរបស់ពួកគេជាបន្ទាន់។
.png)
លើសពីនោះគេបានព្រមានថាភ្លៀងធ្លាក់ខ្លាំងនឹងបន្តគ្របដណ្តប់នៅតំបន់ទាំងនេះរហូតដល់ថ្ងៃខាងមុខ និងអាជ្ញាធរបានណែនាំប្រជាជនដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់គួរធ្វើជម្លៀសខ្លួនទៅនៅឯជម្រកបណ្តោះអាសន្នក្នុងរដ្ឋ Kelantan ក៏ដូចជាបានពិភាក្សាអំពីការបែងចែកថវិកាគ្រាអាសន្នដំបូងចំនួន ៤០ លានរីងហ្គីត ឬប្រហែល១០ដុល្លារក្នុងម្នាក់ ដល់ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការជួយប្រជាជន៕ ប្រភព៖ Dailynews

.png)










