រដ្ឋធានីវ៉ាស៊ីតោន៖ នៅក្នុងដំណើរទៅបំពេញទស្សនកិច្ចលើកទី១របស់ប្រធានាធិបតីអ៊ុយក្រែន ទៅជាន់ទឹកដីរបស់សហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈនោះ ពិភពលោក បានផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជំនួប រវាងមេដឹកនាំ នៃទាំង២ប្រទេសនេះ ហើយក៏មានមនុស្សជាច្រើន ងឿងឆ្ងល់ ថាតើសហរដ្ឋអាមេរិក បានផ្ដល់គ្រឿងយុទ្ធោបករណ៍ និង លុយប៉ុន្មាន សម្រាប់ក្រុងកៀវ ប្រយុទ្ធតស៊ូ ការពារទឹកដី និង សេរីភាពរបស់ពួកគេ?Hosting Zelensky in Washington, Biden declares 'it's an honor to be by your  side' | The Times of Israel

សារព័ត៌មានយោធា 1945 (ណាញធីនហ្វ័រធីហ្វាយ) បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា បើតាមបណ្ដាញផ្សព្វផ្សាយនានារបស់សហរដ្ឋអាមេរិក បានរាយការណ៍ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃពុធ បានជួបជាមួយនឹងសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង ក៏មានជំនួប នៅក្នុងសម័យប្រជុំសភារបស់សហរដ្ឋអាមេរិក ផងដែរ។ ប៉ុន្ដែគោលបំណងដ៏សំខាន់ នៃដំណើរទស្សនកិច្ចនេះ ត្រូវគេដឹងយ៉ាងច្បាស់ណាស់ ថា គឺដើម្បីទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និង យោធាបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន ធ្វើសង្គ្រាម រយៈពេលយូរ ប្រឆាំងនឹងរុស្ស៊ី។

ចាប់តាំងពីដើមឆ្នាំ២០២២ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ប្រាក់ និង ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់រដ្ឋាភិបាលក្រុងកៀវ (Kyiv)។ ប៉ុន្ដែនៅមុនពេលប្រធានាធិបតី និងសភា ខ្នះខ្នែងជំរុញបន្ថែមដល់អ្នកបង់ពន្ធរបស់អាមេរិក នោះ សភាគួរតែទាមទារឱ្យសេតវិមាន ពន្យល់ឲ្យបានច្បាស់លាស់ អំពីរបៀប នៃការរួមចំណែកបន្ថែមទៀត សម្រាប់ការគាំទ្រដល់ផលប្រយោជន៍ជាតិសំខាន់ៗរបស់សហរដ្ឋអាមេរិក។Can the U.S. and NATO provide Ukraine with enough weapons?

បើតាមកម្មវិធីតាមដានការគាំទ្រអ៊ុយក្រែនរបស់វិទ្យាស្ថានខៀល (Kiel) បានឲ្យដឹង ថា គិតត្រឹម ថ្ងៃទី២០ ខែវិច្ឆិកា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិករួមចំណែក ជាង៥០ពាន់លានដុល្លារ ជួយដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងសង្រ្គាមរបស់ក្រុងកៀវ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ ចំណែកវិភាគទានសរុប មកពីបណ្ដាប្រទេសទាំង២៧ ជាសមាជិក សហភាពអឺរ៉ុប គឺមានចំនួន៥៥ពាន់លានដុល្លារ។ ប៉ុន្តែប្រទេសដែលចូលរួមវិភាគទានដ៏ធំបំផុតតែមួយគត់ នៅលើទ្វីបមួយនេះ គឺប្រទេសអាល្លឺម៉ង់ ដោយផ្ដល់កញ្ចប់ជំនួយរបស់ខ្លួន មានទំហំទឹកប្រាក់ ប្រហែល១៥ពាន់លានដុល្លារអាមេរិក។

ជាមួយនឹងការប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នោះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានស្នើកញ្ចប់ជំនួយបន្ថែម ចំនួន៣៧ពាន់លានដុល្លារ ទៅកាន់សភា ដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែន។ ប៉ុន្ដែសភារបស់ប្រទេសមហាអំណាចកំពូលមួយនេះ ថែមទាំងបានកំណត់កញ្ចប់ជំនួយបន្ថែមពីលើនេះ លើសពីសំណើរបស់ប្រធានាធិបតី ដោយអនុម័ត រហូតដល់៤៥ពាន់លានដុល្លារ ដែលធ្វើឲ្យកញ្ចប់វិភាគទានរបស់អាមេរិក កើនដល់ជាង ១០០ពាន់លានដុល្លារ។ ទាំងសហរដ្ឋអាមេរិក អឺរ៉ុប និង អ៊ុយក្រែន សុទ្ធតែក្លាយជាប្រធានបទគ្រប់គ្រាន់ សម្រាប់អនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន កៀកស្មា បង្ហាញន័យយ៉ាងច្បាស់លាស់ ជាបន្ទុកដ៏ចម្បង សម្រាប់ការផ្តល់មូលនិធិជួយដល់សន្តិសុខអឺរ៉ុប។Lethal Weapons to Ukraine: A Primer - Atlantic Council

បញ្ហាសន្តិសុខអឺរ៉ុប មិនអាចមានសារៈសំខាន់ខ្លាំងបំផុត សម្រាប់តែសហរដ្ឋអាមេរិក ច្រើនជាងបណ្ដាប្រទេស នៅទ្វីបអឺរ៉ុបនោះឡើយ។ សហរដ្ឋអាមេរិក អាចជូនពរអ៊ុយក្រែន ឲ្យទទួលបានជ័យជម្នះ ហើយគាំទ្រពួកគេយ៉ាងខ្លាំង ជាមួយនឹងជំនួយផ្នែកហិរញ្ញវត្ថុ និង យោធាសំខាន់ៗ។ ប៉ុន្តែដរាបណា សភា និង សេតវិមាន មានសុច្ឆន្ទៈចង់ផ្ដល់ប្រាក់ទាំងនោះ ទៅឲ្យអ៊ុយក្រែន ហើយសភាអឺរ៉ុប នឹងនៅតែមានសុច្ឆន្ទៈ មិនគ្រាន់តែអង្គុយរង់ចាំសាទរ និង ទះដៃអបអរ។

លោក Zelensky បានថ្លែង នៅក្នុងឃ្លីបវីដេអូមួយ ថា កងទ័ពរបស់គាត់ «បានប្រគល់ទង់ជាតិអ៊ុយក្រែន ដ៏ស្រស់ស្អាតរបស់យើង ជាមួយនឹងហត្ថលេខារបស់ពួកគេ សម្រាប់យើង បញ្ជូនបន្ត ទៅកាន់សភា និង ប្រធានាធិបតីសហរដ្ឋអាមេរិក។ អ៊ុយក្រែន មានអំណរគុណ ចំពោះការគាំទ្រ ដែលសហរដ្ឋអាមេរិក បាន និង កំពុងតែផ្តល់ឲ្យ រហូតមកទល់ពេលនេះ»។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា «ជំនួយទាំងនេះ នៅតែមិនទាន់គ្រប់គ្រាន់នោះដែរ។ វាជាតម្រុយមួយ បង្ហាញថា វាមិនគ្រប់គ្រាន់នោះទេ»។

មេដឹកនាំសហរដ្ឋអាមេរិក បានថ្លែង ថា សហរដ្ឋអាមេរិក គាំទ្រដល់ជនជាតិអ៊ុយក្រែន ហើយលើសពីការអាណិតអាសូរ ចំពោះបុព្វហេតុរបស់ពួកគេ។ យើងនឹងផ្ដល់ជំនួយជាង៥០ពាន់លានដុល្លារ ដោយមានទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ទំនើបបំផុត និង កាំភ្លើងផ្លោងមួយចំនួន, គ្រាប់កាំភ្លើងធំទំហំ១៥៥មិល្លីម៉ែត្រ ជាងមួយលានគ្រាប់, គ្រាប់រំសេវរាប់សិបលានគ្រាប់ផ្សេងទៀត, មីស៊ីល និង គ្រាប់រ៉ុក្កែតរាប់ម៉ឺនគ្រាប់, ការហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន និង ការកំណត់គោលដៅចារកម្ម សម្រាប់ជួយដល់អ៊ុយក្រែន កំណត់អត្តសញ្ញាណ និង វាយប្រហារបំផ្លាញកម្លាំងទាហានរុស្ស៊ី នៅលើសមរភូមិ។ យើងបានធ្វើច្រើនជាងបណ្ដាប្រទេសផ្សេងទៀត ពោលគឺច្រើនជាង រាប់សិបដង នៃបណ្ដាប្រទេសជាមិត្តសម្ពន្ធមិត្ត»។Russia launching drone attacks from inside the country as 'Crimea becomes  more vulnerable'

ប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា បើនិយាយឲ្យខ្លីទៅ យើងមិនមែនមានកាតព្វកិច្ច សម្រាប់តែផ្តល់អ្វីៗដល់អ៊ុយក្រែន ប៉ុណ្ណោះទេ។ យើងបានផ្តល់ប្រាក់យ៉ាងច្រើន និង គ្រឿងសឹករួចមកហើយ ដោយគ្មានសន្ធិសញ្ញា ឬ កាតព្វកិច្ចណាមួយ សម្រាប់ការបង្ខិតបង្ខំដល់ក្រុងកៀវ នោះដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែម ថា «យើងមានបទពិសោធន៍ដ៏ឈឺចាប់ ពីអ្វីដែលបានកើតឡើង ខណៈធនធានហិរញ្ញវត្ថុ និង យោធារបស់អាមេរិក បានហូរចូលទៅក្នុងប្រទេសមួយផ្សេងទៀត មិនទាក់ទងទៅនឹងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយគ្រាន់តែជាការរួមចំណែក ស្របពេលយើងបានចំណាយប្រាក់ អស់ជិត២ពាន់ពាន់លានដុល្លារ ទៅលើសង្រ្គាម អស់រយៈពេល២០ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយយើងគ្មានបានទទួលអ្វីមកវិញ សម្រាប់ប្រទេសរបស់យើង នោះឡើយ»៕