បើអ្នកឃើញទង្វើតារានិករបែបនេះ ឈប់សង្ស័យទៅ គឺគេស្រលាញ់អ្នកហើយ។
Aries ៖ នៅពេលស្រលាញ់នរណាម្នាក់ តារានិករនេះស្មោះត្រង់ចំពោះគេណាស់ មិនងាយយកភ្នែកមើលអ្នកដទៃឡើយ។ គេព្យាយាមយកការចាប់អារម្មណ៍ពីមនុស្សដែលខ្លួនស្រលាញ់ ហ៊ានផ្លាស់ប្តូរដើម្បីគេទៀតផង។
Taurus ៖ជាទូទៅ តារានិករនេះមិនងាយបង្ហាញអារម្មណ៍ងាយៗដាក់នរណាទេ។ តែបើគេលួចចាប់ចិត្តនរណាម្នាក់ហើយ គេប្រែជាមនុស្សសាមញ្ញ ហើយពេលគេត្រូវការជំនួយអ្វីមួយ Taurus ព្យាយាមជួយអស់ពីសមត្ថភាព។
Gemini ៖ នៅពេលចាប់ចិត្តលើនរណាម្នាក់ តារានិករនេះឆាប់ទុកចិត្តនិងជឿជាក់លើគេណាស់។ បើសង្កេតឃើញថា Gemini ប្រាប់អ្នកគ្រប់យ៉ាង មានន័យថាគេកំពុងលង់ស្រលាញ់អ្នកហើយ។
Cancer ៖គេជាមនុស្សពូកែចងចាំទង្វើរបស់អ្នកដទៃហើយពេលខ្លះមិនសូវមានទំនុកចិត្តលើខ្លួនឯងទេ។ នៅពេលតារានិករនេះប្រាប់គ្រប់យ៉ាងសូម្បីតែរឿងផ្ទាល់ខ្លួន នោះបញ្ជាក់ថា គេពិតជាទុកចិត្តអ្នកហើយចាប់ផ្តើមស្រលាញ់អ្នកហើយ។
Leo ៖គេជាមនុស្សមានភាពរ៉ូមែនទិកតាំងពីកំណើត ដូច្នេះនៅពេលស្រលាញ់នរណា គេនឹងធ្វើរឿងភ្ញាក់ផ្អើលជាច្រើន។ នៅពេលដែលគេសកម្មយ៉ាងខ្លាំងមកលើអ្នក មានន័យថាគេស្រលាញ់រួចបាត់ហើយ។
Virgo ៖តារានិករនេះនៅពេលស្រលាញ់នឹងក្លាយជាមនុស្សពូកែយកចិត្តទុកដាក់។ គេសុខចិត្តចំណាយពេលច្រើនលើការចម្អិនអាហារ ច្រៀងចម្រៀង ឬសរសេរកំណាព្យសម្រាប់មនុស្សដែលគេស្រលាញ់។ បើគេធ្វើដល់ថ្នាក់នេះបង្ហាញថា គេស្រលាញ់ខ្លាំងណាស់។
Libra ៖គេមិនធ្វើឲ្យខ្លួនឯងបាក់មុខនៅចំពោះមនុស្សដែលគេចាប់អារម្មណ៍ដាច់ខាត។ និយាយទៅ គែនឹងធ្វើឲ្យខ្លួនឯងមើលទៅសង្ហា ស្អាតជាងមុន ដើម្បីទាក់ទាញបេះដូងពីមនុស្សដែលគេស្រលាញ់តាមរយៈរូបសម្បត្តិខាងក្រៅ។
Scorpio ៖គេជាមនុស្សឆ្លាតនិងរហ័សរហួន។ ហេតុនេះពេលស្រលាញ់នរណាម្នាក់ គេបង្ហាញភាពវ័យឆ្លាតយ៉ាងច្បាស់ក្រឡែតនៅមុខមនុស្សដែលគេចាប់អារម្មណ៍។ Scorpio នឹងបញ្ចេញទេពកោសល្យ ចំណេះដឹង ព្រមទាំងដំបូន្មានល្អៗដល់មនុស្សដែលគេចាប់ចិត្ត។ មិនតែប៉ុណ្ណោះ គេក៏ជាមនុស្សកំប្លែង និងចូលចិត្តនិយាយលេងសើចច្រើន។
Sagittarius ៖ពេលស្រលាញ់នរណា គេពិតជាមនុស្សចិត្តល្អ។ គេត្រៀមខ្លួនរួចរាល់នឹងឲ្យក្តីស្រលាញ់ព្រមទាំងកាដូមានតម្លៃទៅមនុស្សដែលគេស្រលាញ់។
Capricorn ៖ថ្វីដ្បិតគេជាមនុស្សយល់ដឹងច្រើន តែពេលស្រលាញ់នរណាគេបែរជាមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណាមក។ យ៉ាងណាក្តី គេចូលចិត្តបង្ហាញសកម្មភាពច្រើនជាងនិយាយ។ ទោះគេមិនចូលចិត្តធ្វើម្ហូប តែតារានិករនេះនៅតែចម្អិនអាហារដើម្បីមនុស្សដែលគេស្រលាញ់។
Aquarius ៖ពេលគេជួបមនុស្សដែលគេស្រលាញ់ គេប្រែជាមនុស្សប្រច័ណ្ឌច្រើន ដែលពេលខ្លះទប់ចិត្តលែងជាប់ទៅជាខឹងក៏មាន នៅពេលនុស្សដែលខ្លួនស្រលាញ់ទៅនិយាយលេងជាមួយអ្នកដទៃ។
Pisces ៖មុនមានស្នេហា តារានិករនេះជាមនុស្សស្រលាញ់ខ្លួនឯងណាស់។ តែពេលមានស្នេហា គេបែរជាមនុស្សលែងខ្វល់ពីខ្លួនឯងហើយ ស្រលាញ់គេខ្លាំងជាងស្រលាញ់ខ្លួនឯងទៅវិញ៕










