រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា កាន់តែតែខ្លាំងឡើងនោះ ធ្វើឲ្យសហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្ដិសុខជាតិ ហើយកំពុងតែចាប់ផ្ដើមរឹតបន្ដឹង ដល់ក្រុមហ៊ុនផលិតឈីប និង ក្រុមហ៊ុនផ្សេងៗទៀតរបស់ចិន ដោយមិនអនុញ្ញតឲ្យយកផលិតផលពាក់ព័ន្ធរបស់ខ្លួន ទៅប្រើប្រាស់លើវិស័យយោធា។

សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែធ្នូ ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុងវ៉ាស៊ីនតោន បានបន្ថែមអង្គការជាច្រើនរបស់ចិន ភាគច្រើនដាក់ចូលទៅក្នុងបញ្ជីអង្គភាព ដែលមានគោលបំណងដាក់កម្រិត លើកិច្ចខិតខំប្រឹងប្រែង នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ សម្រាប់ការធ្វើយោធោបនីយកម្ម ដល់កងទ័ពចិន។

ការិយាល័យឧស្សាហកម្ម និង សន្ដិសុខ នៃក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការរៀបចំច្បាប់ដាក់កំហិតថ្មីនេះ ក៏មានគោលបំណង ផ្ដោតទៅលើអង្គភាពជាច្រើនទៀត ពាក់ព័ន្ធជាមួយនឹងរុស្ស៊ី គាំទ្រដល់សកម្មភាពយោធារបស់ក្រុងមូស្គូ ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។Biden to hit China with broader curbs on U.S. chip and tool exports: Reutersការិយាល័យឧស្សាហកម្ម និង សន្ដិសុខ នៃក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ថា អង្គភាពចំនួន៣៦ នឹងប្រឈមមុខនឹង«តម្រូវការអាជ្ញាប័ណ្ណដ៏តឹងរ៉ឹង» ដោយរារាំងដល់សិទ្ធិរបស់ពួកគេ ចូលទៅប្រើប្រាស់ទំនិញ, សូហ្វវែរ (Software) និង បច្ចេកវិទ្យាមួយចំនួន ផលិតដោយសហរដ្ឋអាមេរិក រួមទាំងបញ្ញាសិប្បនិម្មិត និង កុំព្យូទ័រកម្រិតខ្ពស់។ សកម្មភាពចុងក្រោយរបស់ការិយាល័យនេះ បានកើតឡើង អស់រយៈពេលជាង២ខែមកនេះ ក្រោយពេលរដ្ឋបាលរបស់ប្រធានាធិបតី បៃដិន បានដាក់ចេញនូវការទប់ស្កាត់ជាថ្មី លើការចូលទៅប្រើប្រាស់ Semiconductors ដ៏ទំនើបរបស់សហរដ្ឋអាមេរិក។

លោក អាឡេន អេស្ដេវ៉ែស (Alan Estevez) អនុរដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកឧស្សាហកម្ម និង សន្ដិសុខ បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា វិធានការទាំងនេះ នឹងការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការកាត់បន្ថយសមត្ថភាពរបស់ក្រុងប៉េកាំង នៅក្នុងការ«ប្រើប្រាស់បញ្ញាសិប្បនិម្មិត, កុំព្យូទ័រកម្រិតខ្ពស់ និង បច្ចេកវិទ្យាដ៏មានអានុភាពផ្សេងៗទៀត ដែលអាចយកទៅប្រើប្រាស់ សម្រាប់ការធ្វើយោធោបនីយកម្ម ដល់កងទ័ពរបស់ចិន និង ការរំលោភបំពានសិទ្ធិមនុស្ស»។U.S. Export Control – Impact And Opportunity For China's Semiconductor  Industry | Seeking Alpha

លោក Estevez បានសង្កត់ធ្ងន់ ថា «ការងារនេះ នឹងបន្ត ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់យើង នៅក្នុងការស្វែងរក និង ការបន្ទុកបង្អាក់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី នៅក្នុងការទទួលបានសម្ភារៈចាំបាច់ និង បច្ចេកវិទ្យាទំនើបៗ ហើយវត្ថុផ្សេងៗទៀត សម្រាប់ការជួយដល់សង្គ្រាមដ៏ឃោរឃៅរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ដោយបូកបញ្ចូល ទាំងប្រទេសអ៊ីរ៉ង់ ផងដែរ»។

ក្រុមហ៊ុនមួយ នៅក្នុងចំណោមក្រុមហ៊ុនចិនទាំងនោះ ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីរឹតបន្ដឹងនោះ គឺក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាមេម៉ូរីយ៉ាងហ្សេ (Yangtze Memory Technologies Corporation) ឬ YMTC ដែលជាក្រុមហ៊ុនផលិតឈីបដ៏ធំរបស់ចិន ដែលពីមុន បានបន្ថែទៅក្នុងបញ្ជីមិនផ្ទៀងផ្ទាត់របស់សហរដ្ឋអាមេរិក ដែលជាការកំណត់កម្រិតពាណិជ្ជកម្មមួយផ្សេងទៀត។

លោក ឆាក់ សូម័រ (Chuck Schumer) មេដឹកនាំមតិភាគច្រើន នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ថា «ខ្ញុំបានបន្លឺសំឡេងប្រកាសអាសន្ន ជាយូរមកហើយ អំពីការគំរាមកំហែងដល់សន្តិសុខជាតិ និង សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅពីក្រោយក្រុមហ៊ុន YMTC និង ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត គាំទ្រដោយបក្សកុម្មុយនិស្ដចិន (CCP) ដូចជា ក្រុមហ៊ុន CXMT និង ក្រុមហ៊ុន SMIC»។Japan to join US effort to tighten chip exports to China | The Standard

មេដឹកនាំមតិភាគច្រើន នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក បានបន្ថែម ថា «ក្រុមហ៊ុនផលិតឈីប YMTC បង្កការគំរាមកំហែងភ្លាមៗ ដល់សន្តិសុខជាតិរបស់យើង។ ដូច្នេះរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ចាំបាច់ត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ដល់ក្រុមហ៊ុន YMTC មិនឲ្យទទួលបានអត្ថប្រយោជន៍ផ្នែកយោធា ឬ សេដ្ឋកិច្ច សូម្បីតែបន្ដិចបន្ដួច»។

សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧស្សាហកម្ម និង សន្ដិសុខ នៃក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា ក្រុមហ៊ុនរបស់ចិន ចំនួន៣០ កំពុងតែដាក់បញ្ចូលទៅក្នុងបញ្ជីអង្គភាព សម្រាប់ធ្វើសកម្មភាព ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសម្ភារផ្សេងរបស់សហរដ្ឋអាមេរិក យកទៅជួយជ្រោមជ្រែង ដល់ការធ្វើយោធោបនីយកម្មកងទ័ពរបស់ចិន។ ក្រុមហ៊ុនចំនួន៤ទៀត ក៏បានដាក់បញ្ចូលទៅលើសកម្មភាពនានា ដែលអាចនឹងមានផលប៉ះពាល់ជាអវិជ្ជមាន ទៅលើសន្ដិសុខជាតិ សម្រាប់គោលនយោបាយសហរដ្ឋអាមេរិក ផងដែរ។

ថ្វីបើមានការរឹតបន្ដឹង ដល់ក្រុមហ៊ុនរបស់ចិនយ៉ាងនេះក្ដី ក៏រដ្ឋបាលរបស់ប្រធានាធិបតី លោក បៃដិន បានអះអាង ថា ក្រុងវ៉ាស៊ីនតោន នឹងលុបចោលនូវការរឹតបន្តឹងមួយចំនួន លើអង្គភាពចិន សរុប២៥ផងដែរ ដោយសារតែពួកគេបានអនុវត្ត ដោយជោគជ័យ តាមការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់របស់សហរដ្ឋអាមេរិក៕