វិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ីបានអះអាងថា ប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់នៃកងកម្លាំងរុស្សុី ប្រសិនបើប្រព័ន្ធមីស៊ីលនេះ ត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរបស់រុស្ស៊ី។U.S. is set to approve sending Patriot missile battery to Ukraine

ចំណែកអតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ ក្នុងថ្ងៃពុធសប្តាហ៍នេះ ក៏បានព្រមានអង្គការណាតូប្រឆាំងនឹងការផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត ផងដែរ ខណៈដែលវិមានក្រឹមឡាំងនឹងចាត់ទុកសកម្មភាពនេះជាការបង្កហេតុ។Deal To Finally Send Patriot Missiles To Ukraine Imminent: Report

បច្ចុប្បន្នទាំងរុស្ស៊ី និងអ៊ុយក្រែនមិនទាន់បានចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងតែក្ដៅគគុកនៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន ខណៈទីក្រុងម៉ូស្គូបន្តបាញ់មីស៊ីល និងយន្តហោះដ្រូនទៅលើទីតាំងថាមពល និងទឹកនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ។

រុស្សុី បានសង្កត់ធ្ងន់ទៀតថា ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត នឹងធ្វើឱ្យស្ថានការសង្គ្រាមរុស្សុីអ៊ុយក្រែន កាន់តែអាក្រក់ជាងនេះទៅទៀត៕Patriot Missile-Defense Systems Would Be Legitimate Target in Ukraine, Kremlin Says - WSJ

ប្រភព៖ The New York Times