ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញពីរបៀបឆែកមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានថតរួច ធ្វើហើយឬនៅ?
ដែលក្នុងនោះមានដូចខាងក្រោម៖
១ សាមីខ្លួនយកបង្កាន់ដៃទៅសាកសួរនៅកន្លែងដែលបានថត និងបំពេញបែបបទ ក្រោយរយៈពេល ៣០ ទៅ ៤៥ថ្ងៃ នៃថ្ងៃការងារ។
២ ចូលគេហទំព័រ www. gdi.gov.kh ជ្រើសយកប៊ូតុង ព័ត៌មានអត្តសញ្ញាណប័ណ្ណ រួចវាយលេខបង្កាន់ដៃទទួលពាក្យចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហាយ៉ាងណា ព្រមទាំងមានលេខរបស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។
៣ ទាញយកកម្មវិធី GDI eServices ពីទូរស័ព្ទតាម ប្រព័ន្ធAndroid ឬ iOs រួចចុចចូលប៊ូតុង តាមដានពាក្យស្នើសុំ ហើយវាយលេខបង្កាន់ដៃចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហាយ៉ាងណា ព្រមទាំងមានលេខរបស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។
៤ ទំនាក់ទំនងមកមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ តាមរយៈលេខ ១២៧១ ៕










