ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ – ២០ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C * សីតុណ្ហភាពអតិបរមា មានពី២៩-៣១ °C * សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។

២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C * សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

៣៖ តំបន់មាត់សមុទ្រ៖ * សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C * សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០°C។ នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្រសួងអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និង វីរៈកងទ័ពដែលរស់នៅនិងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពចុះត្រជាក់នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_GKAU6WMzIGjnzIYs4dM16dhmLK7_MyjJZWAOEt_6E-8nZc91zTsdQu_DYUHrWO3iR7TdWN9Rm5DuaPofJNSQBaYo0bJWFzg-x1TQfLIDcAd4Rnal8fUKLBWh0Bv0YlfEpPOCo9lsUDhwe9yNr4yMmAA-X5WkOVN9dEzAa1MVPhtd2bvUjKEjK3mT/s1280/photo_2022-12-13_08-27-12.jpg