ប្រទេសថៃ៖ សួនផ្កាដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងតំបន់សួនផ្កា Maple Gardens នៃខេត្ត Kanchanaburi ដែលក្នុងមួយឆ្នាំនឹងមានការបើកអោយភ្ញៀវទេសចរចូលទស្សនាបានតែម្ដងប៉ុណ្ណោះ។

សួនផ្កា Maple Gardens នឹងបើកសម្រាប់សេវាកម្មចន្លោះពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ ក្នុងរយៈពេលប្រហែល ១ ខែប៉ុណ្ណោះ ដូច្នេះអ្នកណាដែលចង់ទៅមើលសម្រស់នៃផ្កាដ៏អស្ចារ្យនៅទីនេះត្រូវប្រញាប់បន្តិច។
សម្រាប់សួនច្បារនេះនឹងបើកឲ្យភ្ញៀវទេសចរចូលមកគយគន់សម្រស់សួនផ្កាចម្រុះពណ៌ដ៏ប្លែកភ្នែកជាមួយនឹងក្បាច់នៃការច្នៃប្រឌិតដ៏ទាក់ទាញ ហើយនៅទីនោះក៏មាន សេវាកម្មប៊ូហ្វេផងដែរ ដែលអាចឱ្យអ្នកបរិភោគអាហារស្រស់ៗ ថ្មីៗបានគ្រប់មុខ ព្រមទាំងបានទស្សនាកម្សាន្តជាមួយនឹងកម្មវិធីផ្សេងនៅទីនោះផងដែរ។

ដូច្នេះក្នុងឱកាសឆ្លងឆ្នាំខាងមុខនេះ អ្នកណាខ្លះកំពុងស្វែងរកកន្លែងទេសចរណ៍ស្អាតៗមានទីតាំងថតរូបដ៏អស្ចារ្យ និងទាក់ទាញ គួរឱ្យចាប់អារម្មណ៍អ្នកអាចមកកម្សាន្តនៅសួនផ្កា Maple Gardens ក្នុងខេត្ត Kanchanaburi នៃប្រទេសថៃបាន៕ ប្រភព៖ Sanook














