ថៃ និងវៀតណាមប្រៀបបានជាខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ន ដោយក្រុមហ៊ុនធំៗនៅលើពិភពលោក បានមកសាងសង់រោងចក្រនៅក្នុងប្រទសទាំងពីរនេះ ដែធ្វើអោយសេដ្ឋកិច្ចប្រទេសពីរនេះ មានការកើនឡើងគួរអោយកត់សម្គាល់។
បច្ចុប្បន្នថៃ ជាគោលដៅរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនចិន BYD នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីជាលើកដំបូងក្នុងប្រទេសថៃ ដើម្បីចង់ក្តោបក្តាប់ទីផ្សារអាស៊ាន និងអឺរ៉ុប។ អ្វីដែលពិសេសជាងនេះទៅទៀត សូម្បីតែ Tesla ក៏មកបើកទីស្នាក់ការលក់នៅក្នុងប្រទេសនេះថែមទៀត។
ក្រឡេកទៅមើលវៀតណាមវិញ បច្ចុប្បន្នប្រទេសមួយនេះ ត្រូវបានកំពូលក្រុមហ៊ុនបច្ចេកវិទ្យាទាំង៣របស់ពិភពលោក Samsung, Apple និង Xiaomi បានមកសាងសង់រោងចក្រ ដើម្បីផលិតគ្រឿងបង្គុំ និងតម្លើង នៅក្នងទំហំទឺកប្រាក់រាប់ពាន់លានដុល្លារ។ លើសពីនេះក៏មានក្រុមហ៊ុន Google ផងដែរ ដែលបានដករោងចក្ររបស់ខ្លួនពីប្រទេសចិនមក ដាក់នៅវៀតណាម។
គួរបញ្ជាក់ផងដែរថា ភាគច្រើននៃក្រុមហ៊ុនទាំងអស់នេះ ដែលបានមកវិនិយោគនៅក្នុងប្រទេសទាំងពីរនេះ គឹត្រូវបានដកចេញពីប្រទេសចិនដែលកំពុងមានការកើឡើងកម្តៅផ្នែកនយោបាយជាមួយកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក៕










