រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ ក្រុងមូស្គូ បានចោទប្រកាន់កងទ័ពអ៊ុយក្រែន បានឆ្លងកាត់ព្រំដែន មានចម្ងាយរាប់រយគីឡូម៉ែត្រ វាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសយុទ្ធសាស្រ្ដរបស់រុស្ស៊ី ចំនួន២កន្លែងផ្សេងគ្នា នៅកណ្ដាលប្រទេស ធ្វើឲ្យខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែក ចំនួន២គ្រឿង។

សារព័ត៌មាន Politico បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៦ ខែធ្នូ ថា អាកាសយានដ្ឋានរបស់រុស្ស៊ី ចំនួន២កន្លែង ដែលប្រើប្រាស់ សម្រាប់ការវាយប្រហារ នៅក្នុងសង្គ្រាមអ៊ុយក្រែន ក៏មានសេចក្ដីរាយការណ៍ អំពីការវាយប្រហារ។New strikes on Ukraine; blasts hit 2 Russian military bases - Los Angeles  Times

លោក អេនតូ ហ្គេរ៉ាសឆែនកូ (Anton Gerashchenko) ទីប្រឹក្សា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានបញ្ជាក់ ថា រុស្ស៊ី បានប្រើប្រាសមូលដ្ឋានទ័ពអាកាសទាំងនេះ សម្រាប់ការវាយប្រហារ ដោយមីស៊ីល ប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។

ក្រុងមូស្គូ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានស្ទាក់ចាប់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន របស់អ៊ុយក្រែន នៅលើអាកាសយានដ្ឋានយោធា ចំនួន២កន្លែង ស្ថិតនៅលើទឹកដីរុស្ស៊ី ដែលមានចម្ងាយ រាប់រយគីឡូម៉ែត្រ ពីព្រំដែន រវាងប្រទេសទាំង២។Russia-Ukraine war latest updates: Missile attack on Kyiv; Russian air base  blasts - The Washington Post

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា កម្ទេចកម្ទី នៃដ្រូន ចំនួន២គ្រឿង ដែលខូចខាតតិចតួច បានធ្លាក់មកលើដី។ ចំណែកទីភ្នាក់ងាររុស្ស៊ី ចំនួន៣ បានបាត់បង់ជីវិត និង ៤នាក់ផ្សេងទៀត បានរងរបួស នៅក្នុងឧបទ្ទវហេតុ វាយប្រហារទៅលើអាកាសយានដ្ឋានយោធា ឌីយ៉ាហ្គីឡែវ៉ូ (Dyagilevo) នៅជិតទីក្រុង Ryanzan និង អាកាសយានដ្ឋានយោធា អេនហ្គែលស៍ (Engels) នៅតំបន់សារ៉ាតូវ (Saratov) ដែលមានចម្ងាយប្រហែល ៧៥០គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ។

យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះហើរ រយៈចម្ងាយឆ្ងាយ ដូចជា ប្រភេទ Tu-160 និង Tu-95 ត្រូវគេជឿ ថា ស្ថិតក្នុងមូលដ្ឋានកងទ័ពអាកាស ឌីយ៉ាហ្គីឡែវ៉ូ (Dyagilevo) និង Engels ។ អាកាសយានដ្ឋានយោធាទាំង២នេះ ត្រូវបានគេរាយការណ៍ ថា បានផ្ទុះយ៉ាងខ្លាំង ទាំងព្រឹកព្រលឹមតែម្ដង ប៉ុន្ដែមិនមានសេចក្ដីរាយការណ៍ភ្លាមៗ អំពីការខូចខាតយន្ដហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ទាំងនោះឡើយ។Blasts Hit Russia Air Bases as Kremlin Renews Ukraine Strikes - Bloomberg

ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយការវាយប្រហារទៅលើអាកាសយានដ្ឋានយោធា នៅក្នុងប្រទេសរុស្ស៊ី នោះមក ក្រុងមូស្គូ បានបាញ់ស្រោចគ្រាប់មីស៊ីល ទៅលើគោលដៅនានា នៅពាសពេញ ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានអះអាង ថា ប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ បានបាញ់ទម្លាក់ ស្ទើរតែទាំងអស់។

ទោះជាយ៉ាងណា ក្រុមមន្រ្ដីរដ្ឋាភិបាលក្រុងកៀវ មិនបានធ្វើការអត្ថាធិប្បាយ ជាផ្លូវការណាមួយ ជុំវិញការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់ក្រុងមូស្គូ ស្ថិតក្នុងប្រទេសរុស្ស៊ី ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែកងទ័ពអាកាសរបស់អ៊ុយក្រែន គ្រាន់តែសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «តើមានអ្វីកើតឡើង?» ដោយរួមជាមួយនឹងរូប Emoji និង រូបភាពពីអ្វីដែលមើលទៅដូចជាយន្ដហោះទម្លាក់គ្រាប់បែក រងនូវការខូចខាតយ៉ាងដំណំ។Why Russia's Tu-160 Blackjack Bomber Is Still in Service

ក្រុងមូស្គូ បានចោទប្រកាន់អ៊ុយក្រែន ថា បានវាយលុកចូលទៅក្នុងទឹកដីរបស់ខ្លួន លើសពីពេលមុន។ ការវាយប្រហារនេះ បានចូលយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយចម្ងាយឆ្ងាយជាងការវាយប្រហារ នាពេលមុនៗ ហើយក៏ជាលើកដំបូងផងដែរ។

ដោយឡែក លោក ស្ដែវ រ៉ូសេនប៊ឺក (Steve Rosenberg) និពន្ធនាយកជាភាសារុស្ស៊ីរបស់ BBC បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី នឹងធ្វើឱ្យវិមានក្រឹមឡាំង កាន់តែអាម៉ាស់ខ្លាំងឡើងបន្ថែមទៀត។

ទោះជាយ៉ាងណា លោក មីខៃឡូ ប៉ូដូលយ៉ាក់ (Mykhylo Podolyak) ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន ហាក់ដូចជានិយាយសំដៅ ទៅលើឧបទ្ទវហេតុ ដែលបានរាយការណ៍ នៅក្នុងបណ្ដាញសង្គម Tweet ដោយសរសេរ ថា «ប្រសិនបើអ្វីមួយត្រូវបានបាញ់ចូលទៅក្នុងដែនអាកាសរបស់ប្រទេសផ្សេង មិនយូរ មិនឆាប់ វត្ថុហោះហើរដែលគេមិនស្គាល់ នឹងត្រឡប់ទៅចំណុចចេញដំណើរវិញ»។Ukraine war: Crimea blasts significantly hit Russian navy - UK - BBC News

ដោយឡែក រូបភាពពីផ្កាយរណប បានថត កាលពីថ្ងៃអាទិត្យ បង្ហាញពីកងយន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់របស់រុស្ស៊ី មានចំនួនយ៉ាងច្រើន កំពុងតែស្ថិតក្នុងមូលដ្ឋានកងទ័ពអាកាស Engels តំបន់សារ៉ាតូវ ។ រូបភាពនោះ បានបង្ហាញ ពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់រុស្ស៊ី ជាច្រើនគ្រឿង រួមមាន ប្រភេទ Tu-160 និង Tu-95 មានសមត្ថភាពអាចបាញ់មីស៊ីលគ្រូស ដែលជាអាវុធប្រើប្រាស់ វាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន។

មូលដ្ឋានកងទ័ពអាកាសសាគី (Saky) របស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំសមុទ្រខ្មៅ នៅភាគខាងលិចឧបទ្វីគ្រីមៀ (Crimea) និង មូលដ្ឋានយោធាមួយកន្លែងទៀត នៅភាគខាងជើងឧបទ្វីបនេះ ដែលក្រុងមូស្គូ បានរឹបអូសពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤ បានរងការបំផ្ទុះ កាលពីដើមខែសីហាកន្លងទៅ ដោយបានបំផ្លាញយន្ដហោះចម្បាំង អស់ជាច្រើនគ្រឿង និង ខូចខាតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។

ទោះជាយ៉ាងណា ក្រោយការវាយប្រហារភា្លមៗនោះ អ៊ុយក្រែន មិនបានធ្វើដឹងឮ ឬធ្វើអត្ថាធិប្បាយអ្វីឡើយ។ លុះក្រោយមក ទើបក្រុងកៀវ បានប្រកាសទទួលស្គាល់ អំពីសកម្មភាពរបស់ខ្លួន។ ចំណែកការបំផ្ទុះ នៅក្នុងព្រលានយន្ដហោះយោធារបស់រុស្ស៊ី ចំនួន២កន្លែងផ្សេងគ្នា ចុងក្រោយនេះ នឹងធ្វើឲ្យគេនឹកស្រមៃ ថា អាចជាសកម្មភាពរបស់ក្រុងកៀវ៕