រដ្ឋធានីកៀវ៖ កងទ័ពអ៊ុយក្រែន បានអះអាងថា ការវាយប្រយុទ្ធគ្នា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានរុស្ស៊ី បានបាត់បង់ជីវិត ចំនួន៥៤០នាក់ ហើយជាមួយនឹងតួលេខថ្មីនេះ បានធ្វើឲ្យក្រុងមូស្គូ បាត់បង់ទាហាន កើនឡើង ជិតដល់៩២ ០០០នាក់។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កងទ័ព កើនឡើង រហូតដល់ ៩១ ៦៩០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រីឯទាហានរុស្ស៊ី បានរងគ្រោះថ្នាក់ខ្លាំង នៅលើសមរភូមិលីម៉ាន់ (Lyman) និង បាខ្មូត (Bakhmut)។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រៅពីការបាត់បង់កម្លាំងទាហានប្រយុទ្ធនោះ រុស្ស៊ី ក៏បានរងការខូចខាតគ្រឿងយុទ្ធោបករណ៍ មានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយសារកងទ័ពអ៊ុយក្រែន បាញ់កម្ទេច រួមមាន យន្ដហោះចម្បាំង ចំនួន២៨១គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៦៤គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៦គ្រឿង, រថក្រោះ ចំនួន២ ៩២៤គ្រឿង, រថពាសដែក ចំនួន ៥ ៩០០គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ១ ៩១៤គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន ៣៩៥គ្រឿង, ប្រព័ន្ធប្រឆាំងនឹងយន្ដហោះចម្បាំង ចំនួន២១១គ្រឿង, ដ្រូន ចំនួន១ ៥៨២គ្រឿង, រថយន្ដយោធា និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៤ ៤៩៧គ្រឿង ព្រមទាំងគ្រឿងសឹកជាច្រើនទៀត…។Ukraine-Russia evening briefing: Five key developments as civilian death  toll 'hits 2,000'

ទោះជាយ៉ាងណា គេនៅមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយ បញ្ជាក់អំពីតួលេខពិតប្រាកដ ពីប្រភពឯករាជ្យណាមួយនៅឡើយ។ តួលេខខាងលើនេះ គ្រាន់តែបានចេញផ្សាយ ដោយភាគីអ៊ុយក្រែន តែប៉ុណ្ណោះ។

ដោយឡែក ភាគីរុស្ស៊ី វិញ មិនបានបញ្ជាក់នោះទេ ជុំវិញការបាត់បង់ទាហានរបស់ខ្លួន នៅលើសមរភូមិ ក្រោមហេតុផល ជាការងារសម្ងាត់របស់ជាតិ។ លើសពីនេះ ក្រុងមូស្គូ ថែមទាំងបានហាមឃាត់ដល់ប្រជាជនរបស់ខ្លួន និយាយជាសាធារណៈ ជុំវិញសកម្មភាពពាក់ព័ន្ធនឹងកងទ័ព រួមទាំង ការកេណ្ឌទ័ព សីលធម៌របស់កងទ័ព ស្ថានភាពកងទ័ព …ជាដើម សូម្បីតែសមាជិករបស់កងទ័ពណាម្នាក់ប្រព្រឹត្ដខុស ក៏មិនអនុញ្ញាតឲ្យនិយាយនោះដែរ ដោយរុស្ស៊ី ចាត់ទុកជាកិច្ចការសម្ងាត់របស់ជាតិ។

ដោយឡែក លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានអះអាង កាលពីខែមុន ថា ទាហានរុស្ស៊ី ប្រហែល១០ម៉ឺននាក់ បានស្លាប់ និង រងរបួស នៅលើសមរភូមិរបស់អ៊ុយក្រែន។ ចំណែកកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ក៏បានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ។NATO: Up to 40,000 Russian Troops Killed, Wounded, Taken Prisoner or  Missing in Ukraine

លោក មីខៃឡូ ប៉ូដូលយ៉ាក់ (Mykhailo Podolyak) ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបង្ហាញ អំពីការធ្វើបច្ចុប្បន្នភាព នៃចំនួនកងទ័ពរបស់ក្រុងកៀវ បាត់បង់ជីវិតជាលើកទី១ ចាប់តាំងពីចុងខែសីហា ខណៈនោះ មេទ័ពកំពូលអ៊ុយក្រែន បានអះអាង ថា កងទ័ពរបស់ខ្លួន ជិត៩ ០០០នាក់ បានបាត់បង់ជីវិត។

លោកទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន រូបនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់អ៊ុយក្រែន Channel 24 ថា «យើងមានតួលេខជាផ្លូវការ ពីអគ្គសេនាធិការកងទ័ពអ៊ុយក្រែន និង តួលេខពីមេទ័ពកំពូល អំពីចំនួនកម្លាំងការពារទឹកដី ចន្លោះពី ១២ ៥០០០ ទៅ១៣ ០០០ បានបាត់បង់ជីវិត ចាប់តាំងពីការផ្ទុះសង្គ្រាមរបស់រុស្ស៊ី រហូតមកដល់ពេលនេះ។ យើងនិយាយជាចំហ អំពីចំនួនកងទ័ពរបស់យើងបានស្លាប់ ប៉ុន្ដែចំនួនកងទ័ពរងរបួស ពិតជាច្រើន ជាងកងទ័ពដែលបានស្លាប់»។Raining rockets, scattered corpses, an existential battle: A 500-mile  journey across a week of war - Los Angeles Times

លោក Podolyak បានបន្ថែម ថា លោកប្រធានាធិបតី ហ្សេឡែនស្គី នឹងប្រកាសតួលេខផ្លូវការជាសាធារណៈ ខណៈពេលវេលាត្រឹមត្រូវណាមួយចូលមកដល់។

កងទ័ពអ៊ុយក្រែន បានវាយបកយ៉ាងខ្លាំង ទៅលើកម្លាំងទាហានរុស្ស៊ី វិញ ចាប់តាំងពីដើមខែកញ្ញា រហូតរំដោះបានទឹកដីរបស់ពួកគេ ជាបន្តបន្ទាប់ នៅតំបន់ភាគឦសាន និង ភាគខាងត្បូងប្រទេស រួមទាំង ទីក្រុងខឺរសុន (Kherson) ដែលជាទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្រោយការចាប់ផ្ដើមសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) បានធ្វើកំណត់ត្រា អំពីជនស៊ីវិលរងគ្រោះថ្នាក់ នៅក្នុងសង្គ្រាមអ៊ុយក្រែន មាន ចំនួន ១៧ ១៨១នាក់ ដោយរាប់បញ្ចូលទាំងអ្នកស្លាប់ ចំនួន ៦ ៧០២នាក់ និង រងរបួស ចំនួន ១០ ៤៧៩នាក់៕