ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យថឹងថា មានបេក្ខនារី ធឿន ចាន់ថា មានកូនតូចអាយុ១១ខែ បានយកកូនមកចូលក្នុងមណ្ឌលប្រឡង ដើម្បីបំបៅដោះកូនមុនពេលចូលបន្ទប់ប្រឡងមុខវិជ្ជា។
បេក្ខនារីរូបនេះ ប្រឡងនៅខេត្តសៀមរាប មណ្ឌលអនុវិ.ឆ្លកអណ្តូង។ ក្រៅតែពីមានបេក្ខនារីនៅថ្ងៃប្រឡងប្រឡងសញ្ញាបត្របាក់ឌុបថ្ងៃទី២នេះ ក៏មាន បេក្ខជនជាព្រះសង្ឃនៅតាមបណ្តារាជធានី-ខេត្តនានា បានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ៥ ធ្នូ ២០២២ ក្រោមការសម្របសម្រួលពីមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត។
ជាមួយគ្នានោះដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា៕.jpg)










