ប្រទេសចិន៖ ទន្តបណ្ឌិស្រីដ៏ស្រស់ស្អាតមួយរូបបានធ្វើការថតឃ្លីបបង្ហោះអំពីសកម្មភាពនៃ “ការដកធ្មេញទាល់ដោយខ្លួនឯង” ដោយសង្ឃឹមថាការដកធ្មេញខ្លួនឯងនេះនឹងបង្កើនភាពក្លាហានដល់អ្នកជំងឺដែលមានការភ័យខ្លាច និងរអាមិនហានដកឱ្យគិតវិជ្ជមានវិញ និងមិនឈឺចាប់ដូចជាការគិត ប៉ុន្តែផ្ទុយទៅវិញសកម្មភាពនេះបានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមយល់ថាវារឹតតែ្វធ្វើឱ្យមានអារម្មណ៍កាន់តែគួរឲ្យខ្លាចទៅវិញ។

កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ទន្តបណ្ឌិតស្រីម្នាក់មកពីទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន បានបញ្ចេញវីដេអូឃ្លីបនៃការដកធ្មេញរបស់នាងចេញ ដោយសង្ឃឹមថានឹងប្រើឃ្លីបនេះដើម្បីលើកទឹកចិត្តអ្នកនិយមលេងអ៊ីនធឺណិត ឬអ្នកជំងឺដែលខ្លាចការដកធ្មេញ ព្រោះការដកធ្មេញមិនឈឺដូចអ្នកគិតទេ។
ក្នុងនោះបើយោងតាម Star Video ទន្តបណ្ឌិតបាននិយាយថានាងធ្លាប់ឃើញគ្រូពេទ្យបរទេសដកធ្មេញរបស់នាងពីមុនមក ហើយនាងចង់ព្យាយាមធ្វើតាមវាម្តងទៀត ព្រមបានភ្ជាប់សរសេរសារយ៉ាងដូច្នេះថា៖
“ខ្ញុំនឹងដកធ្មេញទាល់របស់ខ្ញុំចេញ ដូច្នេះខ្ញុំក៏បានថតឃ្លីបនេះផងដែរ» ដោយសង្ឃឹមថាវានឹងលើកទឹកចិត្តអ្នកដែលនៅតែស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកធ្វើការដកធ្មេញទាល់ចេញ ព្រោះការទៅជួបពេទ្យធ្មេញគឺជាសុបិន្តអាក្រក់សម្រាប់មនុស្សមួយចំនួនអ្នកដែលមិនមានភាពក្លាហានដកធ្មេញចេញ។ ហើយអ្នកជំងឺទាំងអស់ប្រហែលជានឹងមានភាពក្លាហានមកវិញ ក្រោយពេលមើលឃ្លីបនេះហើយ ថាការដកធ្មេញមិនគួរឲ្យខ្លាចដូចអ្នកគិតនោះទេ”។

យ៉ាងណាមិញក្រោយពីមានការបង្ហោះឃ្លីបរបស់អ្នកគ្រូពេទ្យយ៉ាងព្រោងព្រាត ស្រាប់តែអ្នកនិយមលេងអ៊ីនធឺណិត បាននិយាយភាពក្លាហានរបស់នាងបានធ្វើ ឱ្យវាកាន់តែភ័យខ្លាចលើសដើម ព្រមទាំងបានបញ្ចេញមតិយ៉ាងដូច្នេះថា៖
“និយាយមួយម៉ាត់ទៅ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយធ្មេញខ្លះជាប់នឹងសរសៃប្រសាទផងដែរ”។
“ឈឺណាស់មើលទៅកុំមើលអី”
“ក្លាហានណាស់”
“កុំចេះតែរៀនពេទ្យ មានធ្មេញទាល់ជាច្រើនប្រភេទខ្លះ ហើយធ្មេញខ្លះមិនត្រូវដកទេ ខ្ញុំខ្លាចថាខ្ញុំនឹងស្លាប់ប្រសិនបើខ្ញុំគ្មានសំណាង»
“ប៉ុន្តែនៅពេលដែលថ្នាំស្ពឹកអស់សុពលភាព នៅពេលយប់ អញ្ចាញធ្មេញឈឺខ្លាំងណាស់”៕ ប្រភព៖ Sanook












