ដូចដែលយើងដឹងស្រាប់ហើយថា ថ្មីៗនេះ Samsung បានបង្ហាញអោយឃើញពីវាទូរស័ព្ទជាង ២៦០ លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោក ហើយ Samsung បានបង្ហាញពីមហិចតាគ្រោងនឹងចែកចាយទូរស័ព្ទចំនួន ២៧០ លានគ្រឿងនៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាគោលដៅលក់នៅឆ្នាំនេះត្រឹមតែ ២៦០ លានគ្រឿងសម្រាប់ក្រុមហ៊ុន Samsung  ប៉ុន្តែនៅឆ្នាំក្រោយ Samsung មានបំណងកើនឡើង ១០ លានគ្រឿងបន្ថែម ពោលគឺលក់ឱ្យបាន២៧០លានគ្រឿង។ ដោយក្នុងនោះគោលដៅត្រូវបានគេនិយាយថាក្រុមហ៊ុននឹងផ្តោតលើទូរស័ព្ទដៃដែលអាច”បត់បាន” ឱ្យបានច្រើនតាមដែលអាចអ្វើទៅបាន ហើយក្រុមហ៊ុនបានរំពឹងទុកថានឹងបង្កើតប្រាក់ចំណេញកាន់តែច្រើនក្នុងការលក់រួម។

ជាមួយគ្នានោះផែនការមួយក្នុងចំនោមផែនការដែលបានរំពឹងទុកគឺធ្វើយ៉ាងណាឱ្យឧបករណ៍នៃគ្រឿងម៉ាស៊ីន ឬកម្មវិធីដែលមានតម្លៃថោកបំផុត និងមានថាមពលល្អ ក៏ដូចជាមានគុណភាពល្អតាមដែលអាចធ្វើទៅបានសម្រាប់ឆ្នាំក្រោយនេះ។ ព្រមទាំងដើម្បីឱ្យមានសមាមាត្រនៃក្រុម Premium ត្រឹមត្រូវ និងដើម្បីអភិវឌ្ឍម៉ាស៊ីនបត់ឱ្យកាន់តែប្រសើរឡើង។ លើសពីនេះគេរំពឹងថានៅឆ្នាំ ២០២៤ នឹងមានអត្រាកំណើនលើសពី ៨០ភាគរយ ដែលថានឹងធ្វើការចែកចាយឱ្យលើសពី Galaxy S និង Galaxy Z ច្រើនជាង ៦០ លានគ្រឿងនៅកម្រិតកំពូល និងច្រើនជាង ២១០ លានគ្រឿងនៃ Galaxy A Seriesកាលពីកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពី Galaxy Z Flip និង Z Fold នៅឆ្នាំក្រោយ នឹងត្រូវតាមដានសម្រាប់ការរចនាម៉ូតកាន់តែប្រសើរ ប្រើប្រាស់បានយូរជាងមុន និងស្នាមអេក្រង់តិចជាងមុន។

ដូច្នេះចង់ដឹងថាតើពួកគេនឹងអាចផលិតបាននូវគុណភាព ក៏ដូចជាការដាក់លក់ច្រើន ដូចដែលបានរំពឹងទុកដែរឬទេទេ? មានតែរង់ចាំតាមដានបន្ត៕ ប្រភព៖ Sanook