សុខភាព៖ ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺវិកលចរិកដែលប៉ះពាល់ដល់មនុស្សមួយចំនួនតូច ហើយអត្រាមរណៈរបស់យុវជនគឺខ្ពស់ជាងការគិត។ ក្នុងនោះផ្នែកមួយនៃជំងឺនេះគឺបណ្តាលមកពីការពិតដែលថាពួកគេស្ថិតក្នុងស្ថានភាព  នៃការធ្លាក់ទឹកចិត្ត  ដោយសារការគិតច្រើនពេក និងមិនបានទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

ដូច្នេះយើងមកដឹងបន្ថែមពីជំងឺនេះទាំងអស់គ្នា

អ្នកដែលទទួលរងពីជំងឺធ្លាក់ទឹកចិត្ត វានឹងមានការផ្លាស់ប្តូរ សំខាន់ៗ នូវអារម្មណ៍ គំនិត អាកប្បកិរិយានិងរោគសញ្ញារាងកាយ ដែលអាចសង្កេតមើលអាការប្រែប្រួល ដូចខាងក្រោម៖

១. អារម្មណ៍ប្រែប្រួល  

វានឹងក្លាយជាទុក្ខព្រួយ ធ្លាក់ទឹកចិត្ត ងាយបាក់ទឹកចិត្ត យំច្រើន សូម្បីតែរឿងតូចតាច ដែលវាហាក់ដូចជាមានភាពរសើបខ្លាំងណាស់ សម្រាប់មនុស្សមួយចំនួនអាចមានអារម្មណ៍ធុញទ្រាន់នឹងអ្វីៗទាំងអស់ អ្វីដែលពួកគេធ្លាប់ និងរឿងដែលធ្លាប់ធ្វើឱ្យេពួកគេសប្បាយចិត្ត ឬ មានភាពសុខស្រួល។ អ្នកខ្លះមានអារម្មណ៍ ធុញទ្រាន់ទាំងស្រុង តាំងពីការភ្ញាក់ពីគេងពេលព្រឹក មនុស្សមួយចំនួនអាចឆាប់ខឹង និងមានអារម្មណ៍ឆែវឆាវ។

២. ការគិតបានផ្លាស់ប្តូរ

អ្វីគ្រប់យ៉ាងមើលទៅអាក្រក់ ក្រឡេកមើលជីវិតអតីតកាល ឃើញតែកំហុស និង បរាជ័យ របស់ខ្លួនគ្មានផ្លូវចេញ មិនអាចមើលឃើញពីអនាគត មានអារម្មណ៍បាក់ទឹកចិត្ត និងអស់សង្ឃឹមជាមួយជីវិត មនុស្សខ្លះក្លាយទៅជាមានអារម្មណ៍គ្មានសុវត្តិភាព ស្ទាក់ស្ទើរចំពោះការសម្រេចចិត្តណាមួយ មាន អារម្មណ៍ ថាគ្មានសមត្ថភាព គ្មានតម្លៃជាបន្ទុកដល់អ្នកដទៃហើយដោយសារអារម្មណ៍ទាំងនេះវាអាចនឹងធ្វើឱ្យអ្នកគិតអំពីសេចក្តីស្លាប់ជាញឹកញាប់។ ដំបូងអ្នកប្រហែលជាគិតតែពីការចង់ទៅឱ្យឆ្ងាយ ពីស្ថានភាពបច្ចុប្បន្ន ប៉ុន្តែក្រោយមកចាប់ផ្ដើមគិតថាចង់ស្លាប់ នៅពេលដែលអារម្មណ៍សោកសៅ ឬអស់សង្ឃឹមកើនឡើង។

៣. ការផ្តោតអារម្មណ៍ ការចងចាំចុះខ្សោយ ងាយភ្លេច ជាពិសេសជាមួយនឹងអ្វីដែលបានធ្វើថ្មីៗ

អ្នកងាយនឹងភ្លេច សូម្បីតែរឿងទើបតែធ្វើថ្មីៗ អ្នកមិនអាចចាំបាន ចិត្តតែងតែវង្វេងជាញឹកញាប់ ហើយអ្នកមិនអាចធ្វើអ្វីបានយូរទេ ដោយសារខ្វះការផ្តោតអារម្មណ៍។

៤.ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនបានផ្លាស់ប្តូរ     

អ្នកដែលមានជំងឺនេះមានទំនោរទៅរកភាពល្ហិតល្ហៃជាងមុន មិនសប្បាយចិត្តដូចពីមុនទេ  កម្រនិយាយជាមួយនរណាម្នាក់ណាស់ មនុស្សមួយចំនួនប្រហែលជាមានស្មារតីទាប ប៉ះទង្គិចខ្លាំង មនុស្សមួយចំនួនអាចឆាប់ខឹងញឹកញាប់ជាងពីមុន ហើយមនុស្សជុំវិញខ្លួនជារឿយៗមិនយល់ពីមូលហេតុដែលអ្នកផ្លាស់ប្តូរនោះទេ។

៥. រោគសញ្ញាផ្លូវចិត្ត  

អ្នកដែលមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរួចហើយ ក៏នឹងត្រូវបានរកឃើញថាមានរោគសញ្ញានៃជំងឺវិកលចរិករួមទាំងការវង្វេង ឬ ភ្លេចភ្លាំងផងដែរ ហើយការវង្វេងនោះក៏មានជាលក្ខណៈច្រឡំថា មាននរណាម្នាក់កំពុងសម្លុត ឬចេតនាអាក្រក់លើខ្លួនឯង ដូចជាឮសំឡេងមនុស្សកំពុងនិយាយទាំងមិនមែនជាការពិត។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាទាំងនេះជាធម្មតាគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលព្យាបាល អារម្មណ៍សោកសៅនឹងប្រសើរឡើង រោគសញ្ញាផ្លូវចិត្តច្រើនតែធូរស្រាល ពេលព្យាបាលបានត្រឹមត្រូវ៕ ប្រភព៖ Sanook