បរទេស៖ តារាបង្ហាញម៉ូតលំដាប់ពិភពលោកម្នាក់នេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងប្លែកភ្នែកដោយសារតែនាងមានជំងឺហ្សែន អាល់ប៊ីន (Albinism) ឬ ខ្មែរយើងនិយមហៅថាជំងឺផឿកតាំងពីកំណើរ។ ដោយសារតែសុខភាពចុះខ្សោយម្ដាយឪពុកនាងបោះបងនាងចោលតាំងពីនៅទារករហូតមានគេធានាយកទៅចិញ្ចឹម និងបានតស៊ូរហូតក្លាយជាតារាម៉ូដែល។

“Xue Li” ក្មេងស្រីអាយុ ១៧ ឆ្នាំនេះ ឈ្មោះរបស់នាងបានមកពី “Xue” មានន័យថាព្រិល និង “Li” មានន័យថាស្រស់ស្អាត នាងកើតមកមានជម្ងឺអាល់ប៊ីន (Albinism) ឬផឿក ដោយស្បែកនិងសក់ពណ៌សស្លេក រាងកាយរបស់នាងខ្សោយ ហេតុនេះហើយបានជាឪពុកម្ដាយរបស់នាងទុកនាងចោលនៅកុមារកំព្រាតាំងពីតូចក្មេង។ ប៉ុន្តែជាសំណាងល្អពេលនាងមានអាយុ៣ឆ្នាំ មានគ្រួសារដ៏សប្បុរសបាន យកនាងមកចិញ្ចឹម ហើយនាំនាងទៅប្រទេសហូឡង់ជាមួយគ្នា។

លុះដល់អាយុ ១១ ឆ្នាំ Xue Li បានចូលប្រឡូកក្នុងវិស័យម៉ូដែលដោយចៃដន្យ នៅពេលនោះជាមួយនឹងរូបរាងប្លែក ធ្វើឱ្យភ្នែករបស់អ្នករចនាម៉ូតចូលចិត្ត ដូច្នេះហើយគេបានបញ្ចុះបញ្ចូលនាងឱ្យចូលប្រឡូកក្នុងវិស័យបង្ហាញម៉ូដនេះ។

បន្ទាប់មក Xue Li បានក្លាយជាតារាម៉ូដែល រហូតមានមនុស្សជាច្រើនចង់ធ្វើការជាមួយ ហើយនាងត្រូវបានគេថតរូបឱ្យទស្សនាវដ្ដីដ៏ល្បីលើពិភពលោកដូចជា Vogue។

ទោះជាយ៉ាងណាដោយសារតែជំងឺអាល់ប៊ីន (Albinism) ធ្វើឱ្យ Xue Li មានបញ្ហាភ្នែក នាងអាចមើលឃើញត្រឹមតែ ៨-១០ ភាគរយប៉ុណ្ណោះ ដូច្នេះភ្នែករបស់នាងងាយនឹងចាញ់ពន្លឺខ្លាំងណាស់។ គ្រប់ពេលថតរូប អ្នកគ្រប់គ្រោង និងអ្នកថតរូបត្រូវតែប្រុងប្រយ័ត្នបន្ថែមជាមួយនឹងពន្លឺកាមេរ៉ា  ដូច្នេះហើយពួកគេតែងតែ បង្កើតនូវរូបភាពរបស់នាងភាគច្រើន តែងតែបិទភ្នែក។

ដំបូងឡើយ Xue Li មើលតែងតែគិត និងមានគំនិតមួយថាជំងឺអាល់ប៊ីន (Albinism) វាជាបិសាច ធ្វើឲ្យ នាងមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ប៉ុន្តែវាមិនដូចជាអ្វីដែលនាងគិតកន្លងមកនោះទេ ព្រោះនេះជាអ្វីដែលព្រះប្រទានឱ្យ។

យ៉ាងណាមិញហេតុផលមួយក្នុងចំណោមហេតុផលដែល Xue នៅតែធ្វើការនៅក្នុងឧស្សាហកម្មម៉ូដែល ដោយសារតែនាងចង់លើកកម្ពស់ការយល់ដឹងអំពីជំងឺអាល់ប៊ីន(Albinism) ហើយចង់ផ្សព្វផ្សាយគំនិតនោះ ដល់ជនពិការផ្នែកពណ៌សម្បុរ ឬ មនុស្សដែលមានពណ៌មិនធម្មតា អាចចូលរួមក្នុងសង្គមដោយអារម្មណ៍បើកចំហផងដែរ។

ក្នុងនោះ Xue Li បានលើកឡើងថា៖

“ខ្ញុំចង់ឱ្យអ្នកផ្សេងទៀតដែលមានជំងឺអាល់ប៊ីន(Albinism) អ្នកពិការភាព ឬទម្រង់នៃភាពខុសគ្នាណាមួយ ទទួលស្គាល់ថាពួកគេអាចទទួលបាននូវភាពជោគជ័យ ខ្ញុំចង់ក្លាយជាអ្វី ឬចង់ធ្វើអ្វីដែលខ្ញុំចង់បាន ដូចខ្ញុំដែរ ខ្ញុំចូលចិត្តលេងកីឡា និងឡើងភ្នំ ហើយខ្ញុំក៏អាចធ្វើវាបានដែរ អ្នកផ្សេងទៀតអាចនិយាយថាអ្នកមិនអាចធ្វើរឿងទាំងនោះបានទេ ប៉ុន្តែតាមពិតអ្នកអាចធ្វើបាន សូមអ្នកសាកល្បងធ្វើវា”៕ ប្រភព៖ entertain