នាពេលថ្មីៗនេះមានការបង្ហោះយ៉ាងព្រោងព្រាតពីការរកឃើញនូវផូស៊ីត្រីសមុទ្រម្យ៉ាងដែលមានឈ្មោះថា ទ្រីឡូបាយ ( Trilobites) ដែលជាសត្វសមុទ្រមានអាយុកាល៥០០លានឆ្នាំមកហើយ ត្រូវបានរកឃើញនៅក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជារបស់យើង។

ពិតណាស់ក្រោយពីការរកឃើញសំណាកសត្វបុរាណៗផុតពូជរាប់លានឆ្នាំជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជាយើង ស្រាប់តែមានការបង្ហោះពិការរកឃើញនូវផូស៊ីត្រីសមុទ្រម្យ៉ាងដែលមានឈ្មោះថា ទ្រីឡូបាយ ( Trilobites) ដែលជាសត្វសមុទ្រមានអាយុកាល៥០០លានឆ្នាំមកហើយ ត្រូវបានរកឃើញនៅក្នុងតំបន់បេតិកភណ្ឌ ធម្មជាតិ ភ្នំបាក់ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះតាមការវិភាគកាបោន១៤បង្ហាញថា សត្វសមុទ្រនេះមានអាយុកាល៥០០លានឆ្នាំមកហើយ ពោលគឺកើតឡើងមុនសត្វដាយណូស័រទៅទៀត។

គួរឱ្យដឹងថា សត្វទ្រីឡូបាយ (Trilobite) វាជាប្រភេទសត្វសមុទ្រដែល មានកំណើតមកជាយូរយារណាស់មកហើយ ។ Trilobites គឺជាសត្វសមុទ្រសំបូរច្រើន និងមានការលូតលាស់ល្អជាងគេ ក្នុងចំណោមសត្វសមុទ្រដំបូងគេទាំងអស់ ដោយមានជាង ២២,០០០ ប្រភេទត្រូវបានលើកយកមកបរិយាយ និងសិក្សា។ ហើយ Trilobite ស្ថិតនៅក្នុងសាខា Arthropoda ក្នុងនោះមានដូចជា ពពួកសត្វ បាលាំងកាស ក្តាម និង សត្វផ្សេងៗ មួយចំនួនទៀត ។ ក្នុងនោះការរស់នៅនៃពពួក Trilobite មានវត្តមានក្នុងស័ក Paleozoic (២៥២-៥៤២លាន ឆ្នាំ )សម័យកាល Cambrian (៤៨៥.៤-៥៤២លាន ឆ្នាំ) មានការរីកចំរើន និង មានពូជកាន់តែច្រើន រហូតមកដល់ ចុងសម័យកាល Permian (២៥២-២៩៩ លាន ឆ្នាំ )៕













