ប្រទេសថៃ៖ ជាសត្វក្របី ដែលមានរូប​រាងប្លែកជាងគេ ព្រមទាំងមានតម្លៃរាប់លានដុល្លារ មិនគួរឱ្យជឿសម្រាប់ម្ចាស់កសិដ្ឋានមួយកន្លែងស្ថិតនៅក្នុងប្រទេសថៃ។

កាលពីពេលថ្មីៗនេះមានការចុះផ្សាយមួយទាក់ទងនឹងកសិដ្ឋានចិញ្ចឹមក្របីមួយកន្លែងឈ្មោះថា Sorn Siri Thai Buffalo ក្នុងខេត្ត Prachinburi នៃប្រទេសថៃ នៅក្នុងកសិដ្ឋាននោះមានការចិញ្ចឹមក្របីជាច្រើន នៅក្នុងនោះអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងនោះគឺក្របី ភឿកឈ្មោលមួយក្បាល ដោយម្ចាស់របស់វា បាននិយាយថាក្របីដ៏កម្រមួយប្រភេទនេះ មូលហេតុដែលវាមានរូបរាងបែបនេះ ក៏ដោយសារតែវាមានហ្សែនល្អបំផុតនៅក្នុងប្រទេស ឬប្រហែលជាល្អបំផុតនៅលើពិភពលោក ហើយក្របីមួយក្បាលនេះត្រូវបានគេហៅឈ្មោះថា ‘ចៅកែវហ្វា’ គឺជាក្របីដែលមានដងខ្លួនធាត់ សង្ហា រាងស្លីម និងមានសម្បុរសគួរឱ្យទាក់ទាញជាខ្លាំង ឯតម្លៃរបស់វាវិញត្រូវបានម្ចាស់របស់វាបានបង្ហើបថាមានតម្លៃ ២លានដុល្លារ។ ក្នុងនោះត្រូវបានគេដាក់យកវាមកបង្កាតពូជ និងមានប្រវត្តិបានកូន ជាង ២០០ ក្បាល ហើយសំខាន់បំផុត ក្របីដែលចេញមក មានទាំងពណ៌ខ្មៅ និងស ដូច្នេះម្ចាស់មិនទាន់គិតចង់លក់ឱ្យអ្នកណានោះទេ ហើយបើអ្នកណាចង់ឃើញ ចៅកែវហ្វា ឬកូនៗរបស់វាផ្ទាល់អ្នកអាចទៅមើលនៅកសិដ្ឋានបានគ្រប់ពេលវេលា៕ ប្រពភ៖ Sanook