អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Chelsea រួចរាល់ហើយ ដោយរងចាំតែការសម្រេចចិត្តពីខាងក្រុម Inter Milan តែប៉ុណ្ណោះ។
ក្នុងកុងត្រានោះ Lukaku នឹងទទួលបានប្រាក់ថ្លៃនឿយហត់ ១៤លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធនេះវិញ អាចឈានដល់ ១៣០លានដុល្លារឯណោះ និងម្យ៉ាងវិញទៀតតម្លៃខ្លួនរបស់គេអាចធ្លាក់មក ១១៨លានដុល្លារវិញ ប្រសិនបើក្រុម Inter Milan យល់ព្រមសំណើរបស់ Chelsea ដែលថែមខ្សែការពារ Marcos Alonso អោយម្នាក់ទៀត។
Chelsea បង្វែរការចាប់អារម្មណ៍របស់ខ្លួនមកលើ Lukaku វិញ ដោយហេតុការតាមប្រមាញ់ Haaland ពី Dortmund ជារឿងមួយដែលសឹងតែមិនអាចទៅរួច ព្រោះ Dortmund មិនមានគោលបំណងលក់នោះឡើយ៕