ប្រទេសអ្នកមាននៅតំបន់អារ៉ាប់បានចំណាយលុយ ២២០ ប៊ីលានដុល្លារក្នុងរៀបចំហេដ្ឋារចនារម្ព័ន្ធផ្សេងនៅក្នុងប្រទេសដើម្បិត្រៀមព្រឹត្តិការណ៍ World Cup 2022 ខាងមុខ។
ថវិការដ៏ច្រើនលើសលុបនេះនឹងប្រើសម្រាប់:
- កសាងកីឡាដ្ឋានទំនើបដែលបង្កប់ដោយម៉ាសុីនត្រជាក់ចំនួន ១២ (៤៨ប៊ីនលានដុល្លារ)
- អភិវឌ្ឍកន្លែងសម្រាប់អ្នកគាំទ្រនិងកីឡាករ (៧៨ប៊ីលានដុល្លារ)
- កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេស (៥០ប៊ីលានដុល្លារ)
- អភិវឌ្ឍទីក្រុង Lusail (៤៥ប៊ីលានដុល្លារ)
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ World Cup 2022 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២៕
ប្រភព: Doha News