អស់រយៈពេល៩៧ឆ្នាំ ទីបំផុតបទគោរពទង់របស់ប្រទេស ហ្វីលីពីន អាចបន្លឺឡើងក្នុងព្រឹត្តិការអូឡាំពិក បន្ទាប់ពីកីឡាការិនី Hidilyn Diaz ដណ្តើមបានមេដាយមាស លើវិញ្ញាសារលើកដុំដែក លើប្រភេទទំងន់៥៥គីឡូក្រាម។ក្នុងការប្រកួតប្រជែងគ្នានេះ កីឡាការិនី Hidilyn Diaz ទទួលបានមេដាយមាស និងកីឡាការិនីចិន Liao Qiuyun ទទួលបានមេដាយប្រាក់។
គួរបញ្ជាក់ផងដែរថា ហ្វីលីពីនធ្លាប់ឈ្នះមេដាយអូឡាំពិកដំបូងនៅក្នុងឆ្នាំ ១៩២៨ ក្នុងវិញ្ញាសារត់ ២០០ម៉ែត្រ ដោយទទួលបានបានមេដាយសំរិទ្ធ។ ៣៦ឆ្នាំ ទើបហ្វីលីពីនឈ្នះបានមេដាយប្រាក់ពីវិញ្ញាសាប្រដាល់ ដោយកីឡាករ Anthony Villanueva។
ប្រភព: ប្រភព: Sports.Yahoo