យុវតី Momiji Nishiya បានបង្កើតកំណត់ត្រាថ្មីមួយ ដោយក្លាយជាកីឡាករជប៉ុនវ័យក្មេងជាងគេបង្អស់ដែលឈ្នះមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិក។
យុវតីវ័យក្មេងនេះ បានឈ្នះមេដាយមាសនៅក្នងវិញ្ញសាជិះស្គីក្តារផ្នែកស្រ្តីនៅក្នុងព្រឹតិ្តការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ នេះ។ ដោយមិត្តរួមសញ្ជាតិរបស់នាង យុវតីវ័យវ័យ ១៨ឆ្នាំ Funa Nakayama ទទួលបានមេដាយសំរិទ្ធផងដែរ។ ឯតទគ្គកម្មមុនសម្រាប់ម្ចាស់មេដាយមាសក្មេងជាងគេរបស់ជប៉ុន បានកាន់កាប់ដោយកីឡាករហែលទឹក Kyoko Iwasaki ដែលបានឈ្នះមេដាយមាសនៅទីក្រុងបាសេឡូណានៅអាយុ ១៤ ឆ្នាំ។
ប្រភព: The Japan Times