ខ្សែបម្រើសញ្ជាតិបារាំងបានចាកចេញពីកីឡដ្ឋាន Emirates នៅរដូវកាលមុន ដោយរូបគេទៅចូលរួមជាមួយក្រុម Hertha Berlin ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែតុលា៕ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ដោយការបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងលីគអាល្លឺម៉ង់អោយក្រុម Hertha Berlin ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមរកគ្រាប់បាន ១លើក ក្នុងការបង្ហាញខ្លួននៅលីគកំពូលអាល្លឺម៉ង់(Bundesliga) ចំនួន ៩ ដងហើយកុងត្រាក្នុងលក្ខខណ្ឌខ្ចីជើងរបស់គាត់នៅរហូតដល់ខែមិថុនា៕
បើយោងតាមសារព័ត៌មាន Bild បានអោយដឹងថាក្រុមរបស់លោក Mikel Arteta គ្រោងនឹងកោះហៅកីឡាករ Matteo Guendouzi ទឹកដីអង់គ្លេសវិញ៕ ការត្រឡប់មកក្រុមកាំភ្លើងធំ Arsenal វិញក៏មិនប្រាកដថា Guendouzi អាចនឹងជាប់ជម្រើស ១១នាក់ដំបូងនោះដែរ តាមសារព័ត៌មាន Bild ដដែរបាននិយាយថា Arsenal អាចនឹងយករូបគេមកវិញ ដើម្បីធ្វើការដាក់លក់៕ កីឡាករវ័យ ២១ឆ្នាំរូបនេះ បង្ហាញខ្លួនអោយក្រុមកាំភ្លើងធំ ៨២ប្រកួត ដោយរកបាន ១គ្រាប់ និងបញ្ជូនអោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ៥ដងផងដែរ៕ កីឡកររូបនេះនៅសល់កិច្ចចសន្យាជាមួយ Arsenal ដល់ឆ្នាំ ២០២២៕
ប្រភព: Sportsmole