កីឡាករខ្សែរការពារមាឌតូច ល្បឿនលឿន សឿត បារាំង បានចេញពីក្លឹបភ្នំពេញក្រោយ ផ្លាស់ទៅលេងអោយក្រុមបាល់ទាត់ អង្គរថាយហ្គឺរ ក្នុងលក្ខណខ្ចីជើងរយៈពេល១ឆ្នាំ៕
គួរជម្រាបផងដែរថា កីឡាករ សឿត បារាំង គឺជាខ្សែការពារស្លាបឆ្វេងដ៏មានទេពកោសល្យមួយរូប កើតនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៩៩ ( ២១ឆ្នាំ ) និងមានស្រុកកំណើតនៅក្នុងទឹកដីខេត្តសៀមរាប។ ពួកយើងរាល់គ្នានៅក្នុងក្លិបបាល់ទាត់អង្គរថាយហ្គឺរសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់កីឡាករ សឿត បារាំង និងសង្ឃឹមថារូបគេនឹងរួមចំណែកជួយក្លិបទទួលបានជោគជ័យនៅក្នុងរដូវកាលខាងមុខនេះ៕
ប្រភព: Angkor Tiger FC