នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានសម្រេចបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតរបស់លោក ស៊ូ សេងហ៊ួរ។May be an image of 2 people and braidsតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៤ខែកញ្ញានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួង សុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅ ធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និង លក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើក ទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់ អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។May be an image of 2 people, slow loris and textលោក ស៊ូ សេងហួរ ធ្លាប់បានសន្យាបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់នេះម្តងរួចមកហើយ ក៏ប៉ុន្តែគេនៅតែឃើញរូបលោកបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល។May be an image of 7 people and textបើតាមក្រសួងសុខភិបាល ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទ បញ្ឈប់ សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាល ជំងឺ ប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់៕