Home Blog Page 23

បណ្ឌិត យ៉ង់ ពៅ ថាថៃធ្វើជាឡេះឡះដើម្បីពន្យាពេលហើយប្រើកម្លាំងវាទីកាន់កាប់ព្រំដែនសមុទ្រ

0

ខណៈដែលថៃនិយាយក្រឡិកក្រឡុច ម្ដងលុបចោលយន្តការទ្វេភាគី ម្ដងព្រមតាមលក្ខខណ្ឌច្បាប់អន្តរជាតិ ហើយពេលនេះចង់ងាកមករកការចរចាទ្វេភាគីវិញលើបញ្ហាដែនសមុទ្រ មនុស្សភាគច្រើនយល់ឃើញថាកត្តានេះបណ្ដាលកពីថៃទាល់ច្រកខ្លាចចា.ញ់ប្រៀបកម្ពុជា ប៉ុន្តែសម្រាប់លោកបណ្ឌិត យ៉ង់ ពៅ អ្នកជំនាញខាងភូមិសាស្រ្តនយោបាយបែរជាយល់ឃើញថា ទង្វើនេះគឺជាចេតនារបស់ថៃក្នុងការពន្យាពេលដើម្បីប្រើកម្លាំងកាន់កាប់តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRltextsFx3zzOW8_35jqan09MCc-U9tF9vPbkZWfPr3zD8tfj3300jYZahI7NmRyB9hOIDgf_2v0hagDdLU1t9pJwVyRkfz2aldo1V0VGWWzm2vAP8Zk9zXFjuhulMQhIWEcyQKYW58t2paqtd7xmqzk9r1CbF6iY_1pHnQvDjAo7BEOfraNN3k2enwM/s850/photo_2026-05-13_11-17-09.jpg

យោងតាមសំណេរខ្លីមួយដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា លោកបណ្ឌិត យ៉ង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រំដែនសមុទ្រOCA ខ្ញុំមិនគិតថាថៃទាល់ច្រកនោះទេ វាធ្វើជាឡេះឡះឡេឡឺដើម្បីពន្យាពេល ហើយប្រើកម្លាំងកាន់កាប់, ខ្មែរកុំជោរបន្ទរភ្លេចខ្លួន…!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuZXq70MBsfNbLsq5ofz2HVj0gbDmdYendOKepTmBtJ4Jz-pzhlZevMyeW5zf3AiTNZRIOlTdLXHsENYb2O40lkm9gsNp8lsgI4piZOvZ6EdQByfyX3vD6lhSb-I-QXv0mZmmCp0OHVwrhXv1e45UgQjFFrCxwalzueZbSxd414QD3dJT7O-6NaBcps8A/s750/photo_2026-05-13_11-17-11.jpg

ការលើកឡើងរបស់លោកដូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានក្នុងបណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយយ៉ាងមានអំណួតថា ប្រទេសថៃកំពុងតែទាល់ច្រក រកនឹងផ្លូវយកឈ្នះកម្ពុជាមិនឃើញទើបបានជាក្រែក្រឡាស់សម្ដីម្ដងបែបនេះម្ដងបែបនោះ។ តាមអត្ថន័យត្រង់ឃ្លាដែលថា «ថៃមិនទាល់ច្រកនោះទេ គឺធ្វើជាឡេះឡះឡេឡឺពន្យាពេល ហើយប្រើកម្លាំងកាន់កាប់» គឺជាការឆ្លុះបញ្ចាំងពី ក្តីបារម្ភដ៏ស្របច្បាប់ និងតថភាពប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋ និងអ្នកវិភាគកម្ពុជាតែងតែលើកឡើងជាហូរហែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Fr-973SeZMVc7Dvy0Yv5MR53KjgdrMpsQrgTxVSogx9S7-V6BLJLinS7voUGlAyOOKcgHbefTIbtnUzyT9DytHIVLr53C5L1LNQyyGBfBu8Pba37m666YxTbntBLjQznCw-z-chxxsVS4jWyA5pti-bUTewxe8YRIm0V_gEdR_XoTXdWnSbGec8tLKg/s1079/photo_2026-05-13_11-17-10.jpg

ទស្សនៈស្រដៀងគ្នានេះ ក៏ត្រូវបានអ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកវិភាគផ្សេងៗទៀតធ្លាប់បានលើកឡើងផងដែរ ជាពិសេសទាក់ទងនឹងយុទ្ធសាស្ត្រពន្យារពេលរបស់ថៃ។ គោលគំនិតនេះត្រូវបានគេមើលឃើញថា ភាគីថៃ (ជាពិសេសក្រុមអភិរក្សនិយម និងអ្នកនយោបាយជាតិនិយមជ្រុលដូចជាលោក អានុទិន) តែងតែយកបញ្ហាជាតិនិយម និងរឿងកោះគុត មកដុតកំដៅ និងបង្កើតជាលេស។ ពួកគេបង្កើតភាពមិនច្បាស់លាស់ ដូចជាការគំរាមលុបចោល MoU 2001 ឬទាមទារធ្វើប្រជាមតិ ដើម្បីពន្យារពេលការចរចាឱ្យអូសបន្លាយទៅមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_fnpGiOIrvr8JE2ZvphR8quwz_UWbeqABOsPnyJg0LIFWzBWNr7agetISkTqRHxI2j7kvVV0QlDY-emuuqNCLw_4mZ1ehj9UgZ0CMczCADuQDmmfm3NcMsX3N16IjQBxift7AytDQ7u7-dBVSsFvTI0oY3C6Tb21pta0sxu9WOTiPh971GDrJoyuVhg0/s800/photo_2026-05-13_11-17-11%20(2).jpg

នៅពេលធ្វើបែបនោះបានសម្រេចជំហានបន្ទាប់ពួកគេ គឺការផ្លាស់ប្តូរជំហរតាមរដ្ឋាភិបាល។ តាមន័យនេះ គឺនៅពេលរដ្ឋាភិបាលថៃត្រូវបានផ្លាស់ប្តូរ ជំហរចរចាក៏ប្រែប្រួលតាមរដ្ឋាភិបាលថ្មី។ យុទ្ធសាស្ត្រដែលនិយាយថាចង់ចរចាផង តែបែរជាបង្កភាពរញ៉េរញ៉ៃតាមព្រំដែនផងនេះ ត្រូវបានមើលឃើញថាជាការធ្វើ «ឡេឡឺ» ដើម្បីកុំឱ្យកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាចសម្រេចទៅបានដោយរលូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn7mlxhRqkemI8BfhEB26X1BS26OYjR7O3iX0yoKltqhV3YpEn-RTaKuFxVrAt2w3vDSnrT6cuG4DtvA5A-9KLwF6Wt-IUnNVp2y-Zf5oglRsehVWJUiSAUUpBX5ZyMwOu2pDRmBVKCg6OfqE3kg3qPO0PTZ7Nr_gs5Gdh4IEjScBwmAnr2Sa5RG2cVg0/s782/photo_2026-05-13_11-17-09%20(2).jpg
សរុបមក គំនិតរបស់លោកបណ្ឌិត យ៉ង់ ពៅ គឺស្របទៅនឹងអ្វីដែលក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយកម្ពុជាបានព្រមានថា៖ កម្ពុជាមិនត្រូវធ្លាក់ក្នុងអន្ទាក់ «ពន្យារពេល» របស់ថៃនោះឡើយ។ អាស្រ័យហេតុនេះកម្ពុជាត្រូវតែពង្រឹងជំហរច្បាប់អន្តរជាតិឱ្យបានរឹងមាំ និងជំរុញឱ្យមានការផ្ទៀងផ្ទាត់ដោយតម្លាភាព ដើម្បីការពារការឆ្លៀតឱកាសណាមួយពីភាគីជិតខាង៕

 

 

ដើម្បីផ្តោតលើតន្ត្រីឱ្យកាន់តែខ្លាំង Baby Monster សុខចិត្តចោលលុយរាប់លានដុល្លារ

0

យោងតាម Osen ប្រភពជាច្រើននៅក្នុងឧស្សាហកម្មម៉ូតបង្ហាញថា Baby Monster ថ្មីៗនេះបានទទួលការផ្តល់ជូនជាច្រើនដើម្បីក្លាយជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកល្បីៗលំដាប់ពិភពលោក ប៉ុន្តែក្រុមនេះបាននិយាយថាសម្រាប់ពេលនេះពួកគេនឹងបដិសេធការផ្តល់ជូនទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPNm5nc4HhpIxjm5uOoWvRCHFhuPKD3FG_zENLzgG_dmh30fvs7EpHfWDnBk7L9G8PD_R1O74_nDtkC5LyzMrGS50cakPY0neq1QCYvABGN75kYeBKKE_p8dhdXAzx-a338bsdB_l2d6UJysMi7dTUAEcOeqzSztEaZF9v4OLU6iDBM37AqinqElVUIYE/s2048/image_2026-05-13_11-58-33.png
ការសម្រេចចិត្តនេះគឺផ្អែកលើជំហររឹងមាំរបស់លោក Yang Hyun Suk ដែលជាអ្នកផលិតប្រតិបត្តិនៃ YG Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Baby Monster។ លោកបាននិយាយថា «នេះជាពេលវេលាសម្រាប់ Baby Monster ដើម្បីផ្តោតទាំងស្រុងលើតន្ត្រី»។ ការសម្រេចចិត្តរបស់ Baby Monster ក្នុងការផ្អាកសកម្មភាពម៉ូតរបស់ពួកគេជាបណ្ដោះអាសន្នបង្ហាញថា YG ចង់ណែនាំក្រុមនេះឱ្យផ្តោតលើការរីកចម្រើនរបស់ពួកគេក្នុងនាមជាសិល្បករពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwr_YtVbh0LbGM7Cut3NOUawJ0PJQEigslCIgr7iTm7Jv-mlNuAX_1LkPjANnWUQ0HTQQ75M6OgluCiIJoeFdZ9J079BXHnfHLB47_YrkAUY2r5IPGr7onPCfV-qHMHZU8nv3qDlqvtzOTshMhZnGyomKgV2OOtDuTHjtoxQu4dUlKrQslepOIwZDDpm0/s1080/image_2026-05-13_11-58-27.png

យោងតាមអ្នកសង្កេតការណ៍ នេះផ្ទុយនឹងនិន្នាការដែលកំពុងរីករាលដាលក្នុងចំណោមក្រុម Kpop ជាច្រើននាពេលបច្ចុប្បន្ននេះ ដែលការក្លាយជាទូតសុឆ្ឆន្ទៈម៉ាកយីហោត្រូវបានផ្តល់អាទិភាពដើម្បីបង្កើនការឈានដល់សកលលោក។ យោងតាមរបាយការណ៍លោក Yang ចង់ការពារថាមពលរបស់ Baby Monster ពីការត្រូវបានបង្វែរដោយសកម្មភាពខាងក្រៅក្នុងអំឡុងពេលរយៈពេលមាសនៃការអភិវឌ្ឍតន្ត្រីរបស់ពួកគេ។ ក្រុមហ៊ុនមានការព្រួយបារម្ភថា កាលវិភាគដ៏មមាញឹក ដូចជាការចូលរួមសប្តាហ៍ម៉ូតអន្តរជាតិ អាចប៉ះពាល់ដល់គុណភាពនៃការសម្តែងលើឆាករបស់ពួកគេដែលជាចំណុចខ្លាំងស្នូលរបស់ក្រុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrAvPMzB477oqDLoUXLCbYkCRCoJtuHkM_mfXzVGr_TnqFIw60IA0qybrTABjbmh9JmzdmRfuRFT-HxZtXT1GPDBiNC0fbBdt0Y9Nm25emPGnFFxezU_fTdigKDlsstjnDAH4pC8cwx8Spu7Dga5UMGZil7UlI1-Ic9xoL2XTPsoIz3vUOswjf7wKGqns/s1570/image_2026-05-13_11-58-28.png
បច្ចុប្បន្ន YG បានសម្រេចចិត្តខិតខំប្រឹងប្រែងលើការផ្សព្វផ្សាយអាល់ប៊ុមខ្នាតតូច «Choom» ក៏ដូចជាការរៀបចំសម្រាប់ដំណើរទេសចរណ៍អ្នកគាំទ្រទូទាំងពិភពលោកបន្ទាប់ក្រោមទស្សនវិជ្ជារបស់ YG ថាអ្នកចម្រៀងត្រូវតែភ្លឺស្វាងបំផុតនៅលើឆាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgytm272f3FM3BnAMPo-b5YQjAxa9crQGdPHr3zUA8bScmWH3CyAyIpQK8P1VbvCvp5v8uBi2MzZdvFcJJI5-jMmJEruEAsJCul43afYUb9_9LQJGwWumcAdL5TC3lhuwpp-mfj07AWQLDjKnqvEYBnO0R7iSkVApVXjS_g6QypIzveypVch2hkNxMGoww/s2048/image_2026-05-13_11-58-29.png

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានដែលថា Baby Monster កំពុងបដិសេធកិច្ចសន្យាទូតសុឆ្ឆន្ទៈដើម្បីផ្តោតលើតន្ត្រីកំពុងបង្កឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម។ មនុស្សជាច្រើនជឿថា ទោះបីជាអះអាងថាវិនិយោគលើតន្ត្រីក៏ដោយ បទចម្រៀងថ្មីរបស់ក្រុមនេះមិនទាន់ទទួលបានផ្លែផ្កាល្អខ្លាំងនៅឡើយទេ។ ម៉្យាងវិញទៀត មនុស្សជាច្រើនជឿថាការបដិសេធកិច្ចសហការផ្នែកម៉ូត និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មអាចកំណត់ការអភិវឌ្ឍរបស់ Baby Monster។ ចំណែកឯ Blackpink ត្រូវបានបន្តដោយជោគជ័យទាំងផ្នែកតន្ត្រី និងម៉ូត/ផ្សាយពាណិជ្ជកម្ម៕

ដំណឹងល្អ ! ក្រុមហ៊ុន Huawei បាននាំយកនាឡិកាឆ្លាតវៃដំបូងគេ បំពាក់មុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមដោយគ្មានការឈឺចាប់ គាំទ្រភាសាខ្មែរ 100% ភ្ចាប់បានជាមួយ iPhone មកាន់ប្រទេសកម្ពុជា !

0

ក្រុមហ៊ុន Huawei ដែលជា Smartwatch Brand លំដាប់លេខ ១ លើពិភពលោក (Global No 1 Smartwatch brand) បាននាំយក Huawei Watch Fit 5 Series ជា Smartwatch ដំបូងគេបំផុតបំពាក់មុខងារវិភាគហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ដោយ គ្មានការឈឺចាប់ ទទួលបានវិញ្ជាប័ណ្ណប័ត្រពីសហភាពអឺរ៉ុបទៅលើមុខងារតាមដានសុខភាពបេះដូង ជាមួយរចនារូបរាងប្រណីត អាចប្រើប្រាស់អក្សរខ្មែរពេញលេញ ថ្មប្រើបាន 10ថ្ងៃ ភ្ចាប់បានទាំង iPhone និង Android ឯតម្លៃវិញធូរជាង Apple Watch Ultra ជិត 4 ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiejr4sZgVBKGzW995lKNSzOCt4DhQmdnLvip1t3A8Dn3LU1TC1VhR7Neg7aqv5SRcP2CC4bpnlPE33OE82NASEg2UGgwor1sMjVfVunJORQfPe8vZaQQm6vyyK_J02o5RkPZjq-1Ls2sQLfV5YOPSZQ4aMuwn2H21RLh_3T5Piu4f-LIpQk9HkLOYsAnc/s1636/2.jpg

យើងគ្រប់គ្នាដឹងថា ជំងឺទឹកនោមផ្អែមគឺជាឃាតករលាក់មុខដែលយើងមិនអាចដឹងមុនលុះត្រាតែមានការពិនិត្យ នឹង តាមដានត្រឹមត្រូវ យោងតាមរបាយការណ៍ក្រសួងសុខាភិបាលចេញផ្សាយនៅដើមឆ្នាំ២០២៦ ករណីជំងឺទឹកនោមផ្អែមថ្មីនៅកម្ពុជាក្នុងឆ្នាំ២០២៥ មានជិត៣០ម៉ឺនករណី កើនឡើង ២៦,៨% ធៀបនឹងឆ្នាំ២០២៤ ។ សម្រាប់មនុស្សពេញវ័យភាគច្រើនតែងតែបណ្តោយខ្លួនញុំទទួលជាតិផ្អែមច្រើន និង ជាតិខ្លាញ់ច្រើនលើសលួស រហូតដល់ដំណាក់កាលធ្លាក់ខ្លួនឈឺខ្លាំងទើបដឹងថាមានជម្ងឺទឹកនោមផ្អែម និង ចាប់ផ្តើមព្យាបាល តែគ្រប់យ៉ាងយឺតពេលអស់ទៅហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdmqSc3ViQgl8IE8lpWBf6FPDQ10cCB5saQiAPebMO2ZQUg0jdCVFKsddpdjeOD02yJtgChe0_-sqGJc3sRd9p2tJKHO2fmR9zYaicBGYQCNlvVdTpYy6BJt-KAPCP31kfoaySTE25WXlFFycwrtvarEIIUDJTUiT_gjAf60IlSKt9LCE941KqmsSomqI/s714/3.png
ដូច្នេះ Huawei បានបញ្ចេញ ឡិកាឆ្លាតវៃ Watch Fit 5 Series ដែលបំពាក់មុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែម ដោយគ្មានការឈឺចាប់ ដោយគ្រាន់តែពាក់លើដៃតាមរយះពេលនៃការវិភាគអ្នកនឹងទទួលបានទិន្ន័យវិភាគហានិភ័យជំងឺទឹកនោមផ្អែមជា 3 កម្រិត៖
កម្រិតទី ១ ហានិភ័យទាប (Low Risk) គ្មានសញ្ហាហានិភ័យ កម្រិតជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតល្អ
កម្រិតទី ២ ហានិភ័យមធ្យម (Medium Risk) រកឃើញសញ្ហាហានិភ័យកម្រិតជាតិស្ករក្នុងឈាមអាចកើនឡើងក្នុងរយះពេលខ្លី អាចបណ្តាលមកពីការញុំផ្អែមខ្លាំង និង ជាតិខ្លាញ់ច្រើន ។
កម្រិតទី ៣ ហានិភ័យខ្ពស់ (High Risk) រកឃើញថាអ្នកមានសញ្ញាហានិភ័យខ្ពស់ កម្រិតជាតិស្ករក្នងឈាមខ្ពស់ អ្នកអាចមានហានិភ័យនៃជំងឺទឹកនោមផ្អែម ឬ ដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម ដូច្នេះសូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព ហើយពិចារណាធ្វើតេស្តឈាម និង ធ្វើការព្យាបាលទាន់ពេលវេលា ។ ការដឹងហានិភ័យទុក្ខមុនងាយស្រួលដល់យើងបង្ការការពារថែរទាំ ឬ ព្យាបាលទាន់ពេលវេលា ដោយសារ ជំងឺទឹកនោះផ្អែម ជាឃាតក៍លាក់មុខនៅក្នុងខ្លួន លុះត្រាតែមានការពិនិត្រតាមដានត្រឹមត្រូវ ដូច្នេះអ្នកអាចធ្វើការការពារដឹងទុកមុនជាមួយ Huawei Watch Fit 5 Series , កុំចាំដល់ហួសពេល ការពារប្រសើជាងព្យាបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOxbllKBDY22yBg0a1hycRBIrhP4smeOfk1w9_llVWOY6icHEPpftPI1_5Sj_5TiAl9Wiwsgox0_2zYXFbAYDPKWJejAG6Qhh-jMrTHkn8UjXKC9gRVnTE3_oVPxw8IEsNyt-soDNezhtxTqG3UuQ8JeYVHdK3yNaIewJ1fq1Ft6yT0SoXC7w89fJEZ9M/s714/4.jpg
ការរចនារូបរាង Huawei Watch Fit 5 Series គឺ ផ្តល់នៅភាពប្រណិតធន់រឹងមាំបំផុតដោយតួរផលិតពីលោហះ Aerospace-grade titanium ប្រើប្រាស់បានយូរអង្វែងជាមួយកញ្ចក់ត្បូងកណ្តៀង Sapphire Glass កម្រិតកោង 2.5D ជាមួយ គែម bezel ស្តើង ទម្ងន់ស្រាលត្រឹម 30.4g អេក្រង់ Flexible OLED ទហំធំ 1.92” ពន្លឺអេក្រង់ 3,000nits ភ្លឹមើលច្បាស់នៅស្ថានភាពពន្លឺថ្ងៃខ្លាំង ។ សម្រាប់ Fit 5 pro មាន ៣ ជម្រើសគឺ ពណ៌ ខ្មៅ , ស និង ទឹកក្រួច សម្រាប់ Fit 5 មាន ៣ ជម្រើសដូចគ្នាគឺ ខ្មៅ ស និង ស្វាយ ជាមួយការ Customize មុខនាឡិកា ប្លែកៗ រាប់មឺនមុខបន្ថែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7atKf_sFBk-O89uxdtW3HA4A_DRyzdP3ipeiHV7aU4bSOYGFZHdhMXewzdFwqYLwgQW3vCu2pwGmAhFWgzedVU7J2WgUqVEKNFZo35_YnSbIt2psBL28VIzD36LAC53mbyO4jQGuM818FjJl0jc2BZjj0t20WQNQdWuYZshX7c_176VQBzttNd8D8p_c/s1116/6.jpg
មុខងារសុខភាពជាច្រើនទៀត៖
ក្រៅពីពីមុខងារ វិភាគហានិភ័យជំងឺទឹកនោមផ្អែម នៅមានមុខងារសខភាពជាច្រើនទៀតដូច មុខងារតាមដានសុខភាពបេះដូង ECG Analysis ,មុខងារតាមដានភាពមិនប្រក្រតីនៃចង្វាក់បេះដូង 24ម៉ោងជាប់ដែល ទទួលបានវិញ្ជាប័ណ្ណប័ត្រពីសហភាពអឺរ៉ុប មុខងារតាមដានដំណេកជំនាន់ 5.0 វិភាគការគេងលម្អិត ដូចជា ការដកដង្ហើម ការស្រមុក និង គុណភាពនៃដំណេក,មុខងារតាមដានសុខភាពផ្លូវចិត្ត Emotional Wellbeing 2.0 ដែលអាចដឹងពីសុខភាពផ្លូវចិត្តយើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNRma40kOI7yU1u3U3Gyw4jiak5ZqKq9V7yszlZ2vk4HZMSBJC71GRs1SDIiW1F7t-dofhqxCDl2g_DSfgax4wxm5hD66Lo5BisOUTFG1WU7C2Fcsd1FuxhNOjltC1aIDFB1ZvYx_5IBXJoy4cvXQDJoDSkk6ZBHs4lDYwEJWuqoubyob520cfOOSl3o/s1116/5.jpg

មុខងារកីឡា ៖

ចំពោះមុងារកីឡាជាង 100+ ប្រភេទ គឺផ្តល់នូវមុខងារ Professional ប្រសើរជាង Apple Watch Ultra ដោយបំពាក់នូវ Dual-Band GPS 6 Satellites ចាប់ទីតាំងសុក្រិតសម្រាប់កីឡា រត់ , ដើរ ,ជិះកង់ , Trail Run ដែលអាចភ្ចាប់ជាមួយ Strava ដើម្បីចែករំលែកទិន្ន័យរត់លើបណ្តាញសង្គម និង មុខាងារកំពូល វាយកូនហ្គូល Golf មុខងារកីឡាមុជទឹក Freediving ជម្រៅ 40ម៉ែត ដោយបំពាក់ប្រព័ន្ធការពារជម្រាបទឹក 5ATM , Fit 5 Series ក៍បានបន្ថែមមុខងារថ្មីគឺ Mini Workout ផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកធ្វើការរវល់ច្រើនគ្មានពេលហាត់ប្រាណ ដោយអនុវត្តតាមការហាត់ប្រាណងាយៗ ជាមួយ Panda Animation គ្រប់ពេលវេលា ។ ចំពោះមុខងារសុវត្ថិភាព Fit 5 series ក៍បានបមពាក់នៅមុខងារ emergency alerts គ្រោះថ្នាក់ជាយកថាហេតុ Fall Detection 2.0 ដែលអាច Alert ទៅកាន់ emergency contact ក្នុងការ ជួយទាន់ពេលវេលាផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg85duKGuGcyhR15hRi-oCOOVpotHV53CIba_UznwQWAniwX__du8VfKUMVG6eRtmu6I1_j2gF8xlxsojXUk3wczb_dVuM7V2rwuE8FMRPm-CB3xXbeolf56PMk-f-29JmpMHkJeSHGKOVpqQekYy3Pqs8wESrk94Piu5rQGyplUnZptgTuoMKpgDkVWjo/s714/7.jpg
ភាពងាយស្រួល៖
ការប្រើប្រាស់ថ្មបានរហូតដល់ 10ថ្ងៃ ភ្ចាប់បានគ្រប់ Smartphone ទាំង iOS & Android គាំទ្រភាសាខ្មែរ 100% មានទាំងមីនុយជាភាសាខ្មែរ , ក្តារចុចអក្សរខ្មែរ និង ងាយស្រួលអានដំណឹងជាភសារខ្មែរ, មុខងារ Call ចេញចូល , ទំហំ Storage ធំទំហំធំ 64GB មានភាពទូលាយសម្រាប់ ផ្ទុក Offline Maps ,Voice Record , កម្មវិធី Apps ផ្ទុកចម្រៀងរាប់បពាន់បទ និង អាចភ្ចាប់ស្តាប់ចម្រៀងជាមួយកាស Bluetooth បានផងដែរ ។

បើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់បណ្តាហាងដែលមានលក់ផលិផលហួវៃ !

បែកធ្លាយសារសំឡេងរបស់ Anutin ត្រូវតែបើកព្រំដែនកម្ពុជា-ថៃឱ្យបាននាដើមខែមិថុនានេះ

0

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងបណ្តាញសង្គមប្រទេសថៃ ទាំង Facebook និង TikTok បានបែកធ្លាយសារសំឡេងរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ហើយត្រូវបានពលរដ្ឋចែកចាយទូទាំងប្រទេស ដែលក្នុងសារសំឡេងនេះ លោក Anutin និយាយថា ត្រូវតែបើកព្រំដែនកម្ពុជា-ថៃឱ្យបាននាដើមខែមិថុនាខាងមុខ ប្រសិនបើមិនបើកទេ សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះដុនដាបមិនខាន ប៉ុន្តែរង់ចាំឱ្យសភាពការណ៍ស្ងប់ស្ងាត់សិន ពីព្រោះពេលនេះ ពលរដ្ឋថៃកំពុងតែចាប់អារម្មណ៍ ដោយលោកបញ្ជាក់ថា ធ្វើតាមបទបញ្ជាថ្នាក់លើ ។ សារសំឡេងនេះត្រូវបានពលរដ្ឋថៃចែកចាយពេញប្រទេស និងបង្ហាញការខកចិត្តជាមួយនាយករដ្ឋមន្ត្រីរបស់ខ្លួន ។

ក្នុងសារសំឡេងបែកធ្លាយ នាយករដ្ឋមន្រ្តីថៃ លោក Anutin និយាយច្បាស់ៗពីថ្នាក់លើបានចេញបទបញ្ជាមកកាន់លោក ធ្វើយ៉ាងណា បើកព្រំដែនកម្ពុជា-ថៃឡើងវិញឱ្យបាននាដើមខែមិថុនាខាងមុខ ដោយលោកបញ្ជាក់ថា ៖ «តើឱ្យឆ្លើយតបថាម៉េច បើថ្នាក់លើចេញបទបញ្ជាមកបែបនេះ លោកត្រូវតែអនុវត្តតាម ។ ការបើកច្រកព្រំដែន គឺត្រូវរង់ចាំឱ្យសភាពការណ៍ស្ងប់ស្ងាត់សិន ពីព្រោះពលរដ្ឋកំពុងតែតាមដានរឿងនេះ ប្រសិនបើបញ្ជាឱ្យបើក លោកនឹងបើក ប៉ុន្តែនឹងមិនបើកគ្រប់ច្រកទេ គឺអនុវត្តតាមកិច្ចព្រមព្រៀង ឬបទបញ្ញត្តិដែលបានកំណត់ទុក លោករំពឹងថា ច្រកព្រំដែនកម្ពុជា-ថៃត្រូវតែបើកឱ្យបាននាដើមខែមិថុនា បើមិនដូច្នោះទេ សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះដុនដាបមិនខាន មានតែរង់ចាំឱ្យសភាពការណ៍ស្ងប់ស្ងាត់» ។

សារសំឡេងរបស់លោក Anutin ត្រូវបានពលរដ្ឋចែកចាយនៅទូទាំងប្រទេសកាលពីថ្ងៃទី១២ ខែឧសភា និងមិនពេញចិត្តដែលនាយករដ្ឋមន្ត្រីថៃរង់ចាំឱកាសល្អមកដល់ នឹងឈានទៅបើកព្រំដែនស្តារទំនាក់ទំនងល្អជាមួយកម្ពុជាឡើងវិញ ពីព្រោះខុសពីការសន្យាក្នុងពេលរកសំឡេងឆ្នោត ។ មនុស្សភាគច្រើនជឿជាក់ វាជាសំឡេងរបស់លោក Anutin និយាយច្បាស់ៗពីការបើកព្រំដែន ខណៈមតិខ្លះទៀតថា មិនមែនជាសំឡេងរបស់លោកនោះទេ អាចជាសំឡេងបង្កើតឡើងដោយបច្ចេកវិទ្យា AI ។

បើទោះជាពលរដ្ឋបានរិះគន់សារសំឡេងនេះខ្លាំងៗក្តី ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែឧសភា លោក Anutin មិនទាន់ចេញមកស្រាយបំភ្លឺថា តើជាសំឡេងរបស់ខ្លួនពិតប្រាកដ ឬក៏ជាសំឡេងបង្កើតឡើងដោយបច្ចេកវិទ្យា AI ដែលធ្វើឱ្យពលរដ្ឋនៅតែមានចម្ងល់ ។

គួរបញ្ជាក់ថា ថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនផ្លូវគោកទាំងអស់នៅខេត្តទាំង៧ ជាមួយកម្ពុជា ក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទប្រកាន់ថា កម្ពុជាជាទីតាំងឆបោក អនឡាញ ។ ពេលនោះ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យបិទខ្ទប់ការនាំចេញទំនិញមកកម្ពុជា និងកៀរគរប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន និងអន្តរជាតិ ឱ្យចូលរួមបង្ក្រាបការឆបោកអនឡាញ ដែលលោកស្រីចោទថា មានទីតាំងនៅកម្ពុជា ។

មុនពេលថៃសម្រេចបិទច្រកព្រំដែនផ្លូវគោកទាំងអស់ ថៃបានគំរាមកំហែងកម្ពុជាជាច្រើនលើក ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងសេវាអ៊ីនធើរណេត ជាដើម ។ លើសពីនេះ ក្រសួងការបរទេសថៃបានកោះហៅឯកអគ្គរាជទូតបស់ខ្លួននៅរាជធានីភ្នំពេញ ឱ្យត្រឡប់ទៅប្រទេសថៃជាបន្ទាន់ ក្នុងអំឡុងពេលថៃកំពុងមានភាពតានខ្លាំងជាមួយកម្ពុជាពាក់ព័ន្ធនឹងបញ្ហាព្រំដែនកាលពីឆ្នាំ២០២៥ ។

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ច្រកព្រំដែនផ្លូវគោកទាំងអស់រវាងកម្ពុជា និងថៃ នៅតែបន្តបិទដដែល បន្ទាប់ពីថៃបិទជាឯកតោភាគី ដោយអាជ្ញាធរថៃបានបញ្ជាក់ជាច្រើនលើកនៅឆ្នាំ២០២៦ ថា មិនទាន់មានគម្រោងបើកច្រកព្រំដែនឡើងវិញភ្លាមៗទេ ដោយសារបញ្ហាសន្តិសុខជាតិ ។ ការបិទច្រកព្រំដែននេះបានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចថៃ បាត់បង់ចំណូល និងប៉ះពាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ៕

Zhao Liying រងការវែកញែកខ្លាំងជុំវិញមូលហេតុផ្អាកពីការសម្តែងមួយរយៈ

0

ការអវត្តមានរយៈពេលយូររបស់ Zhao Liying ពីគម្រោងថ្មីៗ បានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិន។ រឿងនេះមិនមែនគ្រាន់តែជាបញ្ហារបស់តារាសម្តែងស្រីម្នាក់ដែលសម្រាកនោះទេ ភាពស្ងៀមស្ងាត់របស់នាងកំពុងទាក់ទាញចំណាប់អារម្មណ៍ដោយសារហេតុផលជាក់លាក់មួយចំនួនដែលទាក់ទងនឹងឋានៈ និងរូបភាពរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្តចិន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyxlykjhF8A7Oj9uzCxOLhmW0esHjWtj7QUfhYc739HKnGSiB1zEHchHIm-KtfRZbvDldYEGhcyEqkDMsvVXBSGJqhKcxN2xvkXFmnFGZdBkBqOdYOHTE2KkYgctXM5wvnAcM7vaY8Row4D9LFqd072hXjMHGkXPOZGPhdg0vY9VSXtyUu9uyPKt2LVY4/s2000/image_2026-05-13_11-01-23.png

    • រឿងដំបូងដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលនោះគឺថា Zhao Liying ត្រូវបានគេដឹងថាតារាស្រីរូបនេះញៀននឹងការងារយ៉ាងខ្លាំង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តារាស្រីរូបនេះបានបង្ហាញខ្លួនស្ទើរតែជានិច្ចនៅលើអេក្រង់ជាមួយនឹងភាពញឹកញាប់ខ្ពស់។ ចាប់ពីរឿងភាគទូរទស្សន៍ និងខ្សែភាពយន្ត រហូតដល់ការផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍ផ្សេងៗ នាងស្ទើរតែមិនមានពេលសម្រាកយូរនោះទេ។ ដូច្នេះហើយ ការកាត់បន្ថយបន្ទុកការងារភ្លាមៗរបស់ Zhao Liying ធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាចម្លែកចិត្ត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOq3GLSjBT74A6zpYbKqaAEORD9HdKhDn2mZmwhuWxtsIgaUR36kamp7l7jU0MniQGnONc6xdhV5Zp60W4Hgqy0lqn8omLMVWvdasUuzn_-vq7smix-bhewBmm3sEWlzrDfcVbqtVxivDbzh4KSPkdU-n76ybOrsTk6hrTvj1AmNQvWnIUN240Av5wf_k/s1920/image_2026-05-13_11-01-25.png

មូលហេតុមួយទៀតនៃភាពចម្រូងចម្រាសនេះគឺស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននៃទីផ្សារកម្សាន្តចិន ។ ខណៈពេលដែលតារាសម្តែងជាច្រើនមកពីជំនាន់ទសវត្សរ៍ទី ៨០ ដូចជា Tiffany Tang និង Liu Shishi តែងតែថត ចូលរួមក្នុងកម្មវិធី និងប្រកួតប្រជែងដើម្បីពេលវេលានៅលើអេក្រង់ Zhao Liying ស្ទើរតែបាត់ខ្លួនពីឈុតឆាកនេះ។ ភាពផ្ទុយគ្នានេះគ្រាន់តែជំរុញឱ្យមានការចង់ដឹងចង់ឃើញពីសាធារណជនអំពីថាតើតារាសម្តែងរូបនេះពិតជាកំពុងសម្រាកឬកំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរអាជីពថ្មីឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHedxKSUeNKrlqQsHA3CFNMhaWx_6tcTgG88PBieXoQ9AuiDeHTLeZNy2UFh4XNXpbcrrWUEmE-c3uxHoF0zjnnDTUr6_f04uydOKGRQJywMXMr6fUxGp8CmryDpu1cMnIS-G3M9Q3HlTliQ0VrKX4Ad3fXsOCoasdFMLXUsQEvg1SLk-OZ2IPdjh3cc/s1600/image_2026-05-13_11-01-27.png

លើសពីនេះទៅទៀត Zhao Liying គឺជាតារាម្នាក់ដែលអាចធានាបាននូវភាពជោគជ័យក្នុងវិស័យភាពយន្ត។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឈ្មោះរបស់នាងត្រូវបានផ្សារភ្ជាប់ជាមួយនឹងគម្រោងដែលមានចំណាត់ថ្នាក់ខ្ពស់ និងទទួលបានជោគជ័យផ្នែកពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ គម្រោងភាពយន្តថ្មីៗបំផុតមួយចំនួនរបស់នាងមិនបានសម្រេចប្រាក់ចំណូលពីការរំពឹងទុកនោះទេ។ ដូច្នេះ ការផ្អាកការសម្តែងជាបណ្ដោះអាសន្នរបស់នាងបាននាំឱ្យទស្សនិកជនជឿថា តារាស្រីរូបនេះកំពុងស្វែងរកការធ្វើឱ្យមានតុល្យភាពការងាររបស់នាង និងជ្រើសរើសគម្រោងដែលមានស្គ្រីបសំខាន់ៗជាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6tVBOt4f6nr48wvLJfaUTGf_CkIT-Suj_M4XJxY_cMFTdyElK1oMz9UT0xF27Y2qTmFYt68FmQYakXjAhotFH7_FJOzXxUO9V_nyQ-ta-dYAn2wDODsvTQtDrv5655KznhWpJetZKubuT2MMkU4oIJ_NjUWo2QclM_UGFg28Xsdl4t301zZ1mt5IyQ8M/s1920/image_2026-05-13_11-01-31.png
អ្នកទស្សនាជាច្រើនក៏ជឿជាក់ផងដែរថា ការផ្អាកការសម្តែងជាបណ្ដោះអាសន្នរបស់នាងគឺគួរឱ្យកត់សម្គាល់ ពីព្រោះវាកម្រមានណាស់សម្រាប់តារាលំដាប់ A នៅពេលដែលពួកគេល្បីល្បាញដល់កម្រិតកំពូល ដើម្បីបន្ថយល្បឿនយ៉ាងសកម្ម ក្នុងចំណោមបរិយាកាសប្រកួតប្រជែងខ្លាំងនៃឧស្សាហកម្មកម្សាន្តចិន។ លើសពីនេះ រូបថតប្រចាំថ្ងៃថ្មីៗរបស់ Zhao Liying ក៏បានបង្កឱ្យមានការពិភាក្សាជាច្រើនផងដែរ។ ជំនួសឱ្យការបង្ហាញខ្លួនជាមួយនឹងកាលវិភាគដ៏មមាញឹក ឬក្រុមមនុស្សច្រើនកុះករ តារាស្រីរូបនេះតែងតែត្រូវបានគេឃើញស្លៀកពាក់ស្ទីលសាមញ្ញៗ ដោយទៅផឹកកាហ្វេ ឬជួបជុំមិត្តភក្តិ។ ការផ្លាស់ប្តូរនេះធ្វើឱ្យសាធារណជនកាន់តែដឹងច្បាស់ថា នាងកំពុងផ្តល់អាទិភាពដល់ជីវិតផ្ទាល់ខ្លួនរបស់នាងជាងភាពទាក់ទាញនៃវិស័យសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKG9cJgJmJcGJiJ6GMk4eG5DG6siT2YTdWqdRouhGdfor0TA-XsA0DKEKgnVH_4KGQmkFrGcAHQFT9dmEkmfyEipOEd_cC49bcliSO12IoO4WXCLNECbObtwGO19DCvsJRMOca8XxWIiBK0CLRf85b_25TcZFY84sc-7gbjUQ2x5eUTXTfbKytKcpfVtc/s2048/image_2026-05-13_11-01-35.png

ហេតុផលមួយទៀតដែលរឿងនេះទាក់ទាញចំណាប់អារម្មណ៍គឺដោយសារតែ Zhao Liying ត្រូវបានគេចាត់ទុកថាជាស្ត្រីខ្លាំងជាគំរូនៅក្នុងឧស្សាហកម្មកម្សាន្តចិនអស់រយៈពេលជាច្រើនឆ្នាំ។ ពីការចាប់ផ្តើមដ៏រាបទាបរហូតដល់ភាពល្បីល្បាញលំដាប់ A នាងបានកសាងអាជីពរបស់នាងតាមរយៈក្រមសីលធម៌ការងារដ៏តឹងរ៉ឹង។ ដូច្នេះហើយ ការសម្រេចចិត្តរបស់តារាសម្តែងរូបនេះក្នុងការឈប់សម្រាកត្រូវបានមនុស្សជាច្រើនមើលឃើញថាជាសញ្ញានៃសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងឧស្សាហកម្មកម្សាន្ត សូម្បីតែសម្រាប់សិល្បករដែលបានឈានដល់កម្រិតកំពូលនៃកិត្តិនាមរបស់ពួកគេក៏ដោយ៕

គូស្នេហ៍រឿងភាគខ្លីចិន He Congrui និង Liu Nian មានពាក្យចចាមអារ៉ាមថាបែកគ្នា

0

នៅថ្ងៃទី១២ ខែឧសភា នៅលើបណ្តាញសង្គមចិនបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងទាក់ទងនឹងទំនាក់ទំនងរវាងតារាសម្ដែងរឿងខ្លី He Congrui និង Liu Nian។ អ្នកគាំទ្របានចាប់ផ្ដើមសង្ស័យអំពីលទ្ធភាពនៃការ «បែកគ្នា»របស់ពួកគេក្រោយពីតារាប្រុស He Congrui បានលុបវីដេអូជាមួយ Liu Nian ដែល Pin នៅលើគណនី Douyin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdjrGxCn-SaMlYKp2deWY1wTle177jNRt5HJZjwj-MOpsKPn9eU1OXp5gYHmiVVP5rQ3H2R2GxM3gttpHc_TF1EjlYquSDqY8hpWc-t6HoIoebOg6_i6vPBmPUDbeZpLo9x9QI5NEmQs0CRYKiI9n4dkx9xGc-w8rS5fFnFBXI0-u6im8NaMnsQ64M3OY/s1920/image_2026-05-13_08-30-24.png
កិច្ចសហការរបស់ He Congrui និង Liu Nian បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៥។ ការសហការលើកដំបូងរបស់ពួកគេគឺរឿងភាគខ្លី «Please Come into My Heart» ទទួលបានការចូលមើលជាង ៥០ លានដងនៅលើវេទិការឿងភាគខ្លីដែលធ្វើឱ្យរឿងភាគនេះទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្រោយមកអ្នកទាំងពីរបានបង្ហាញស្នាដៃជាមួយគ្នាជាបន្តបន្ទាប់ ដែលបង្ហាញពីភាពស៊ីសង្វាក់គ្នារបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrszXk0sOmJYsftYSRFDekjxEXh1f1TlCAOTuvQFOqDLZfr8idUlpUkDGfeHR0m-lfwiPUj0UX6zrr76aP0wg0NO_OeSuQgjlb3Sz5Cn7m_a-H2z_x74kcgvlpVLkOwFYtRr0oCclM4RboKf9OTQyNgTaLUQWq9BvzhxKxTu6NyTrlgsiifoR49w3t2ow/s1067/image_2026-05-13_08-30-25%20(2).png
ភាពស្និទ្ធស្នាលនៅលើអេក្រង់បានពង្រីកនៅខាងក្រៅអេក្រង់ ដោយអ្នកគាំទ្រសរសើរពីទំនាក់ទំនងរបស់ពួកគេ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រជឿជាក់បន្ថែមទៀតអំពីទំនាក់ទំនងរបស់ពួកគេគឺព័ត៌មានលម្អិតជាច្រើនដូចជា ពួកគេត្រូវបានគេប្រទះឃើញធ្វើដំណើរជាមួយគ្នានៅ Guizhou ចូលរួមការប្រគំតន្ត្រី Eason Chan ជាមួយគ្នា និងបង្ហាញទំនាក់ទំនងធម្មជាតិ និងស្និទ្ធស្នាលជាឯកជន។ ម្តាយរបស់ He Congrui ថែមទាំងបានហៅនាងថា កូនប្រសារស្រីដោយចៃដន្យក្នុងអំឡុងពេលផ្សាយផ្ទាល់ ហើយ He Congrui ផ្ទាល់តែងតែបង្ហោះវីដេអូគូស្នេហ៍របស់ពួកគេនៅផ្នែកខាងលើនៃគណនី Douyin របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBYh5FFZNCkSb0pWAZ0xpZvs0KjgmFHxektLPD_IsamHTXP7JFQm8KxkB8s_ypA498o5f6hvvDoNEdtG7ryPPi69wNMbvTEiv9moVPiDJ-d0jY8kdo-RiYyoRyh0rSJosi9ylB_nqTBfs4tL9e6cCxhcRMTxJiLrrGaF1j2sRke8jzGCq8napLlf8eK1g/s1032/image_2026-05-13_08-30-25%20(3).png

សកម្មភាពទាំងអស់នេះត្រូវបានអ្នកគាំទ្រមើលឃើញថាជាភស្តុតាងរឹងមាំនៃទំនាក់ទំនងរបស់ពួកគេទោះបីជាអ្នកទាំងពីរពុំដែលនិយាយចេញឬទទួលស្គាល់ជាសាធារណៈក៏ដោយ។

ទោះជាយ៉ាងណាថ្មីៗនេះ អ្នកគាំទ្របានកត់សម្គាល់ឃើញថា វីដេអូដែលត្រូវបាន Pin ដែលត្រូវបានចាត់ទុកថាជាភាពរឹងមាំនៃការគាំទ្រដោយអ្នកគាំទ្រ CP បានបាត់ទៅហើយ ដោយជំនួសដោយស្នាដៃទោលរបស់ He Congrui។ ក្នុងពេលជាមួយគ្នានេះ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Liu Nian ក៏បានលុបចោលខ្លឹមសារណាមួយដែលទាក់ទងនឹង He Congrui ផងដែរ ហើយអ្នកទាំងពីរមិនត្រូវបានគេឃើញជាមួយគ្នាជាសាធារណៈនាពេលថ្មីៗនេះទេ។ សកម្មភាពជាបន្តបន្ទាប់នេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមដោយមនុស្សជាច្រើនគិតថាគូស្នេហ៍នេះទំនងជាចែកផ្លូវគ្នាហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4g1PpYL0m3EjRJNrKrMUMAhpE9BWVO3eksKIedxhTQwYLFdfzgD4D1d4VsaxH7dYCQNpyopdwpZorV5O0eR0QZhcBQfOqDrNpY_Nmu-iPd1iAjC8YYAh_lYULeLFyDTYF4JI68ET45M4FjjOtLqynLM8qvb0CqtQhqFZBipvX4bUna1FkZnkS34X754/s1437/image_2026-05-13_08-30-26.png

គួរឱ្យដឹងថាស្នាដៃរបស់ Liu Nian មានអ្នកចូលមើលលើសពី ៩ ពាន់លានដង ហើយអាជីពរបស់នាងកំពុងកើនឡើង។ ម្យ៉ាងវិញទៀត He Congrui បានសាកល្បងប្រភេទ និងតួនាទីផ្សេងៗគ្នាបន្ទាប់ពីការបែកបាក់ ប៉ុន្តែការឆ្លើយតបរបស់ទីផ្សារ ជាទូទៅមិនសូវល្អ ។ អ្នកវិភាគខ្លះជឿថាការធ្លាក់ចុះប្រជាប្រិយភាពរបស់ He Congrui គឺជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃកត្តាជាច្រើន រួមទាំងការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់លោកដែលបណ្តាលមកពីការនិយាយផ្ទាល់របស់ខ្លួន ការធ្លាក់ចុះធម្មជាតិនៃការគ្រប់គ្រងរូបភាព និងការទទួលស្គាល់ផ្ទាល់ខ្លួនមិនគ្រប់គ្រាន់ដោយសារតែការពឹងផ្អែកខ្លាំងពេកលើដៃគូសម្តែងរបស់ខ្លួន៕

ជូវី លីន លើកឡើងយ៉ាងក្តៅគគុកជុំវិញរូបភាពមួយសន្លឹកអ្នកមិនធ្វើអ្វីសោះក្លាយជា «វីរបុរស»

0

តារាចម្រៀង ជូវី លីន បានបង្ហាញអារម្មណ៍របស់ខ្លួនជាសាធារណៈជុំវិញរូបភាពមួយសន្លឹកហាក់ដូចជាប្រៀបធៀបទៅនឹងរឿងរបស់លោកដែលខំបញ្ចេញស្នាដៃនៅពីក្រោយភាពជោគជ័យជាច្រើនប៉ុន្តែលទ្ធផលបែរជាមិនសូវមានអ្នកមើលឃើញនោះទេ។ ផ្ទុយទៅវិញអ្នកស្ទើរតែមិនធ្វើអ្វីសោះក្លាយជាវីរបុរស ដល់ពេលមានការទាមទារស្រាប់តែថាលោកជាមនុស្សចិត្តចង្អៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihuGQZa_33jitK7skdp32O7y-ntUTy6F5WsXGAjGenJJr1jdWviJ3QsqsU58VbfnLNgRKcTydszc4tmcl-vq1wR8fH8aqNgTawIrKqK95FTdKb2QBrfVi4E26RDPkSuo39GDHHGm-vxW1V3K5afdoPJ0euMWBy7GXxxnPa_bRQis-uqKuTBExKONKe6s/s1749/image_2026-05-13_08-59-28%20(2).png
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ជូវី លីន បានក្លាយជាសិល្បករឯករាជ្យដោយបានបង្ហាញមុខនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប និងចុងក្រោយនេះធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីមួយដែលជ្រើសរើស Cam Pop ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ជូវី លីន ស្រាប់តែចែករំលែករូបភាពមួយហើយបានបង្ហាញអារម្មណ៍របស់ខ្លួនឡើងមកនៅពេលមនុស្សមួយចំនួនមិនមើលឃើញអ្នកធ្វើពិតប្រាកដបែរជាលើកតម្កើងអ្នកដែលចាំតែយកមុខមាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-xqvNX-Kr8yDHzjBJhiE62CL6tx7Pjz83v2NOkgXidQVma8bic9DC8kNLdX5HDhacygdR7guUAOaDnEcl9uGIbP0ggbJEdg_Iwgt2D2xCFzhkWDZussntmyIY02xlJ_EGDbM62hIWGBkiu4rU03Vt3fwNRIj5XIOKnys4U5HkyukxDMwJVwk58Fi2rdc/s854/image_2026-05-13_08-59-29.png

នៅក្នុងរូបភាពនោះបានបង្ហាញពីមនុស្សមួយក្រុមដែលកំពុងថតរូបដាំដើមឈើ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ការជីកដីក្នុងការដាំដើមឈើនេះគឺជាបុរសម្នាក់ផ្សេងទៀត។ ក្នុងន័យនេះគឺចង់សម្តៅថា អ្នកដែលធ្វើពិតប្រាកដមិនបានបង្ហាញមុខនោះទេ តែនៅពីក្រោយអ្នកដែលសម្តែងធ្វើនៅពីមុខកាមេរ៉ា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLWw_-tOsy6sv-lNnQF3jQrL6688x9QNf0z5Sd1uY3Armv7ywCjM4apYWb2yPXVBuO6OGehrGTux-9-6uuvlfCRDpXVBYE1pKJ42F1MIRKcC4ldCq1TGGTpcQQbDfvqR32BjFe8APr8pY25EOAMye1U2kCBzbwFWrt6EiM0RSu5reqQCCwG3cmtQmerQ4/s1755/image_2026-05-13_09-00-07.png

ជូវី លីន បានលើកឡើងថា «ពីមុនមក ខ្ញុំមិនដែលខ្វល់ថាមនុស្សស្គាល់ការងាររបស់ខ្ញុំ ឬពេញចិត្តវាទេ។ ដរាបណាខ្ញុំមានឱកាសធ្វើអ្វីដែលខ្ញុំស្រលាញ់ នោះគ្រប់គ្រាន់សម្រាប់ខ្ញុំ។ ប៉ុន្តែដោយហេតុផលខ្លះ រឿងរ៉ាវផ្លាស់ប្តូរ នៅពេលដែលពាក្យសម្ដីរីករាលដាលខុសគ្នា ជាពិសេសពីប្រជាជនរបស់យើង។ អ្នកដែលស្ទើរតែមិនបានធ្វើអ្វីសោះ ក្លាយជាវីរបុរស ខណៈពេលដែលអ្នកដែលពិតជាបានកសាងវាឡើង ត្រូវបានកាត់បន្ថយទៅជា «គ្រាន់តែជួយ» ឬ «គ្រាន់តែចូលរួម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFF9J1njCh_ul8mvTtWvvBhu1-X-SOj3h-NCfUEnXm4ohYDVtCPPO_EfKvoILUXQW6Lm93hcpHmmyqb5VsGS5Yb3dz9tUiVjT498rk9Rv3wfEFWb5yNRW2ulQp5S3dL_pbspZ2X0AMBjIWACYGPBPYrwWERehUhyphenhyphen7pLK3FF1sC1D63f0gIOavImTzPfKo/s2048/image_2026-05-13_08-59-30.png

សិល្បកររូបនេះលើកឡើងទៀតថា «នៅពេលដែលយើងព្យាយាមនិយាយការពិត ភ្លាមៗនោះ យើងក្លាយជាមនុស្សដែលមានគំនិតចង្អៀតចង្អល់ ពីព្រោះការពិតតែងតែជារឿងដែលរំខានបំផុតសម្រាប់មនុស្សដែលចូលចិត្តការកុហក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIjHS_GXCH3B55Q-ypq86tNS-o35YXeV2pA2JAd9MOfHPO4mUB5eWSg7RNq7ULJrM3haJ4Wt_jFT63mfdg5CRqgsoNQa-Fw8GXI2vsVIgo1VKE3YOO8pO-2DgOO-K4uM0DUGScIYUmVq4su72r1fRAQtOj-yfgzWM-cm7aT_VZHacdglji_yGDVdNRLT0/s765/image_2026-05-13_08-59-28.png

គួរឱ្យដឹងថា ជូវី លីន ក្រៅពីការច្រៀងលោកក៏ជាអ្នកដឹកនាំនិងថត MV ម្នាក់ផងដែរ៕

Zhao Lusi ត្រូវបានរិះគ.ន់ចំពោះការស្លៀកពាក់មិនសមរម្យដូច Lisa

0

ការប្រគំតន្រ្តីលើកដំបូងរបស់តារាសម្តែងចិន Zhao Lusi នៅក្នុងប្រទេសថៃ កំពុងក្លាយជាប្រធានបទនៃការជជែកវែកញែក ដោយមានមតិអវិជ្ជមានជាច្រើនជុំវិញជំនាញសម្ដែងរបស់នាង។ ជាពិសេសការស្លៀកពាក់របស់ Zhao Lusi ត្រូវបានគេប្រៀបធៀបទៅនឹង Lisa សមាជិក BLACKPINK ដែលនិយមស្លៀកពាក់ស៊ិចស៊ីបញ្ចេញគូទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4WfTRCFBWL5pg-oGPFyxGASuAOzKQxeAuQF6tOLj_e8xFPMsTF2AtfbCOAKuhSp5Xsh1vdzN6TAJwQjoZ97In_H2Yezgq5lDNKhsYvPKw8T13IbqdOK72sfcQ8yQDl4OvCzh34IOet2_DWMQnM6iiFKTql_Sbd6WraY8JnXuEny8PjUTA-4-FzrxIir0/s1024/image_2026-05-11_10-21-56%20(3).png
យោងតាម Sohu ចាប់តាំងពីមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងចាស់ Zhao Lusi មិនបានសម្តែងក្នុងឈុតភាពយន្តណាមួយអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ភាគច្រើននាងបានភ្ជាប់ទំនាក់ទំនងធ្វើជាមួយទស្សនិកជនតាមរយៈការផ្សាយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយចំនួនសម្រាប់ម៉ាកយីហោ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq9DckEvlhsbdFLlch4y1Oi19WsBgGin-rm8SFrvEDSG2icQ5bAEhyphenhyphenbMNgYFdQHlgkeNJviFcDzBbMqfY-O6v2JC7mBBNu41XLuQt1uv0E9oKK4tkaHrn58h2N0d88OkvvIcvz9bUCs1q_Ps4apPTXe6oq4nM_O4gPTTKIABijiSpYGIORw3wyVNIRtcc/s2048/image_2026-05-11_10-21-59.png
Zhao Lusi បានចាប់ផ្តើមផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់នាងទៅការរៀបចំការប្រគំតន្ត្រីក្នុងនាមជាអ្នកចម្រៀងដោយការប្រគំតន្ត្រីលើកដំបូងរបស់ Zhao Lusi មិនបានធ្វើឡើងនៅក្នុងស្រុកទេ ប៉ុន្តែធ្វើឡើងនៅក្នុងប្រទេសថៃ។ អ្នកនៅក្នុងឧស្សាហកម្មនេះជឿថា Zhao Lusi ចង់ប្រើប្រាស់ឱកាសនៃការសម្តែងនៅក្រៅប្រទេស ដើម្បីទទួលបានប្រជាប្រិយភាព និងទាក់ទាញអ្នកគាំទ្រអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលមិនល្អដូចការរំពឹងទុកឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqeoTEeDM9v9YFwmu2V9Ze2oYcpt-fpi2nV7TMROLb_zdk9WT9y_lCj6kNBNJg9XEOmn0vASxkAmeoqzWxRVgNtMbwXtsANId2xMDguFJWV99q1f2MVqRk9YF-hnA7lnXVNfU4zySb_tVbYgf2iFtEpDMA4qzgPb-IFwxjOy3zvVumStkGcY-9rcgr84/s1620/image_2026-05-11_10-22-32.png
ដោយមិនរាប់បញ្ចូលគុណភាពនៃការច្រៀងរបស់នាង ការស្លៀកសម្លៀកបំពាក់តែមួយមុខនៅក្នុងការប្រគំតន្ត្រីរបស់ Zhao Lusi បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ក្នុងការសម្ដែងមួយ Zhao Lusi បានស្លៀកឈុតខ្មៅដែលសភាពខ្លីពេក។ រាល់ចលនារបស់តារាសម្ដែងរូបនេះបានបង្ហាញគូទពាក់កណ្ដាលរបស់នាងភ្លាមៗ។ រូបភាពនេះផ្ទុយស្រឡះពីបុគ្គលិកលក្ខណៈ ស្លូតត្រង់ និងផ្អែមល្ហែមរបស់ Zhao Lusi កាលពីមុនហើយអ្នកទស្សនាជាច្រើនពិបាកទទួលយក។ លើសពីនេះ ការសម្តែងរបស់ Zhao Lusi នៅក្នុងផ្នែកនេះត្រូវបានគេរិះគន់ថាមិនសមរម្យ។ ជារួមការសម្តែងនេះខ្វះភាពទាក់ទាញខាងទស្សនីយភាពនៃឆាកអាជីព ផ្ទុយទៅវិញធ្វើឱ្យអ្នកទស្សនាជាច្រើនមានអារម្មណ៍ស្អប់ខ្ពើម និងអាសអាភាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivhR-Nhx9tsde78DCceZoPOdV2tvEQSzDcGutnknSAUFdFbj264dNYyRRQ9g6kAbHxzd1Mus4ryp9hyphenhyphenXYmvpEbhSvapz10g0_87l7cov3LBoWMu66ToCloWbHCoL-OdLO3QufTT2YQs93id0Za6NrcxY1TxS2VdKT3ScApG51u7XQzCyLQC5sUItOkcks/s1440/image_2026-05-12_16-14-44%20(2).png

អ្នកលេងអ៊ីនធឺណិតសង្ស័យថា Zhao Lusi បានធ្វើបែបនេះដោយសារតែនាងលែងចង់ត្រូវបានកំណត់ចំពោះសកម្មភាពនៅក្នុងឧស្សាហកម្មកម្សាន្តចិនទៀតហើយ ប៉ុន្តែផ្ទុយទៅវិញនាងចង់ប្រើស្ទីលហឹរដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងស្វែងរកមធ្យោបាយដើម្បីចូលទៅក្នុងទីផ្សារអន្តរជាតិ។ Zhao Lusi ត្រូវបានគេប្រៀបធៀបទៅនឹង Lisa ដែលជាសមាជិកក្រុម Blackpink ដែលជាតារាម្នាក់ដែលតែងតែបង្កភាពចម្រូងចម្រាសជាមួយនឹងស្ទីលសិចស៊ី និងការសម្តែងដ៏ក្លាហានរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigendpo2sPjUoMtdQHv_2cb8xwqQAqF4meZPAIvPqXPJP2iSwBtj-xeeWkDD856eLSZDmMZIrWnpeU0Lz-QTZ4nNvKPVpOviy8PH1lNDf0tGpBEqwgbkwtDUxnlJ9dVjhDIn_JbNlvDg-gn8ML7JTYRzFcaHSMj_J8CTICJRE3HGPfoXcmGAXDlld3we0/s1439/image_2026-05-12_16-14-44.png

ការវិភាគប្រព័ន្ធផ្សព្វផ្សាយចិនបង្ហាញថា ឧស្សាហកម្មកម្សាន្តចិនមានភាពរសើបខ្លាំងចំពោះសិល្បករដែលប្រព្រឹត្តអាកប្បកិរិយាហួសហេតុនៅលើឆាក ឬការចូលរួមក្នុងសកម្មភាពដែលចាត់ទុកថាជាការប្រមាថ និងអាចបង្កគ្រោះថ្នាក់ដល់យុវជន។ ជាក់ស្តែងដូចជា Angelababy បន្ទាប់ពីបានទស្សនាការសម្តែងរបស់ Lisa នៅឯក្លឹបរាត្រី Crazy Horse ក្នុងទីក្រុងប៉ារីស គឺជាមេរៀនដ៏ថ្លៃមួយសម្រាប់តារាស្រីចិន។ ដូច្នេះ ទោះបីជា Zhao Lusi ចង់ទាក់ទាញចំណាប់អារម្មណ៍ក៏ដោយ ក៏ Zhao Lusi មិនហ៊ានធ្វើត្រាប់តាមមាគ៌ានោះដោយបើកចំហនៅលើឆាកក្នុងស្រុកទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសថៃ បទប្បញ្ញត្តិលើឆាកមានភាពធូររលុងជាងបន្តិច ដែលបង្កើតឱកាសដោយអចេតនាសម្រាប់នាងក្នុងការបំពានច្បាប់៕

ក្រសួងវប្បធម៌ ចាត់ទុកការដាក់បញ្ចូលប្រាសាទតាមាន់និងតាក្របីក្នុងបញ្ជីបេតិកភណ្ឌជាតិថៃជារឿងខុសច្បាប់

0

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការឆ្លើយតបនឹងការចុះប្រាសាទតាមាន់ និងប្រាសាទតាក្របីរបស់កម្ពុជាចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌជាតិថៃ ដោយចាត់ទុកថាទង្វើនេះ គឺជារឿងខុសច្បាប់ ហើយក៏គ្មានន័យផ្លូវច្បាប់ ដើម្បីកំណត់នូវអធិបតេយ្យភាពរបស់ថៃនោះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLE8CUG0mPgCT0wccXnCr-QSu_8wE8-zA8L1Pltw6edvGt2vCYC4EIrBqdEz445lhc712tSdtzv6-ois8qAkiU4wknLFtix3muU2vfCHyzx2QvCcoqslyhUXmVxPPD4R2RO1ZUam91eLy9Td_2SpjG-kQqELKJL8jD7qZlByco-XnXlg5lFMtFVhdI5iU/s1280/photo_2026-05-13_09-26-55.jpg
យោងតាមប្រសាសន៍របស់លោកស៊ុ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់ថា៖ ការចុះបញ្ជីប្រាសាទតាក្របី និងប្រាសាទតាមាន់ ទៅក្នុងបញ្ជីបេតិកភណ្ឌជាតិថៃ គឺជារឿងខុសច្បាប់ និងគ្មានតម្លៃគតិយុត្តិ ក្នុងការកំណត់អធិបតេយ្យភាពទឹកដីឡើយ។ លោកបានបន្ថែមថា ក្រសួងវប្បធម៌នឹងចាត់វិធានការប្រឆាំងនឹងការចុះបញ្ជីប្រាសាទតាក្របីនិងតាមាន់ ដោយភាគីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht6tLIyItbZNXktBwQ-cUh_ZYiCNkCVXuGJz2TXrr7E8O16gQvADafJuAAbvCALuWBB-yq4YI_73MoKO3C3Wp-dt0OncaoAmaqP1FfQRHB9afcDF66_5krldhkom60hzp4Bq4y673nPx-d2J4r4csiMr0jo3WeuyahUDmFkLvmFRmjjxdnHdkwN5H6snA/s750/photo_2026-05-13_09-26-56%20(2).jpg
គួរបញ្ជាក់ថា ការពន្យល់របស់លោកខាងលើនេះគឺស្របនឹងជំហររួមរបស់ក្រសួង ដែលរំលឹកថាប្រាសាទទាំងពីរស្ថិតក្នុងទឹកដីកម្ពុជាទាំងស្រុង យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។ កន្លងមក ក្រសួងវប្បធម៌កម្ពុជាបានទាត់ចោលឯកសាររបស់ថៃ ដោយបញ្ជាក់ថា រាល់ការចុះបញ្ជីឯកតោភាគី ឬលិខិតរដ្ឋបាលផ្ទៃក្នុងរបស់ថៃ (ដូចជាការអះអាងច្បាប់ក្នុងឆ្នាំ១៩៣៥ ឬ១៩៦២) គឺមិនអាចយកមកលុបលើសន្ធិសញ្ញាព្រំដែនទ្វេភាគីបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCxYTnqeiXzr19uTbEaMiis20ua3u756bQIEg5Itt4dzw6W3WhcuYK8EmRhUoEd3i06abLDaGvkxRfDc1ty_3Why__dZj-V9Ogt9WucMOAJFVth3k8LsyBIEjfaQsa1aFaRwhrLoMJHCUFfii4qherCczBb82jmB1PNP-wUJs6Y7EV1ZcEpCPZnbGeWLc/s1280/photo_2026-05-13_09-26-56.jpg
កម្ពុជាទាមទារដាច់ខាតឱ្យក្រសួងវប្បធម៌ថៃ បញ្ឈប់រាល់សកម្មភាពឯកតោភាគី ទាំងការជួសជុល ការអភិរក្ស ឬការសាងសង់នានាដោយគ្មានការយល់ព្រមពីកម្ពុជា។ សកម្មភាពរបស់ថៃបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ស្តីពីការខណ្ឌសីមាព្រំដែនគោក និងបំផ្លាញស្មារតីសហគមន៍អាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXIdfm4AVOLtFoZ39-MAhNZ6CeUPZAl3EIafyYRxkbaQEAplvKwoIWqgroGU9ox6uE8DqUlAE6gcSCNZQxlvCjAaEKjhPEdO_yShCdthF05Zz7IXf9pB5gavysZ03kuH1un9Lfi-zpIl2a5HZEZvaXuvFB_aS_k38xN7hUYUPf1Krv5n7ksZ4xPLu4e2M/s1024/photo_2026-05-13_09-26-57.jpg

ជាមួយគ្នានេះ ក្រសួងក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការខូចខាត និងការប្រែប្រួលស្ថានភាពដើមនៃបុរាណស្ថានទាំងនោះផងដែរ៕

តារាសម្តែងហុងកុង Owen និង Tiffany នឹងមកប្រទេសកម្ពុជាចូលរួមកម្មវិធីមួយ

0

តារាសម្តែងហុងកុង Owen និង Tiffany ដែលជាតួអង្គ ជុងឡាង និង ចាលី ក្នុងខ្សែភាពយន្ត TVB មានចំណងជើងថា «តម្រុយមរណៈ» នឹងមកចូលរួមកម្មវិធីមួយនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី២៣ ខែឧសភា។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងចំពោះវត្តមានអ្នកទាំងពីរខណៈកន្លងមកតារាសម្តែងហុងកុង Owen និង Tiffany បានបង្ហោះសារអរគុណអ្នកគាំទ្រកម្ពុជាចំពោះការចូលចិត្តរឿងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxCRcG_My-R_i_VFsLb-YcQMMHkHgnUUO7CAqVJ7jwOROsMZiCCO-cp5Q0qFoxdur14CbQKfEIUsvHpmknwbrVaRSciF837Bj8cRAfeCDDj302GqCl9_LO1HRo-IcynQ9ck2W4zbDIAgPZ4Uz4Zlae39Sm5yUqHOVO3eP2ty_1d0Ow9X-snZjxDHuq50g/s1920/image_2025-07-08_16-02-27%20(2).png
គេចាំបានថាខ្សែភាពយន្ត TVB មានចំណងជើងថា «តម្រុយម.រណៈ» (Anonymous Signal!)ដែលមានឈុតឆាកអាថ៌កំបាំងវាយតប់ ស៊ើបអង្កើត រួមបញ្ជូលជាមួយនឹងបច្ចេកវិទ្យា AI ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកទស្សនាក្នុងប្រទេសកម្ពុជាដែលបានចាក់ផ្សាយកាលពីចុងខែមិថុនា ឆ្នាំ២០២៥។ ភាពល្បីល្បាញរឿងនេះត្រូវបានអ្នកគាំទ្របង្ហោះវីដេអូរបស់ពួកគេចូលទៅក្នុងបណ្តាញសង្គមអ៊ីនស្តា្រក្រាមព្រមទាំងបានមេនសិនតារាសម្តែងក្នុងសាច់រឿងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5YIx0kr5CdffoNxHOQo79CljUimsohh6YbU5GpACp3HwNh5W-OsJo8Kc9zfLDQ3jNsQn2NC-_nkbfY6_yydtfl65R6AUSNVFolWww8cIfzql4wB85luyZY1QUxZv7Vi-PBxVYsM80EhgXDvKlX3Q7Wg22ZV-fgTUIR9pW9Oq5x20BlfBovX9xj6K-Jwk/s1919/image_2025-07-08_16-02-30%20(2).png

នៅក្នុងរឿងនេះតារាសម្តែង Owen Cheung ជាតួអង្គ ជុងឡាង និង Tiffany Lau សម្តែងជាតួអង្គ ចាលី គឺជាតួអង្គរងក្នុងសាច់រឿងដែលទស្សនិកជនមានការពេញចិត្តយ៉ាងខ្លាំងចំពោះការសម្តែងដ៏ស៊ីសង្វាក់គ្នារបស់ពួកគេ។ ការគាំទ្ររបស់ទស្សនិកជនចំពោះរឿងនេះ Tiffany និង Owen ធ្លាប់បានចេញមកថ្លែងអំណរគុណអ្នកគាំទ្រកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៥ ដោយពួកគេបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបយ៉ាងខ្លាំងចំពោះការគាំទ្រខណៈអ្នកទាំងពីរបានផុសរូបថ្មីៗនៅក្នុងឈុតឆាករឿងខាងលើនេះជាកាដូតបស្នងដល់អ្នកគាំទ្រកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYuAq2_z_3juUCADOq24W9g_r22Co-rAIr7bd_C7FajfMc6TE7fiyl2VGGrMU1VOOVnmmtlRH5etMgh5_UvJVifYv_D6nbBQvNSt7P8u78PbavSV_VdXJIIM28_z7-Jd0Fmo0IXFgkPc5PQ8mkZmpHf77S3PHMgJb3K0dxJeeHafbVM_kcatjeOJsxxew/s900/image_2025-07-08_16-02-32%20(3).png

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចិត្តជាងនេះទៅទៀតគឺថាតារាសម្តែងទាំងពីររូបនឹងមកចូលរួមកម្មវិធីនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។ តាមការបង្ហោះរបស់ផេកអ្នកគាំទ្រ TVB បានបញ្ជាក់ថា Owen Cheung និង Tiffany Lau រួមទាំងតារាពីររូបទៀតនឹងមានវត្តមាននៅក្នុងកម្មវិធី គម្រប់ខួប ៣១ ឆ្នាំរបស់ Naga World ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ទោះយ៉ាងណាកម្មវិធីនេះមានសម្រាប់តែភ្ញៀវដែលត្រូវបាន Naga អញ្ជើញប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រគឺអាចមានឱកាសជួបតារាសម្តែងទាំងពីរនៅឯព្រលានយន្តហោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD7fhfjB6O9tTwx1MYQklSQVw2WEzbR66Ql7IytJjFuIJh2zC3vFfd9iis81Fqrgzp1HTxpY3Amn69JK2zA8TuTGBIf6J0gYm6BiqeHULnQlMEds15PEnvfjHw3iZ-IgElDYctGrhFdHtCYWdEo3r6Qdd4i9O3VIz9CJ2rZgZ1J7GzrjKUCyxLdmjSf18/s1191/image_2026-05-12_15-32-20.png

គួរឱ្យដឹងថា កន្លងមកនេះមានតារាហុងកុងល្បីៗមួយចំនួនបានមកកម្សាន្តនិងមកបំពេញការងារជាហូរហែនៅក្នុងប្រទេសកម្ពុជាផងដែរ៕