ភ្នំពេញ៖ អធិការនគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃា.ត់ខ្លួនជនសង្ស័យ០៣នាក់ ករណីឃា.តក.ម្ម (វាយ-គប់បង្កឲ្យ ស្លា.ប់) កាលពីកាលពីថ្ងៃទី០៨-០៦-២០២២ ម៉ោង១០យប់ នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ ជិះម៉ូតូ០១គ្រឿង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌសែនសុខនាព្រឹកថ្ងៃ១២-០៦-២០២២ បានឲ្យដឹងថា ជនសង្ស័យ ០៣នាក់រួមមាន ៖ ១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) , ២-ឈ្មោះ ពិន បូរី (រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ អូន ដារ៉ា (ហេង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន) បានធ្វើសកម្មភាពវាយ-គប់បណ្តាលឲ្យស្លាប់ជនរងគ្រោះ ឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

នៅលើសាកសពមានស្នាមវាយនឹងក្បាលខ្សែក្រវ៉ាត់ គប់នឹងដុំថ្មត្រូវចំក្បាលខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យដួលរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសមៈ ។ សម្ភារៈបន្សល់ទុកកន្លែងកើតហេតុ មានដុំថ្ម០១ដុំ និងក្បាលខ្សែក្រវ៉ាត់០១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនិតិវិធីច្បាប់ ៕