អន្តរជាតិ៖ លោកវេជ្ជបណ្ឌិត Chakrarat Pittayawong Anon ប្រធាននាយកដ្ឋានរោគរាតត្បាត និងនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញអំពីស្ថានភាពជំងឺអុតស្វា (Monkeypox) ថា «ថៃបានរកឃើញករណីអ្នកជម្ងឺអុតស្វាមួយករណី» ដែលមានប្រវត្តិឆ្លងកាត់ និងផ្ទេរជើងយន្តហោះនៅអាកាសយានដ្ឋានក្នុងប្រទេសថៃ រយៈពេល ២ម៉ោង ដែលមានគោលដៅបន្តដំណើរទៅប្រទេសអូស្ត្រាលី ហើយមានមនុស្សចំនួន ១២នាក់ទៀតប្រឈមនឹងហានិភ័យ។ ក្នុងនោះដែររួមមាន ជាអ្នកដំណើរ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងដំណើរការតាមដានរោគសញ្ញា។ ខណៈពេលនេះទាំង ១២ នាក់មិនទាន់មានរោគសញ្ញានៅឡើយទេស្ថិតក្នុងការតាមដាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thansettakij

ខណៈពេលនេះដែរក៏មានសេចក្តីរាយការណ៍បន្ថែមពីករណីផ្សេងទៀត គឺករណីដែលមានការសង្ស័យមនុស្សចំនួន ៥ ដោយក្នុងចំនោមនោះដែរ ត្រូវបានគេរាយការណ៍ថា ៣នាក់ជាភ្ញៀវទេសចរជនជាតិអ៊ីស្លង់ (Icelandic) ដែលត្រូវជាបងប្អូនប្រុសស្រីគ្នា បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីរៀន Muay Thai នៅឯភូកេត។ ដំបូង​ឡើយ គេ​បាន​រក​ឃើញ​ថា អ្នក​ទាំង​បី​មាន​រោគ​សញ្ញា​ស្រដៀងទៅនឹង​ជំងឺ​អុតស្វា​ គឺជា​ពងបែក​ប៉ោង​ច្បាស់​នៅលើ​ដងខ្លួន​ ប៉ុន្តែ​នៅពេល​ពិនិត្យ​ដោយ​វិធីសាស្ត្រ RT-PCR ពី​មន្ទីរពិសោធន៍​ចំនួន​២ គឺ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ និងមជ្ឈមណ្ឌលព្យាបាលជម្ងឺបន្ទាន់ មន្ទីរពេទ្យជូឡាឡុងកន មេម៉ូរីល។ គេ​បាន​រក​ឃើញ​ថា លទ្ធផល​បាន​បញ្ជាក់​ថា ពួក​គេ​ទាំង​បី​នាក់​គ្រាន់​តែ​ជា​ជំងឺ​រើមប៉ុណ្ណោះ។

បន្ទាប់ពីការស៊ើបអង្កេតលើករណី Monkeypox ទៅលើអ្នកជំងឺ 2 នាក់ទៀតនោះ ដែលបានប៉ះនិងប្រើឧបករណ៍ហាត់ប្រាណនៅក្លិបហាត់ប្រាណរួមជាមួយអ្នកជម្ងឺ 3នាក់ខាងលើក៏ជាជម្ងឺរើមដូចគ្នា។ ជុំវិញករណីខាងលើ បណ្តាលអោយមានអ្នកប៉ះពាល់ដោយប្រយោលចំនួន ២០នាក់ ដែលជាគ្រូបង្វឹក និង អតិថិជនដែលជាសមាកជិកហាត់ប្រាណនៅក្លិបហាត់ប្រាណទីនោះ។ ចំណែកអ្នក​ជំងឺ​ទាំង​៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​វិទ្យាស្ថាន​ «Bamrasnaradura Institute»ហើយ៕