រដ្ឋធានីហែលសីងគី (Helsinki)៖ អស់រយៈពេលជាយូរណាស់មកហើយ ហ្វាំងឡង់ដ៍ តែងតែប្រកាន់ជំហរអព្យាក្រឹត មិនដែលហក់ចូល នៅក្នុងសង្គ្រាមណាឡើយ ប៉ុន្ដែជំហរអព្យាក្រឹតភាពអស់រយៈពេលជាយូរលង់មកនេះ ប្រហែលជានឹងត្រូវបោះបង់ចោល ប្រសិនបើក្រុងហែលសីងគី បានសម្រេចចិត្ត ចូលជាសម្ពន្ធមិត្តរបស់អង្គការណាតូ ក្រោយពេលរុស្ស៊ីគំរាមកំហែង ចាប់តាំងពីក្រុងមូស្គូ បានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

សារព័ត៌មានឥណ្ឌា The Econimic Times បានចេញផ្សាយ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ថា មានសេចក្ដីរាយការណ៍ជាច្រើន បានលើកឡើងថា ហ្វាំងឡង់ដ៍ នឹងក្លាយជាសមាជិកសម្ពន្ធមិត្ត នៃអង្គការណាតូ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការសម្រេចចិត្តនេះ នឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងធំធេង ដល់បរិយាកាសនយោបាយ នៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEils_DOqLsHJ22JSazkagdghvmdy6O56xz1lUDevJhGpswJDEUzPK9BLdE0Gxl_KJoy9BZhmWvpCvwtYBnfVnuh7MPsZaabMAytPjZoHx6lMBXKDemhg6QRtpOjZwevVwkn1DALqFBg-0TBI7-lbch7uX2IwbCQMdNA3qwLlcmOKc-j14tFqi38uA4i/s1026/photo_2022-05-03_11-13-08.jpg

ប្រទេសហ្វាំងឡង់ដ៍ បានអត់ធ្ងន់នឹងភាពតឹងតែង អស់រយៈពេលជាច្រើនឆ្នាំមកហើយ រវាងក្រុងមូស្គូ និង បស្ចិមលោក ហើយនៅពេលនេះ ក្រុងហែលសីងគី ហាក់ដូចជានឹងផ្លាស់ប្តូរនូវគោលជំហររបស់ខ្លួន។ ហ្វាំងឡង់ដ៍ និងរុស្ស៊ី មានព្រំប្រទល់គោកជាប់គ្នា ប្រវែង១ ៣០០គីឡូម៉ែត្រ។ ជាមួយនឹងសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះ បានធ្វើឲ្យប្រទេសហ្វាំងឡង់ដ៍ មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង នៅក្នុងការថែរក្សាសន្តិសុខជាតិរបស់ខ្លួន។

 

បើតាមក្រុមអ្នកជំនាញ បានអះអាងថា ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះ កំពុងតែជំរុញឲ្យប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត ចង់ក្លាយជាសមាជិកភាពរបស់អង្គការណាតូ។

បើយើងក្រឡេកមើលប្រវត្តិសាស្ត្រវិញ ហ្វាំងឡង់ដ៍ តែងតែប្រកាន់ជំហរអព្យាក្រឹត ទាំងនៅក្នុងអំឡុងសង្គ្រាមត្រជាក់ ដោយចៀសវាងនូវការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី និង នៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២។ ប្រទេសហ្វាំងឡង់ដ៍ បានជួយសង្គ្រោះខ្លួន គេចផុតពីការឈ្លានពានរបស់សូវៀត ដែលក្រោយមក ត្រូវបានគេស្គាល់ថា ជា «សង្រ្គាមរដូវរងា»៕