ប្រទេសថៃ៖ មានហេតុកាណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងបន្ទាយទាហានមួយកន្លែងត្រូវបានឆោឡោឡើង បន្ទា​ប់ពីមានអ្នកទោសទាហានម្នាក់ត្រូវបានឪពុកមកលួចរំដោះយកទៅ បន្ទាប់ពីរូបគេត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិខុសពីច្បា​ប់ទាហាន។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

ទាក់ទងករណីនៃការលួចមករំដោះកូនក្នុងមន្ទីរឃុំឃាំងដាក់អ្នកទោសទាហានខាងលើនេះបានកើតឡើងនៅក្នុងជំរុំនៃភូមិ Kamphaeng Phet Akkarayothin ឃុំ Suan Luang ស្រុក Krathum Baen ខេត្ត Satut Sakhon នៃប្រទេសថៃ។ ក្នុងហេតុការណ៍នោះត្រូវបានគេឱ្យដឹងថា មានឡានទំនើបពណ៌ក្រហមមួយគ្រឿងបានជិះចូលមកក្នុងបន្ទាយទាហានមួយនេះ ស្រាប់តែមួយសន្ទុះក្រោយមកឡាននោះក៏បានដឹកអ្នកទោសទាហានម្នាក់ចេញទៅ រហូតបានធ្វើឱ្យទាហាននៅខាងក្រៅជាច្រើននាក់នាំគ្នារត់តាមឃាត់ឡានមួយគ្រឿងនោះឱ្យឈប់ ប៉ុន្តែឡាននោះក៏បើកគេចខ្លួនទៅដោយមានសុវត្តិភាព។ ក្នុងនោះត្រូវបានគេដឹងផងដែរថា ឡានដែលបានបើកមកលួចយកអ្នកទោសនោះ គឺជាឪពុករបស់គេ ហើយបុរសដែលជាអ្នកទោសទាហាននោះគឺត្រូវបានគេចោទប្រកាន់ទាក់ទងនិងការមិនគោរពច្បាប់ទាហាន ក្នុងនោះគេក៏មិនបានបញ្ជាក់លម្អិតពីបញ្ហាទាក់ទងនឹងការជាប់ឃុំរបស់ទាហានម្នាក់នោះទេ ដោយត្រូវបានគេសម្រេចឱ្យជាប់ឃុំក្នុងបន្ទាយនោះរយៈពេល៣០ថ្ងៃ ព្រមទាំងរំសាយចេញពីមុខងារ ជាទាហានរបស់គេទៅតាមផ្លូវច្បាប់បន្តទៀត ប៉ុន្តែមិនទាន់ដល់ថ្ងៃផងក៏មានករណីរត់គេចខ្លួននេះកើតឡើង។

ទោះជាយ៉ាងណាលោក Sirichan ជាមេបញ្ជាការកងទ័ពភូមិន្ទថៃ និងជាវរសេនីយ៍ឯកផងនោះ ក៏បាន និយាយដែរថាចំពោះករណីរត់គេចមួយនេះ នឹងមានការស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធនិងអ្នកទទួលខុសត្រូវនៅក្នុងបន្ទាយនោះតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលបន្តទៅទៀត៕ ប្រភព៖ Sanook