រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ ហៅកាត់ UN បានអះអាងថា ការបិទខ្ទប់ផ្លូវសមុទ្ររបស់រុស្ស៊ី បាន និង កំពុងតែរារាំងដល់ការនាំចេញអង្ករស្រូវសាលី ចំនួន៤,៥លានតោន ពីប្រទេសអ៊ុយក្រែន ហើយវាកំពុងតែធ្វើឲ្យប៉ះពាល់ ដល់ការផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់បណ្ដាប្រទេសជាច្រើន ដែលកំពុងតែមានតម្រូវការខ្ពស់។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ថា អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ការទប់ស្កាត់របស់រុស្ស៊ី កំពុងតែរារាំង ដល់ការនាំចេញអង្ករសាលីរបស់អ៊ុយក្រែន ចំនួន៤,៥លានតោន។ នេះជាលទ្ធផល នៃការបិទខ្ទប់របស់រុស្ស៊ី ទៅតាមកំពង់ផែនានារបស់អ៊ុយក្រែន ហើយផ្លូវដឹកជញ្ជូនតាមសមុទ្រ មិនអាចឈានដល់ការនាំចេញនូវគ្រាប់ធញ្ញជាតិ ពីប្រទេសអ៊ុយក្រែន បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBA6kSR8yUjCdqLbqWCtDY0M0B0FJsjVSFUkqQWipDumbqADpkB9UrwScFLp3iwJDnLdXYA9PsR_YpYWKLzJJVm2nUDm_AoFDW46sCJNNEtdsRFe8asCl8QcvYmnpzwqKrLA_T6xXDCBlkCZqf_uDju4ui93YHsjFSJrzotq2lH22OlIv570WxtljQ/s960/photo_2022-05-02_10-02-33.jpg

កម្លាំងទាហានរុស្ស៊ី កាលពីដំបូង បានចាប់ផ្តើម បើកប្រតិបត្តិការយោធាដ៏ធំមួយ វាយដណ្តើមកាន់កាប់ផ្នែកសំខាន់ៗ នៅភាគខាងត្បូង និង ភាគខាងកើត ប្រទេសអ៊ុយក្រែន បន្ទាប់ពីពួកគេ បានបរាជ័យ នៅក្នុងការវាយដណ្តើម យករដ្ឋធានីគៀវ (Kyiv) ។

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏បានរិះគន់ ចំពោះការវាយលុកជាថ្មីរបស់រុស្ស៊ី នៅក្នុងទីក្រុងកំពង់ផែម៉ារីយូប៉ូល( Mariupol) នៅតាមឆ្នេរសមុទ្រអាហ្សូវ (Azov) ។ ទីក្រុងយុទ្ធសាស្រ្ដនេះ ក្លាយជាគោលដៅដ៏សំខាន់ ព្រោះវាជាទីតាំងយុទ្ធសាស្ត្ររបស់ក្រុងមូស្គូ នៅជិតឧបទ្វីបគ្រីមៀ (Crimea) ដែលរុស្ស៊ី បានរឹបអូស យកពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានបញ្ជាក់ថា «មេដឹកនាំទាំងអស់របស់ពិភពលោកសេរី បានដឹង អំពីអ្វីដែលរុស្ស៊ី បានធ្វើ នៅក្នុងទីក្រុង Mariupol ។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតី បានព្រមានថា រុស្ស៊ីកំពុងតែប្រមូលកម្លាំងបន្ថែម សម្រាប់ការវាយប្រហារជាថ្មី ប្រឆាំងនឹងកងទ័ពរបស់យើង នៅភាគខាងកើត នៃប្រទេស»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTSQb0s5tGwZLg2xp8MMzr17p3bhc5VCSJYiXdH5J5PoIvduZm1f4NSiugYtj7AKIJhyxO0UsadwaGlpNzUFmIZAG3J2ck6EPPRSZtORKgPae-h-tYISTnlRg7kZp_cVfSRij2ckpQgj1DgylfVzgn1MbSmwqmhsBV4dAl7zpJIMPN-mpTB8Pc54HU/s1200/photo_2022-05-02_10-02-36.jpg