រដ្ឋធានីហាណូយ៖ ក្រោយពេលរងផលប៉ះពាល់យ៉ាងធំធេង ពីការរាតត្បាត ដោយសារជំងឺកូវីដ-១៩នោះមក ហានិភ័យពីអតិផរណា ក៏កើនឡើងខ្ពស់ និង ការកើនឡើងតម្លៃទ្រព្យសកម្ម ហើយត្រូវបានដាក់ចេញ នៅក្នុងសិក្ខាសាលាមួយ សម្រាប់ការពិភាក្សា អំពីរបៀបគាំទ្រ និង ធ្វើឱ្យសេដ្ឋកិច្ច មានភាពប្រក្រតីឡើងវិញ។

សារព័ត៌មានវៀតណាម បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា សុន្ទរកថា នៅក្នុងសិក្ខាសាលា ក្រោមប្រធានបទ «ការគាំទ្រ និង ការស្តារសេដ្ឋកិច្ច ក្នុងស្ថានភាពធម្មតាថ្មី» ត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និង គោលនយោបាយ (VEPR) កាលពីថ្ងៃពុធ ទី២៧ ខែមេសា លោក ត្រាន់ ទន ថាង (Trần Toàn Thắng) ប្រធានមជ្ឈមណ្ឌលជាតិ សម្រាប់ព័ត៌មានសេដ្ឋកិច្ចសង្គម និងការព្យាករណ៍ បានលើកឡើង អំពីហានិភ័យមួយចំនួន ដែលគំរាមកំហែងដល់ដំណើរការងើបឡើងវិញ នៃសេដ្ឋកិច្ច ក៏ដូចជា ការកើតឡើងវិញ នៃជំងឺកូវីដ-១៩ ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី។Chinese firms in Vietnam face logistics disruptions, labor shortages - Global Times

លោក Thang បានថ្លែងថា សម្ពាធអតិផរណា កំពុងតែកើនឡើងយ៉ាងខ្លាំង ដោយការកត់សម្គាល់ថា សូចនាករដ៏សំខាន់ៗមួយចំនួន ដូចជា សន្ទស្សន៍តម្លៃរបស់អ្នកផលិត (PPI) និងសន្ទស្សន៍តម្លៃវត្ថុធាតុដើម (RMPI) បានបង្ហាញ ពីការកើនឡើង នៃថ្លៃដើមផលិតកម្ម សម្រាប់វិស័យឧស្សាហកម្ម។

ការនាំចេញកសិផល ក៏ប្រឈមមុខជាមួយនឹងដៃគូប្រកួតប្រជែងអន្តរជាតិផ្សេងទៀត និង ភាពមិនច្បាស់លាស់ ពីទីផ្សារតាមបែបប្រពៃណី។ ចំណែកអ្នកចូលរួម បានលើកឡើង ពីការកើនឡើងតម្លៃ នៃទ្រព្យសកម្ម ដូចជា មាស និង ទ្រព្យសម្បត្តិ មានន័យថា លំហូរសាច់ប្រាក់ពិតជាមិនបានចូលទៅក្នុងផលិតកម្មនេះទេ។

ក្រុមអ្នកជំនាញ បានលើកឡើង ពីការព្រួយបារម្ភ អំពីហានិភ័យអតិផរណានាំចូល ហើយបានព្រមានថា វៀតណាម ចាំបាច់ត្រូវតែប្រុងប្រយ័ត្ន ចំពោះអតិផរណានាំចូល ជាពិសេស ការកើនឡើងតម្លៃថាមពល និង ទំនិញសកល ដោយជំរុញឱ្យមានការយកចិត្តទុកដាក់ លើការលើកកម្ពស់នូវការនាំចេញ និង គ្រប់គ្រងការនាំចូល។Coronavirus restrictions: Retailers reconsider Vietnam manufacturing

លោក ងូយ៉ែន ឌីន គុង (Nguyễn Đình Cung) អ្នកសេដ្ឋកិច្ចវៀតណាម បានបញ្ជាក់ថា សម្ពាធអតិផរណា នឹងកើតឡើង ជាចម្បង ពីអតិផរណា នៃការផ្គត់ផ្គង់ និង តម្លៃជំរុញ ដោយអតិផរណា ដោយសារកង្វះនូវការផ្គត់ផ្គង់ និង ការកើនឡើង នៃតម្រូវការ ខណៈកំពុងតែប្រឈមមុខនឹងការរំខាន នៃសង្វាក់ផ្គត់ផ្គង់ ទើបបណ្តាលឱ្យមានការចំណាយខ្ពស់។

ក្រុមសេដ្ឋកិច្ចវិទូវៀតណាម បានសង្កត់ធ្ងន់ លើការផ្តល់កញ្ចប់ថវិកាស្តារសេដ្ឋកិច្ច ចំនួន១៥,៤២ពាន់លានដុល្លារ គឺជាទំហំដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ ដោយមានបំណង ចាប់ផ្តើមដំណើរការសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ បន្ទាប់ពីការរឹតត្បិតគម្លាតសង្គម អស់រយៈពេលយ៉ាងយូរ ដោយសារកូវីដ-១៩នោះមក៕