យោងតាមវេជ្ជបណ្ឌិតនៃAmerican Academy of Dermatology (AAD) បានឱ្យដឹងថា ជាធម្មតាជាមនុស្សយើងបាត់បង់សក់ពី ៥០ ទៅ ១០០ សសៃរក្នុងមួយថ្ងៃៗ។ការបាត់បង់សក់ដ៏តិចតួចនេះមិនត្រូវបានចោទជាបញ្ហាទេ ព្រោះតែសក់ថ្មីវានឹងកើតឡើងជាបន្តបន្ទាប់មកវិញ។Balding: Causes, Symptoms And Treatments – SkinKraft ដូច្នេះដើម្បីធ្វើការបែងចែក ថាតើអ្នកមានជំងឺសក់ជ្រុះឬ គ្រាន់តែជាការជ្រុះសក់ធម្មតា KBN សូមធ្វើការចែករំលែកនូវចំនេះដឹងមួយចំនួនដូចខាងក្រោម៖
-រោគសញ្ញានៃការបាត់បង់សក់
រោគសញ្ញាចម្បងនៃការបាត់បង់សក់ គឺជាការជ្រុះសក់ច្រើនជាងធម្មតា ប៉ុន្តែវាពិបាកនៅក្នុងការគ្រប់គ្រង ។ក្នុងនោះការរមាស់ ក៏ដូចជាមានអារម្មណ៍ឈឺចាប់នៅលើតំបន់ស្បែកក្បាលក៏ជាសញ្ញានៃការចាប់ផ្តើមជ្រុះសក់ដែរ។If you don't have this food, you are at the risk of going bald! - Times of  India-មូលហេតុអ្វីទើបបណ្តាលឱ្យជ្រុះសក់ ?
ការជ្រុះសក់ដោយសារអរម៉ូន ៖ វាសំដៅទៅលើការបាត់បង់សក់ជាលក្ខណះដំណពូជ ដូចជាការទំពែក មិនថាជាបុរសឬ ស្រ្តី គឺរងផលប៉ះពាល់រហូតដល់៥០% ។
ការជ្រុះសក់ជាដុំ៖ វាគឺជាជំងឺautoimmune ដែលបណ្តាលមកពីប្រព័ន្ធការពាររាងកាយចុះខ្សោយ វាយលុកទៅដល់ឬសគល់សរសៃសក់ ដែលធ្វើឱ្យសក់ជ្រុះទាំងដុំៗ ឬ ច្រើនខុសពីធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងករណីខ្លះវាអាចធ្វើឱ្យជ្រុះសក់ទាំងស្រុងតែម្តង ។បន្ថែមពីលើនេះ មនុស្សមួយចំនួនដែលមានបញ្ហាសក់ជ្រុះ ក៏អាចជួបប្រទះនូវការបាត់បង់សក់នៅលើចិញ្ចឹម រោមភ្នែក ឬផ្នែកផ្សេងៗនៃរាងកាយផងដែរ។
សក់ជ្រុះដោយសារការព្យាបាលដោយវិទ្យុសកម្ម ឬការព្យាបាលដោយគីមី៖
ក្នុងករណីអ្នកមានជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីកដែលតម្រូវឱ្យមានការព្យាបាលដោយប្រើគីមី ឬ វិទ្យុសកម្មនោះ វានឹងធ្វើឱ្យអ្នកបាត់បង់សក់ទាំងអស់ពីលើក្បាលតែម្តង ទោះជាយ៉ាងណាក៏ដោយ សក់វានឹងដុះឡើងមកវិញនៅពេលណាមួយដែលការព្យាបាលត្រូវបានបញ្ចប់ ។
សក់ជ្រុះដោយសារបញ្ហាផ្លូវចិត្ត៖ ភាពតានតឹងក៏ជាហេតុផលមួយដែលបណ្តាលឱ្យមានការសក់ជ្រុះដែរ ដោយសារក
ត្តាអរម៉ូនមានការផ្លាស់ប្តូរ ដែលភាគច្រើនកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ការសម្រាលកូន ការអស់រដូវជាដើម។
តើយើងមានវិធីព្យាបាលសក់ជ្រុះយ៉ាងដូចម្តេចខ្លះ?
ការព្យាបាលសក់ជ្រុះ ជម្រើសដ៏ល្អបំផុតនោះគឺអាស្រ័យទៅលើមូលហេតុពិតប្រាកដនៃការជ្រុះសក់។ការដោះស្រាយដោយការប្រើថ្នាំ ឬ ជាប្រភេទហ្វូម ឬសាប៊ូ ដែលមានផ្ទុកសារធាតុ minoxidil ដោយប្រើផ្ទាល់ទៅលើស្បែកក្បាលរបស់អ្នក។6 Common Hair Loss Causes in Men | Man of Manyការពារសក់ជ្រុះ៖
មានរឿងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយបញ្ហាជ្រុះសក់ ៖
• បន្ថយសម្ពាធលើសក់ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តលេងម៉ូតសក់ ឬ ទម្លាប់ធ្វើសក់ជាប្រចាំ សូមកុំដាក់សម្ពាធលើសក់ខ្លាំងពេក ជៀសវាងការទាញ ការផ្តាច់ ឬក៏ការបង្វិល និង ការប្រើម៉ាស៊ីនសម្ងួត ឬឧបករណ៍គៀបជាដើមនោះសុទ្ធតែជាឬសគល់នៃបញ្ហាសក់ជ្រុះ។
• របបអាហារដែលមានតុល្យភាព៖
ការទទួលសារធាតុចម្រុះ ដូចជាជាតិដែក និងប្រូតេអ៊ីនឱ្យបានច្រើនមិនត្រឹមតែជួយដល់សម្រស់ ឬ សរសៃតែប៉ុណ្ណោះទេ វាក៏ជួយឱ្យប្រព័ន្ធភាពសុំាក្នុងរាងកាយរឹងមាំ កាត់បន្ថយបញ្ហាពីការសក់ជ្រុះនោះបានដូចគ្នា។
ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាសក់ជ្រុះ សូមជ្រើសរើសប្រភេទសាប៊ូកក់ទារកបែបទន់ភ្លន់ ចំពោះការកក់សក់ទៀតសោត គឺគួរតែកក់ឱ្យបានច្រើនដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាស្បែកក្បាលរបស់រស់រវើកឡើងវិញ៕