ការហើមក្រោមភ្នែក  ឬ​ជុំវិញភ្នែកច្រើនតែលេចឡើងនៅពេលព្រឹក  ដោយសារសារធាតុរាវវាបានកកកុញនៅជុំវិញផ្ទៃមុខ  ខណះពេលដែលអ្នកគេងផ្អៀងនៅពេលយប់​  ហើយការហើមនឹងថយចុះក្នុងរយះពេល បីម៉ោងបន្ទាប់ពីភ្ញាក់ពីដំណេក។ទោះជាយ៉ាងណាក៏ដោយ ដើម្បីជួសជុលវាឱ្យបាត់លឿន មនុស្សជាច្រើនបានប្រើក្រែម ម៉ាស និងផលិតផលផ្សេងទៀតដើម្បីកាត់បន្ថយការហើម។យ៉ាងណាមិញ​ បើតាមលោកChris Adigun ជំនួយការសាស្ត្រាចារ្យផ្នែកសើស្បែកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ NYU Langone ក្នុងទីក្រុងញូវយ៉ក បានពន្យល់ថា នៅពេលដែលរាងកាយរបស់អ្នកទទួលបានជាតិទឹកមិនគ្រប់គ្រាន់ ។ ដោយ​សារ​តែ​បែប​នេះទើបស្ត្រី​ជា​ច្រើន​ប្រើ​ក្រែម​ផ្តល់​សំណើម​ដែលជា​មធ្យោបាយ​ផ្តល់​សំណើម​ដល់​ស្បែក​មុខ។ ជាអកុសល Adigun និយាយថា ក្រែមផ្តល់សំណើមមិនប្រាកដថាអាចជួសជុលរហ័សសម្រាប់ស្បែកហើមនោះទេ។”ជាតិសំណើមនឹងជ្រាបចូលទៅក្នុងផ្ទៃនៃស្បែក និងអាចជួយអ្នកឱ្យជៀសផុតពីស្បែកស្ងួត ប៉ុន្តែវានឹងមិនមានផលប៉ះពាល់ច្រើនដល់ការខះជាតិទឹកនៅពីក្រោមនោះទេ។ ដូចគ្នាដែរ ការផឹកទឹកឱ្យបានច្រើននឹងជួយឱ្យអ្នកមានសុខភាពល្អ និងមានសំណើម ប៉ុន្តែ វា​នឹង​មិន​ប៉ះ​ពាល់​ស្បែក​ស្ងួត​ខ្លាំង​ទេ»។មុខហើមក៏អាចបណ្តាលមកពីអំបិលច្រើនពេកនៅក្នុងរបបអាហាររបស់អ្នក ការផឹកស្រាក៏បណ្តាលឱ្យមានការប្រមូលផ្តុំទឹក ឬការតុបតែងមុខអំឡុងពេលគេងអាចបណ្តាលឱ្យរលាក ឬសូម្បីតែការយំ កណ្តាស់ ឬត្រដុសភ្នែកច្រើនពេកក៏វាអាចបណ្តាលអោយហើមដែរ។ ការជៀសវាងករណីទាំងនេះគឺជាការការពារដ៏ល្អបំផុតរបស់អ្នក ប៉ុន្តែប្រសិនបើវាយឺតពេល សូមសាកល្បងយកថង់តែសើមមកស្នំលើភ្នែក និងថ្ពាល់របស់អ្នករយៈពេលពីរបីនាទី ដើម្បីកាត់បន្ថយការហើម។អ្នកជំនាញផ្នែកសម្រស់ជាច្រើនក៏ណែនាំដែលថា ចំណិតត្រសក់ក៏មានប្រសិទ្ធភាពជួយព្យាបាលភ្នែកហើម ដំឡូងបារាំងស្តើងៗក៏មានឥទ្ធិពលវេទមន្តចំពោះបញ្ហាភ្នែកនេះដូចគ្នាដែរ។Focus on Eyes: Baggy eyes a normal part of aging