joyful carefree woman

នារីគ្រប់រូបតែងប្រាថា្ននូវសេចក្ដីសុខ និងភាពរីករាយជាមួយនឹងភាព ស៊ីងហ្គល ឬក៏ហៅថាភាពនៅលីវឱ្យបានពេញលេញ និង មានក្ដីសុខបំផុត ហើយ ក្ដីសុខនេះមានតែនារីដែលមិនទាន់មានគូប៉ុណ្ណោះដែលយល់ និង ទទួលបានអារម្មណ៍មួយនេះ  ហើយក៏មាននារីៗដែលមានគូហើយតែងប្រាថ្នាចង់បានវាមកវិញ។

ថ្ងៃនេះ សូមនាំអ្នកទាំងអស់គ្នាមកដឹងពីចំណុចពិសេស និងគុណសម្បត្តិសម្រាប់នារីដែលមិនទាន់មានគូមកឱ្យអ្នកទាំងអស់គ្នាបានដឹង។

១. មានពេលសម្រាប់ខ្លួនឯង

អ្នកដែលនៅលីវតែងតែមានពេលវេលា ២៤ ម៉ោងសម្រាប់ខ្លួនឯងប្រើប្រាស់យ៉ាងពេញលេញ ដោយមិនបាច់បែងចែកពេលវេលាទៅលួងលោមអ្នកណា ឬយល់ចិត្តអ្នកណា ចង់ទៅណានិងធ្វើអ្វីក៏បាន  ក្នុងនោះក៏មិនមានអ្នកណាមកទាមទាពេលវេលារបស់យើងសម្រាប់គេ នាំឱ្យឈឺក្បាលនោះទេ។

២. មិនបាប់ត្រូវចងចាំថ្ងៃពិសេសអ្វីទាំងអស់

ជាធម្មតានៅក្នុងទំនាក់ទំនងស្នេហាដៃគូតែងតែទាមទាឱ្យចាំនូវថ្ងៃពិសេសរបស់ខ្លួន បើមិនដូច្នេះទេនឹងមានបញ្ហាការអន់ចិត្តនិងក្លាយជាជម្លោះគ្នាជាក់ជាមិនខាន តែសម្រាប់អ្នកនៅលីវវិញមិនបាច់ខ្វល់ ឬយកខួរក្បាលទៅចាំរឿងទាំងអស់នោះទេ។

៣​. មានពេលជាមួយមិត្តភ័ក្តិ

មិត្តភ័ក្តិគឺជាអ្នកយល់ចិត្តខ្លាំងបំផុត មិត្តភ័ក្តិជាអ្នកដែលនាំយើងសប្បាយ ដូច្នេះការចំណាយពេលជាមួយពួកគេពិតជាអាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងមិនក្រែងចិត្ត ហើយទាំងនេះអ្នកដែលមានគូគឺពិបាកក្នុងការប្រើប្រាស់ពេលវាលានេះជាមួយមិត្តភ័ក្តិរបស់ពួកគេណាស់។

៤. អាចធ្វើការណាត់ជួបជាមួយអ្នកណាក៏បាន

នៅត្រង់ចំណុចនេះនារីយើងតែងតែមានភាពភ័យខ្លាចនៅក្នុងការចេញទៅក្រៅជាមួយនិងបុរសដ៏ទៃឬមិនថាក្នុងនាមជាមិត្តភ័ក្តិ  តែបញ្ហានេះកើតមានតែចំពោះនារីដែលគាត់មានគូហើយតែប៉ុណ្ណោះ តែចំពោះអ្នកដែលគាត់នៅស៊ីងហ្គល គឺគ្នានបញ្ហានោះទេ ព្រោះគ្មានអ្នកណាចាំមកតាមចាប់កំហុស និងមិនភ័យព្រួយខ្លាចដៃគូស្នេហាមកឃើញនោះទេ។

៥. មានសមាធិក្នុងការសិក្សា និង ធ្វើការងារ

ជាធម្មតាការសិក្សា និង ការធ្វើការគឺតែងតែទាមទានូវអារម្មណ៍ឱ្យមូលក្នុងការធ្វើវាឱ្យរលូនសម្រាប់កិច្ចការទាំងអស់នោះ ដូច្នេះវាត្រូវតែមានសុខភាពផ្លូវចិត្តឱ្យល្អ ជាមនុស្សដែលមានអារម្មណ៍ល្អ និងស្រស់ស្រាយ តែបើសិនអ្នកដែលមានដៃគូសង្សារដែលមិនចេះយល់ចិត្ត រកតែរឿងឈ្លោះ មិនចេះចប់នោះ អ្នកគួរតែនៅស៊ីងហ្គលល្អជាង។

៦. ប្រើជីវីតយ៉ាងមានសេរីភាព

ជីវីតដែលមានសេរីភាព គឺជាកាដូដែលអ្នកនៅស៊ីងហ្គលតែងតែទទួលបានវាដោយមិនបាច់ទាមទាពីអ្នកណាម្នាក់ គឺវានឹងកើតមានឡើងដោយឯកឯង ។ នារីដែលនៅលីវតែងតែប្រើពេលរបស់នាងឱ្យមានតម្លៃ នាងស្វែងរកនូវអ្វីដែលជាខ្លួនឯង ស្វែងរកអនាគត និងគោលដៅដែលខ្លួនចង់បានយ៉ាងពិតប្រាកដ ដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃ ក្រៅពីខ្លួនឯង និង គ្រួសារ៕