១- ជនជាតិជប៉ុនតែងតែគិតថា ការរៀនពូកែ ឈ្លាសវៃ មិនស្មើនឹងឥរិយាបថល្អ ស្មោះត្រង់និងមានមនុស្សធម៌។
២- បរិស្ថានរស់នៅនិងការសិក្សាគឺសំខាន់ណាស់ដើម្បីកូនជនជាតិជប៉ុនតែងតែព្យាយាមផ្លាស់ទៅកន្លែងដែលល្អប្រសើរជាង។5 parenting rules of Japanese parents that every parent should learn | ourvoiceourschools.org
៣- ពួកគេស្រលសញ់កូន ប៉ុន្តែដាច់ខាតមិនតាមចិត្តកូន។ កុំឱ្យកូនអត់ចង់ញ៉ាំគឺអត់ញ៉ាំ ចង់ស្រែកគឺស្រែកតាមចិត្ត។ ការញ៉ាំមិនមែនជារឿងលេងសើចទេ។ ត្រូវអង្គុយលើកៅអីញ៉ាំ មុនញ៉ាំត្រូវលាងដៃ។ មិនលូកញុំាផ្ដេសផ្ដាស ញ៉ាំត្រូវទៀងទាត់ពេលរាល់ថ្ងៃ។
៤- បង្រៀនកូនឱ្យចេះគោរព រាបសានិងឈ្លាសវៃ។ ត្រូវឱ្យកុមារសម្រេចចិត្តដោយខ្លួនឯងនូវ “បញ្ហា” របស់ខ្លួន។
៥- បង្រៀនកូនឱ្យមានចិត្តស្មោះត្រង់ វិធីគឺឪពុកម្តាយមិននិយាយកុហក នៅក្នុងការរស់និងនៅក្នុងគ្រួសារ។The Japanese Way Of Disciplining Children - Savvy Tokyo
៦- ពេលកុមារបាន៥ឆ្នាំ គួរបង្រៀនរបៀបចាយប្រាក់។ ឱ្យលុយរាល់សប្តាហ៍តែមានកំណត់ជានិច្ច។
៧- ត្រូវបង្រៀនកូនឱ្យចេះក្លាហាន ទទួលតួនាទីរបស់ខ្លួន បង្រៀនក្មេងឱ្យចេះរង់ចាំ បង្រៀនអំពីអត្ថន័យនៃមនុស្សធម៌។ ត្រូវតែបង្រៀនកុមារពីជីវិត ចេះឱ្យគេ និងចេះទទួលជំនួយពីគេ។ ហើយអ្នកដែលមានក្ដីសុខតែងទទួលយកតិច ឱ្យទៅច្រើន។ ត្រូវបង្រៀនកូនឱ្យនិយាយស្ដីមានសុជីវធម៌។Joao Maia على تويتر: "Karatsu, Saga, Japan. This is my Japan. The Japan of parents teaching their children the importance of keeping centuries old traditions, such Karatsu Kunchi festival, alive through the
៨- ត្រូវបង្រៀនឱ្យកុមារយល់ថា ការបរាជ័យគឺជារឿងធម្មតា។ ដួលគឺត្រូវក្រោកឈរ មិនចាំឱ្យអ្នកដទៃអាណិតអាសូរ។
៩- កុមារតែងងាយនឹងឈឺ កុំបារម្ភអំពីរឿងនេះ មិនបាច់ព្រួយបារម្ភទាំងរឿងកូនហាលក្ដៅរាល់ថ្ងៃ ទុកឱ្យកុមារលេងតាមចិត្ត ជិតស្និទ្ធនឹងធម្មជាតិ។ មានដូច្នេះទើបកុមាររឹងមាំ ធន់ពេលកុមារធំឡើង។
១០- រៀនសូត្រមិនចាំបាច់ កាន់សៀវភៅ”កខគ” ទេ។Why so many Japanese children refuse to go to school - BBC News
រៀនគឺលេងផ្តល់ឱកាសដល់កុមារឈ្វេងយល់ពីខ្លួនឯង រួចឈ្វេងយល់ពីពិភពលោកនៅជុំវិញ។ នោះពិតជាការចាំបាច់ណាស់។
១១- សម្រាប់អ្នកដែលជាឪពុកម្តាយ ត្រូវធានារាល់ថ្ងៃ ត្រូវលេងជាមួយនឹងកូន ទោះជារវល់យ៉ាងណាក៏ដោយ។ លេងល្បែងជាមួយនឹងគាត់គោលបំណងនៃល្បែងទាំងនេះ គឺធ្វើឱ្យក្មេងសើចសប្បាយ សំណើចពិតជាសំខាន់ណាស់ គឺជួយឱ្យក្មេងឈរនឹងនៅក្នុងសង្គម …។