រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រោយពីឃើញការបង្ហោះមួយដែលអ្នកឧកញ្ញ៉ា គិត ម៉េង បានធ្វើជាអ្នកដឹកទំនិញ វីងម៉ល។ ដោយ អ្នកឧកញ្ញ៉ា គិត ម៉េង បានដឹកទំនិញមួយចំនួនទៅឱ្យអ្នកឧកញ្ញ៉ា ហុង ពីវ ទៅដល់អូវីសតែម្ដង
អ្នកឧកញ្ញ៉ាបានបន្តទៀតថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាធនាគារវីង និងវីងម៉លកំពុងកសាងសេដ្ឋកិច្ចបើកចំហនៅកម្ពុជា តាមរយៈការបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពាណិជ្ជករ អតិថិជន និងសហគមន៍ទាំងមូលរបស់យើង។ ជាមួយនឹងសេវាកម្មបន្ថែម អ្នកលក់របស់យើងនឹងអាចបង្កើនបរិមាណលក់របស់ពួកគាត់ តាមរយៈការដឹកជញ្ជូនពីផ្ទះ ខណៈពេលដែលអតិថិជនរបស់យើងក៏អាចមានអារម្មណ៍សុវត្ថិភាពក្នុងការទិញទំនិញដែលពួកគាត់ចូលចិត្តពីផ្ទះរបស់ពួកគាត់ ជាពិសេសរួមទាំងមានការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។ ខ្ញុំក៏ឆ្លៀតឱកាសនេះទៅសួរសុខទុក្ខមិត្តចាស់របស់ខ្ញុំគឺ Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ ដើម្បីប្រគល់អំណោយដែលខ្ញុំស្រទ្បាញ់ជូនគាត់ផ្ទាល់។ ជាមួយវីងម៉ល អ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល! ៉៉៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖