តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុន AIA Cambodia, ក្រុម Tottenham Hotspur នឹងពាក់អាវកីឡាដែលត្រូវបានបោះពុម្ពជាពិសេសដោយមាននិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រកម្ពុជានៅក្នុងកំឡុងការប្រកួត Premier League តទល់នឹងក្លឹប Sheffield United នៅថ្ងៃអាទិត្យ ទី២ ខែឧសភានៅវេលាម៉ោង១៩:១៥នាទី។May be an image of 5 people and text

បន្ទាប់ពីការប្រកួត ក្លឹបបាល់ទាត់ Tottenham Hotspur នឹងដាក់ដេញថ្លៃអាវកីឡាដែលត្រូវបានពាក់ និងចុះហត្ថលេខាដោយកីឡាកររបស់ក្លឹប ។ ថវិកាទាំងអស់ដែលបានពីការដេញថ្លៃតាមប្រព័ន្ធអ៊ីធើណេតនេះនឹងត្រូវបានបរិច្ចាកជូនដល់អង្គការផ្កាយសមុទ្រកម្ពុជា និងមូលនិធិ Tottenham Hotspur Foundation ។ កិច្ចសហការ និងអ្នកចូលរួមរៃអង្កាសដ៏អស្ចារ្យទាំងនេះបានដំណើរការឡើងក្នុងវេលាមួយដ៏សមគួរបំផុត ក្នុងខណៈដែលក្រុមគ្រួសារជាច្រើននៅប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីឌ ១៩៕

ប្រភព: ISF Cambodia