រាជធានីភ្នំពេញ៖ យោងតាម​ព្រះ​រាជ​ក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ​ព្រះ​មហាក្សត្រ​បាន​តែងតាំង​លោក​ជំទាវ ស៊ន សៀវម៉ី ​ជា​ជំនួយ​ការ​សម្ដេច​វិបុល​សេនាភក្ដិ សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា ​នីតិកាល​ទី​៤ ​មាន​ឋានៈ​ស្មើ អគ្គនាយក ​បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន ​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ​។

​នេះ​ជា​កិត្តិយស​មួយ​សម្រាប់​កីឡា​ការិនី​តេក្វាន់ដូ​កម្ពុជា​ខាង​លើ​នេះ​ហើយ។ ខណៈ​ដែល​លោក​ជំទាវ គឺជាកីឡា​ការិនី​តេក្វាន់ដូល្បីឈ្មោះមួ​យរូប ដែល​បាន​ទទួល​បាន​មេដាយច្រើន​ជូនជាតិមាតុភូមិ​ ៕​