ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារមួយពាក់ព័ន្ធ នឹងករណីក្រុមសម្ព័ន្ធបានយករូបនាង ព្រមទាំងវីដេអូដែលនាងបានថតនៅក្នុងសកម្មភាពចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដោយបានដាក់សំឡេង និងសរសេរខេបសិន ជេរមីនេះចេះ មីឡប់​ មីអីចឹង នឹងពាក្យអសុរោះជាច្រើនទៀត ដែលធ្វើឲ្យរូបនាងកើតទុកមិនសុខចិត្ត ហើយរឹតតែមិនយល់ហេតុអ្វីក៏ក្រុម១នេះ ធ្វើបែបនេះដាក់នាង។

ជាក់ស្ដែងយោងតាមបង្ហោះរបស់កញ្ញា បានរៀបរាប់ឲ្យដឹងថា៖«ហេតុអីបានត្រូវមករករឿងខ្ញុំចឹងហ្វេនទាំងអស់គ្នាអាចប្រាប់ខ្ញុំបានទេ ពួកគាត់យករូបខ្ញុំទៅជេរ ហើយធ្វើvideoជេរខ្ញុំ ហៅខ្ញុំមីនេះចេះមីឡប់មីអីចឹង តើពពួកគាត់ជាអ្វី? ខ្ញុំត្រឹមក្មេងស្រីធម្មតាម្នាក់ ចង់ផ្តល់ស្នាមញញឹមដល់អ៊ុំពូមីង យាយតាដែលគាត់កំពុងជួបរឿងពិបាក ពួកខ្ញុំល្បីដោយសារបងប្អូនអ៊ុំពូមីងយាយតា ខ្ញុំសើច នឹងផ្តល់ស្នាមញញឹម ភាពកក់ក្តៅជូនគាត់ ដូចគាត់ផ្តល់ស្នាមញញឹមនឹងភាណកក់ក្តៅឲ្យខ្ញុំនៅពេលដែលខ្ញុំនៅលើឆាក ឲ្យខ្ញុំមានកំលាំងចិត្តថាខ្ញុំមិនឯកាទេ ខ្ញុំមានហ្វេននៅក្បែរ តែបែរជាពពួកមួយចំនួនតូចនេះរស់នៅលើផែនដីដូចគ្នា មានវាសនាបានកើតជាមនុស្សហើយទៅជាចញ្ចឹមចិត្តបិសាចក្នុងខ្លួន ឲ្យចិត្តបិសាចគ្រប់ដណ្តប់បាន គិតថាមានតែអញល្អ មានតែអញត្រូវ បើមិនធ្វើតាមអញគឺខុស សម័យនេះហើយនៅគិតចឹងទៀត» ៕