ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ លោកតាម្នាក់បានមកផឹកកាហ្វេនៅក្នុងហាងតាំងពីព្រឹកព្រលឹម សុខៗ ស្រាប់តែខ្យល់គស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅហាងអាហារដ្នានបាត់ដំបង ផ្លូវលេខ១០៧ សង្កាត់អូរឫស្សី ខណ្ឌ៧មករា។

លោកតារងគ្រោះឈ្មោះ ជា សុខ អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។


មុនពេលកើតហេតុ គេឃើញលោកតារងគ្រោះបានមកផឹកកាហ្វេនៅក្នុងហាងខាងលើតាំងពីព្រឹក ដូចសព្វដង ។ ប្រហែល៣ម៉ោងក្រោយមក ស្រាប់គេឃើញលោតាទ្រេតខ្លួនលើកៅអី សំយ៉ុងក្បាលចុះក្រោម អ្នកនៅក្បែរៗនោះហៅក៏មិនឆ្លើយ ក៍នាំគ្នាឲ្យជួយលើកលោកតា មកក្រោមធ្វើចលនា តែគាត់បានលាចាកលោកនេះទៅហើយ។


ក្រោយពេលកើតហេតុ កម្លាំងសម្ថកិច្ចចុះដល់ទីតាំងខាងលើ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកសបទៅធ្វើបុណ្យតាមប្រពៃណី៕