ភ្នំពេញ​​ ៖ ករណីអគ្គិភ័យបានឆេះផ្ទះសិប្បកម្មធ្វើបាយក្តាំង មួយខ្នង មានផ្សែងខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០៖៤៥នាទី ថ្ងៃទី១៤ ខែកញ្ញា នេះ ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ម្ចាស់ផ្ទះសិប្បកម្មធ្វើបាយក្តាំង ឈ្មោះ សួន ឌួង ។
ពេលចាប់ផ្ដើមកើតហេតុនោះ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចេញអន្តរាគមន៍ទាន់ពេលវេលា មិនបណ្តាលឲ្យឆេះរាលដាលដាលដល់ផ្ទះផ្សេងទៀតទេ ៕