ភ្នំពេញ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកកូនកាំបិត ចាក់គូជម្លោះបណ្តាលឲ្យរបួស) កាលពីរសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។


ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួន ឈ្មោះ ផៃ គីរីវង្ស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក (មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះជួល ផ្លូវលំ ក្នុងភូមិសង្កាត់ខាងលើ វត្ថុតាង ៖ កូនកាំបិតមុខស្រួច ដងជ័រពណ៍លឿង ចំនួន០១ដើម ។


ចំណែកជនរងគ្រោះមានឈ្មោះ រុន ងន់ហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិសង្កាត់ជាមួយគ្នា មុខរបរ ម៉ៅការសំណង់ របួសកខាងឆ្វេង០១កន្លែង និង ច្រមុះ០១កន្លែង ។


ជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ត្រូវបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕