ក្ដាត គឺជាដំណាំមួយដែលក្នុងតំបន់ភូមិភាគអាស៊ីយើងនេះពេញនិយមក្នុងការដាំដុះ ថ្វីវាត្បិតតែរមាស់បន្តិចមែន ប៉ុន្តែឆ្ងាញ់ គេអាចយកវាទៅច្នៃធ្វើម្ហូបឱមានជារសទទួលទាន ម្យ៉ាងទៀតវាក៏ជាឱសថព្យាបាលជំងឺបានជាច្រើនប្រភេទហើយមានប្រសិទ្ធភាពខ្ពស់ទៀតផង។

ខាងក្រោមនេះក្រុមការងាររបស់យើង នឹងរៀបរាប់ពីបច្ចេកទេសដាំក្ដាតឆាប់ទទួលបានផល និងទទួលទិន្នផលខ្ពស់។

១/-ការជ្រើសរើសពូជ
ជ្រើសរើសមើមក្តាត ណាដែលធំល្អមកទុកសម្រាប់ធ្វើពូជដាំ។


២/-ការរៀបចំដីមុនពេលដាំយើងភ្ជួរ២ទៅ៣ដង។ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង ។

៣/-ការដាំដុះ និងប្រើជី

-លើករងទទឹង ៥តឹកចន្លោះ១ម៉ែត្រពីរងមួយទៅរងមួយ

-ឆូតចង្អូរកណ្ដាលរង ឬកាប់រណ្ដៅទំហំ ១.៥តឹក ជម្រៅ២-២តឹក ៤ជ្រុងគំលាតពីរណ្ដៅមួយទៅមួយ ៥-៦តឹក

-ដាក់ជី(ជីលាមកសត្វ និងជីកំប៉ុស)រួចលុបវិញ

-ដាក់ដាំក្ដាតនៅលើរង ឬរណ្ដៅ

-យកមើមក្តាតមកស្ទូងនៅក្នុងស្រែដែលបានរៀបចំរួចដោយមានសំណើមខ្ពស់ ។

៤/-ការថែទាំ និងប្រមូលផល

-ស្រោចទឹកពេលដីស្ងួត
-ជ្រុំគល់ដកស្មៅ


-ដាក់ជីអ៊ុយរ៉េ ឬលាមកសត្វរៀងរាល់២សប្ដាហ៏ម្ដង

-ការពាររោគបំផ្លាញ

-ប្រមូលផលក្រោយពីដាំបានរយះពេល២ ខែអាចប្រមូលផលបានហើយ ៕