Home តារាជាតិ អ៊ិន លក្ខិណា រំភើបចិត្តខ្លាំងក្រោយទទួលបានការលើកសរសើរពី «សម្តេចតេជោ»

អ៊ិន លក្ខិណា រំភើបចិត្តខ្លាំងក្រោយទទួលបានការលើកសរសើរពី «សម្តេចតេជោ»

102
0

បវរកញ្ញា អ៊ិន លក្ខិណា Miss world Cambodia 2026 បានបង្ហាញអារម្មណ៍រំភើប និងសេចក្តីរីករាយបន្ទាប់ពីទទួលបានការលើកសរសើរនិងការថ្លែងអំណរគុណពី សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការចូលរួមរបស់នាងក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌ទាំងក្នុងវិស័យរដ្ឋ និងឯកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbk_FsIOkzEWHv7tYjzTlwBpX8nMuqeajsUdLlrbpN8QQND067CX5hapXJNBOe1X4CreXhp5ZN6z3NbiIa2dIKgpvmGZWRAuLVdClL59K0R8RTaPCRc12oMVT2G1simwLj3srUGZVSbBuRsH1MBJFkmJT2FLTc_ah-hp41WbYEl29zL6f31lzcmVmq_pM/s2048/image_2026-09-29_08-52-17.png
តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី២៧ ខែកញ្ញា អ៊ិន លក្ខិណា បានសម្តែងការគោរពនិងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដែលបានផ្តល់ការលើកទឹកចិត្តដល់ការងារសង្គមរបស់នាងនិងក្រុមការងារ។ នាងបានលើកឡើងថា ខ្លួននិងក្រុមការងារ រួមទាំងសប្បុរសជន មានក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីបានស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការងារដែលពួកគេបានចូលរួមកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwtGahX1mF2058T8Ua2aY-jPT4CCOZRIxdebVG6rgnvxRANxjoh_6dfIVM2dP5uXzuj_hTvDeVeaP87VsX_Z1_shIBnSnbea99E_aYu6E7P1KOUgfRvuCCMYuNDffh5zdVVCP-_1lUAt-lcNKRujd-4ScfamXIeUVbglI7HvXVBztScKpBOU3wT0hRMJc/s2048/image_2026-09-29_08-52-22.png

អ៊ិន លក្ខិណា ក៏បានបញ្ជាក់ថាខ្លួននិងក្រុមការងារមានគម្រោងបន្តចូលរួមក្នុងសកម្មភាពសង្គម និងការអភិវឌ្ឍសហគមន៍ ជាពិសេសការចូលរួមជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងការផ្សព្វផ្សាយវប្បធម៌ និងវិស័យទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ។ បវរកញ្ញារូបនេះក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា ចិន សំណាង និងក្រុមការងារព្រមទាំងសប្បុរសជន ដែលបានចូលរួមគាំទ្រសកម្មភាពសង្គមជាមួយនាង។ ជាមួយគ្នានេះ អ៊ិន លក្ខិណា ក៏បានថ្លែងអំណរគុណដល់ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ដែលបានដឹកនាំ និងជួយសម្របសម្រួលឱ្យនាងបានចូលរួមក្នុងសកម្មភាពការងារសង្គមនានាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc6MZ-L6WJwUmkPfRoEq2YlKJOq_ebC72AaO2IxHoSk4wVJvm7Fp_zXGUUZY5iK2w8-L7wqTYgAtjZ9qdD4HKpOyr0DasEErcX2zkeHUnuj1aL7098H1hAUhRFA5sV2B3VtiymZ8BWNiEhh_wPi9aMPIyIeBCV39EGsnbJ7bwin4P2KDsHEFa93WV3sws/s2048/image_2026-09-29_08-52-19.png
TOP40 Miss world 2026 បានសន្យាយ៉ាងដូច្នេះថា «ចៅនិងក្រុមការងារ រួមជាមួយសប្បុរសជន នឹងខិតខំប្រឹងប្រែងដើម្បីចូលរួមអភិវឌ្ឍន៍ភូមិរស់នៅរបស់ជនភៀសសឹក និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ទៅកាន់ពិភពលោក ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចតាប្រមុខរដ្ឋស្តីទី សម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេចយាយកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ សូមសម្តេចទាំង៣ មេត្តាទទួលនូវការគោរព ស្រឡាញ់ ដឹងគុណ ដ៍ខ្ពង់ខ្ពស់បំផុត អំពីចៅ លោកឧកញ៉ា និងក្រុមការងារ»៕