Home តារាជាតិ អ៊ីវ៉ា លើកឡើងបែបនេះក្រោយ Vinmart បញ្ចេញវីដេអូមួយនិយាយពីបញ្ហាសេដ្ឋកិច្ច

អ៊ីវ៉ា លើកឡើងបែបនេះក្រោយ Vinmart បញ្ចេញវីដេអូមួយនិយាយពីបញ្ហាសេដ្ឋកិច្ច

88
0

តារាចម្រៀង អ៊ីវ៉ា បានបង្ហោះនៅលើបណ្តាញសង្គម ដោយលើកឡើងពីការខិតខំប្រឹងប្រែងរបស់ម្ចាស់អាជីវកម្ម និងបុគ្គលិក ក្នុងបរិបទដែលស្ថានភាពអាជីវកម្ម និងសេដ្ឋកិច្ចបច្ចុប្បន្នមិនសូវមានភាពងាយស្រួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9wYx2FvGsjnDLuGQPo-OQ6Zejdn3kjKvQ1LZ31sRKAv4TWtmETgngvIJhdnGF0hzkHq5269hRYPrauABoA9eF8S5fAfs2Ak_LnUdH5JtRZG59haygRw7Od4t4Kn_KYX6BSCUD9unuqjPJFtUuH5DR1_uiwVniN4IipQNykhNs5NNNoINXP7RGyFCkDmY/s2048/image_2026-09-28_10-39-46%20(2).png
ការលើកឡើងរបស់តារាចម្រៀង អ៊ីវ៉ា ធ្វើឡើងបន្ទាប់ពី Vinmart បានចែករំលែកវីដេអូមួយ ដែលបង្ហាញពីម៉ាតចិនមួយកន្លែងនៅម្តុំព្រៃទា ដែលហាងនេះមានទំហំធំទូលាយ ប៉ុន្តែហាក់ដូចជាមិនសូវមានអតិថិជនចូលទិញទំនិញ។ Vinmart ក៏បានលើកឡើងថា ហាងនេះអាចនឹងបិទ ឬត្រូវបានសេងក្នុងរយៈពេលប្រមាណ ៣ ខែខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCo4CQu99Xlna1bIpGZw2-LvMG2wcMxkJFIoJG1KM2jdgRK_T5jO6MfZo-47nvghm6Hx1ZihYhO1DrE9CcT_fgp4hrekoRv9PTU7SqMwDxz45CwXy-jAtC2umuhqHVvDhLblCid1hE-cYOHMr9RnkthyphenhyphenwqXU0iZIhB8RrN40lnXqGxX3R_7_ucL0-3ESU/s2048/image_2026-09-28_10-39-45.png

ជាមួយគ្នានេះ Vinmart ក៏បាននិយាយអំពីអាជីវកម្មប្រភេទ Franchise Mart ដោយលើកឡើងថា ក្នុងអំឡុងពេលសេដ្ឋកិច្ចជួបការលំបាក ការវិនិយោគលើអាជីវកម្មប្រភេទនេះអាចមានហានិភ័យ ប្រសិនបើអ្នកវិនិយោគខ្វះចំណេះដឹង និងការយល់ដឹងអំពីអាជីវកម្ម។ ក្រោយឃើញការលើកឡើងរបស់ Vinmart អ៊ីវ៉ា ក៏បានចែករំលែកទស្សនៈផ្ទាល់ខ្លួន ដោយផ្តោតលើការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងនាមជាម្ចាស់អាជីវកម្ម និងការរក្សាការងារឱ្យបុគ្គលិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif4-9V-eKs3CNQQ_hIsSnQ2XUxN3fSw8ELF7N-Ppwey3Zax-ClPurnJ7i27CrX6x7_FXYferVtdx-eIlM71F5fAhq8DkLqHB7OLrmH44r3S_QN78Ua15mNJ1Mm89QSCd9UEY-5NWNHgTWVFz5FH_wgrmG2JlbRETmdTgKZQX5ODkqJ-2ZVIs0n10FUsZQ/s2048/image_2026-09-28_10-39-45%20(2).png

អ៊ីវ៉ា បានសរសេរថា «ការពិតបច្ចុប្បន្ននេះមិនស្រួលទេ ខ្ញុំតែងតែដាស់តឿនបុគ្គលិកខ្ញុំជារឿយៗ មានការងារធ្វើ ប្រាក់ខែសមរម្យហើយ ប្រឹងទៅ កុំខ្ជិលគេចវេស ព្រោះមេនេះប្រឹងណាស់ ដើម្បីបើកលុយឱ្យគ្រប់គ្នាជារៀងរាល់ខែ»។
តារាចម្រៀងរូបនេះក៏បានថ្លែងអំណរគុណដល់បុគ្គលិកដែលខិតខំបំពេញការងារ និងយល់ពីស្ថានភាពការងារ ដោយមិនធ្វើឱ្យនាងត្រូវចំណាយពេលពន្យល់ ឬដាស់តឿនជាច្រើនដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM0AZi_dRB2a2xbtnAvt77imVhyphenhyphendbqIUU793QuMuRWhP2Y_sBuie-D4VgCGNE66Shced-fkUwEPw8RUZFj2xBzQXqQ0eiR-C0C5akffaxObX7B1lbRZWuQhRrLwZXSmUeaLs8wgf0FBuZhWuJH8jnzNy8oqan63vc1ogjy2SDEnJOtpGqlyQuZT5-l0EQ/s2048/image_2026-09-28_10-39-47%20(2).png
ការលើកឡើងរបស់ អ៊ីវ៉ា បង្ហាញពីទស្សនៈរបស់ខ្លួនចំពោះការគ្រប់គ្រងអាជីវកម្ម និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាមេមួយរូបទោះបីស្ថានភាពអាជីវកម្មមិនសូវងាយស្រួលក៏ដោយនៅពេលនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb1LdZMh_8D3px_mtOiZn83NAK1SEofiXLnU2IZsXR5kLTXcXr2loriwFUFspJ0YgTNCpsbLvHECetWe1TynLXgMsnADNYZe_2e4Mh5ItabRk3nXzrld6l7Q4iFoa6pW98KBqd3b2XfF0SI5ho7N1m3o-3_h6SwdnTJ6-R9gAJtp5wvdDCDEO7sr5phJM/s2048/image_2026-09-28_10-39-50.png

ជាពិសេសសារ Vinmart ត្រូវបានមនុស្សជាច្រើនមើលឃើញថានាងមានបំណងចង់ដាស់តឿនទៅកាន់អ្នកដែលចង់ទិញ Franchise Mart មុននឹងវិនិយោគលើអាជីវកម្មនេះត្រូវគិតពិចារណាឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ នាងក៏បានអះអាងថាការដែលចេញវីដេអូបែបនេះមិនមែនខ្លាចគេដណើមភ្ញៀវទោះទេពីព្រោះនាងក៏មាន Franchise Mart លក់ ហើយមានម្តាយគឺអ្នកលក់បោះដុំស្រាប់ ប៉ុន្តែអ្វីដែលបង្ហាញគឺជាភាពស្មោះត្រង់ទៅកាន់អ្នកចង់បើកអាជីវកម្មលើម៉ាតនេះមិនមែនជារឿងងាយស្រួលឡើយ៕