Home តារាអន្តរជាតិ ក្រុម BTS ក្រសោបបានពានរង្វាន់ចំនួនបីទោះបីអវត្តមានពីកម្មវិធី VMAs 2026

ក្រុម BTS ក្រសោបបានពានរង្វាន់ចំនួនបីទោះបីអវត្តមានពីកម្មវិធី VMAs 2026

107
0

ក្រុម BTS បានឈ្នះពានរង្វាន់ចំនួនបីផ្សេងគ្នានៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards (VMA) ឆ្នាំ ២០២៦ រួមមាន «បទចម្រៀងប្រចាំឆ្នាំ» (Song of the Year) «K-Pop ល្អបំផុត»( Best K-Pop) និង «ក្រុមចម្រៀងល្អបំផុត» (Best Group)។ ជ័យជម្នះរបស់ពួកគេសម្រាប់បទ «Swim» គឺជាពានរង្វាន់ធំ «បទចម្រៀងប្រចាំឆ្នាំ» លើកដំបូងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoFlmGX1No76zTmKefbcJ1tNMU0mjcAzvsLtWZkZvMp6eeckhcmztZ6MzkncarGUVr0Hw6hyphenhyphenx2Fk86-Q1YYSR8k64q8BOW2uNEJlb2SMvrpeBBzeRm2E0bzdNF37BLqG-NJfpSj6P8FyEdBcBDxtjXrbF8VDrlDiG5Cbs_3mh4_DS1PzjccGHJ6CPSoTc/s2048/image_2026-09-28_11-38-38%20(5).png
ពិធីប្រគល់រង្វាន់បានធ្វើឡើងនៅឯរោងមហោស្រព Peacock ក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២៧ ខែកញ្ញា ត្រូវនឹងព្រឹកថ្ងៃទី ២៨ ខែកញ្ញា ម៉ោងនៅកម្ពុជា។ ក្រុម BTS មិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះទេ ហើយក៏មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីឈ្មោះមុនកម្មវិធីសម្តែងផងដែរ។ ទោះបីជាអវត្តមានរបស់ពួកគេក៏ដោយ ក្រុមនេះនៅតែត្រូវបានតែងតាំងក្នុងប្រភេទបីជាប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh316F-7trWgmCh4X2DeQxKhH8XBTDVcUVF-p-72JeIh8q2LGJuW54a2yyEHiKs7LbSr7pZsRE-YH0LHhz-aKyDdezGZbzybW_2A-res6CZi1rKs9a_Ugq1d2-JTIV-AdIXJHcICV61XRU12ThmNO0YBW-XPKYfbkQf5NRXWqFRvXP0wEu4ySg8Wa9p-qw/s1440/image_2026-09-28_11-38-37.png
ជាមួយនឹងជ័យជម្នះរបស់ពួកគេនៅក្នុងប្រភេទ «បទចម្រៀងប្រចាំឆ្នាំ» BTS បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ VMA ដែលឈ្នះពានរង្វាន់នេះ។ ពីមុន ក្រុមនេះត្រូវបានតែងតាំងក្នុងប្រភេទនេះជាមួយបទ «Dynamite» ក្នុងឆ្នាំ ២០២១។ បន្ទាប់ពី៥ឆ្នាំ BTS បានវិលត្រឡប់មកប្រកួតប្រជែងវិញជាមួយបទ«Swim» ហើយលើកនេះបានឈ្នះតែម្តង។

នៅក្នុងប្រភេទ «បទចម្រៀងប្រចាំឆ្នាំ» «Swim» ត្រូវប្រកួតប្រជែងជាមួយបទ សិល្បករល្បីៗជាច្រើនដូចជា HUNTR/X, Madonna និង Sabrina Carpenter, Olivia Dean, Raye និងអ្នកមួយចំនួនទៀត។
សម្រាប់ការឈ្នះពានរង្វាន់ «បទចម្រៀង K-pop ល្អបំផុត» សម្រាប់បទ «Swim» គឺជាជ័យជម្នះលើកទីបួនរបស់ក្រុមនេះក្នុងប្រភេទនេះ បន្ទាប់ពីជ័យជម្នះក្នុងឆ្នាំ ២០១៩, ២០២០ និង ២០២១។ នៅក្នុងប្រភេទ «ក្រុមចម្រៀងល្អបំផុត» ក្រុម BTS បានប្រកួតប្រជែងជាមួយក្រុម Blackpink, Cortis, Katseye និងក្រុមផ្សេងទៀតចំនួន៤។ ជម្នះនេះគឺជាលើកទី៥របស់ក្រុមនៅក្នុងប្រភេទនេះ បន្ទាប់ពីជ័យជម្នះបួនលើកជាប់ៗគ្នាចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi701ifRpf3Sbf9rV9asM7uLFYzzCMoXLWrbftxxQbK8epABaYtsUCIjju0JOEPg8UCwdwUaSoMBEts-2KMmIoh00ZxQ2kV8pWMJXgoMBSvwab0_-5Qh2Ql7TxSR-ObEyhx7Uvji3G0R3QElA1syvQFE6ouFO6IJwafRVnb3jzz7jUTXytx_5ss0VPUfgc/s1200/image_2026-09-28_11-38-38%20(3).png

«Swim» គឺជាបទចម្រៀងចំណងជើងពីអាល់ប៊ុមស្ទូឌីយោទីប្រាំរបស់ BTS គឺ «Arirang» ដែលចេញផ្សាយក្នុងឆ្នាំ ២០២៦។ អាល់ប៊ុមនេះសម្គាល់ការវិលត្រឡប់មកវិញរបស់ក្រុមជាមួយសមាជិកទាំង ៧នាក់បន្ទាប់ពីរយៈពេលនៃការផ្តោតលើសកម្មភាពបុគ្គល និងការបម្រើយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_QjU8pp7ZFA4ow4bPJzFPEArRngfRI5iBuM7woj273u5D8sAx2YyKY6OuaorQF5Kw5TLtw4XRWowvq0fURMBYQuiLCn-mq6P-LHKnQXjJlHNikoTaDtc7o1EHnAf7ab6xQedcpC1fHCUmXKWVWMD_SbVcwpKSvswBD2SrEOFa1XJLRCpKIwRT_PCPr8/s1280/image_2026-09-28_11-38-38%20(4).png

កម្មវិធី VMA ឆ្នាំ ២០២៦ ក៏មានសិល្បករ K-pop ជាច្រើនរូបផងដែរ។ ការតែងតាំងក៏ដូចជាការឈ្នះពានជាបន្តបន្ទាប់របស់ BTS ក្នុងប្រភេទចំនួនបី ទោះបីជាមិនបានចូលរួមពិធីប្រគល់រង្វាន់ក៏ដោយ បានបន្ថែមព្រឹត្តិការណ៍ថ្មីៗដល់សមិទ្ធផលតន្ត្រីអន្តរជាតិរបស់ពួកគេ៕